• 2021-04-05 03:21:51
  • ព័ត៌មាន

យ៉ាងហោចណាស់មនុស្ស ៥៥០ នាក់ ត្រូវបានសម្លាប់ដោយយោធា មីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈ

  • 2021-04-05 03:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាងហោចណាស់មានមនុស្ស ៥៥០ នាក់ត្រូវបានសម្លាប់ដោយយោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃទី ១ ខែកុម្ភៈ។ នេះបើយោងតាមការឱ្យដឹង សារព័ត៌មាន CNN ។

ក្រុមមន្ត្រីសន្តិសុខ បានឆ្លើយតបជាមួយនឹងការបង្ក្រាបដ៏ឃោរឃៅមួយហើយបានឃុំឃាំងមនុស្សរាប់ពាន់នាក់ រួមទាំងមនុស្ស ១១ នាក់ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Yangon កាលពីថ្ងៃសុក្រកន្លងទៅ ពោលគឺ ប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីផ្តល់ បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន CNN ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យ អ្នកនាំពាក្យយោធា លោកឧត្តមសេនីយ៍ ហ្សាន់មីន ទុន បានបញ្ជាក់ពីការចាប់ខ្លួនមនុស្ស ២នាក់ ហើយបាននិយាយថា មនុស្ស ៣នាក់ផ្សេងទៀត ត្រូវបានឃុំខ្លួន។

របបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកាត់ផ្តាច់ រាល់សេវាអ៊ិនធឺណិតនៅទូទាំងប្រទេស ដើម្បីកុំឱ្យប្រជាជន អាចធ្វើការទំនាក់ទំនង និង ផ្ញើសារទាក់ទងគ្នាបាន។ យ៉ាងណាមិញ ក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅតែបន្តដើរប្រមូលផ្តុំគ្នា ធ្វើការតវ៉ា ពេញដងផ្លូវនៅទូទាំងប្រទេសអស់រយៈពេលពីរខែ បន្ទាប់ពីរដ្ឋាភិបាលជាប់ឆ្នោតត្រូវបានផ្តួលរំលំដោយពួកយោធា។

ងាកទៅមើលមតិពី ក្រុមអ្នកឃ្លាំមើលសិទិ្ធមនុស្ស (Human Right Watch) បាននិយាយកាលពីថ្ងៃសុក្រថារបបយោធា បានចាប់ខ្លួនមនុស្សរាប់រយនាក់ ដែលរួមមានទាំងអ្នកនយោបាយ មន្ត្រីរៀបចំការបោះឆ្នោត អ្នកកាសែត សកម្មជន និងក្រុមបាតុករ ។

គួរឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្សចំនួន ៥៥០នាក់ ត្រូវបានសម្លាប់ដោយរបបសឹក ចាប់តាំងពីមានរដ្ឋប្រហារ ថ្ងៃទី១ កុម្ភៈ៕

ប្រភព៖ CNN ប្រែសម្រួល ៖ ពិទូ

មតិយោបល់