• 2021-04-08 06:50:40
  • ព័ត៌មាន

foodpanda ចែកម្ហូបអាហារ-ភេសជ្ជៈដល់ក្រុមគ្រូពេទ្យជួរមុខកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩នៅមន្ទីរពេទ្យព្រះអង្គឌួង

  • 2021-04-08 06:50:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២១ ព្រឹកម្សិលមិញនេះ វេលាម៉ោង ១០កន្លះ ដល់ម៉ោង ១២ថ្ងៃត្រង់ ក្រុមការងារ foodpanda បានដឹកនាំក្រុមការងារ នាំយកអំណោយរួមមាន កញ្ចប់ម្ហូបអាហារ និង​ភេសជ្ជៈ ចែកជូនដល់ក្រុមគ្រូពេទ្យជួរមុខ នៅក្នុងមន្ទីពេទ្យព្រះអង្គឌួង។

សកម្មភាពសប្បុរសធម៌នេះ គឺជាការចូលរួមចំណែកជួយគាំទ្រជាកម្លាំងចិត្ត និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងមមាញឹក ដុតដៃ ដុតជើង ក្នុងការងារជួយការពារអាយុជីវិតបងប្អូន ក៏ដូចជាប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ដែលកំពុងរាលត្បាតខ្លាំងនៅកម្ពុជានាពេលបច្ចុប្បន្ន។

« ការចូលរួមជួយដល់សង្គម គឺផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda របស់យើង។ នាពេលខាងមុខ យើងក៏គ្រោងនឹងរៀបចំអំណោយ និងជំនួយតាមលទ្ធភាពផ្តល់ជូនដល់មន្ទីរពេទ្យផ្សេងៗទៀតជាច្រើនផងដែរ ដូចជា៖ មន្ទីរពេទ្យកាល់ម៉ែត្រ, មន្ទីរពេទ្យកុមារជាតិ, និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។» នេះបើតាមការឲ្យដឹងពីតំណាងក្រុមការងារ foodpanda ប្រចាំកម្ពុជា។

ខណៈក្រុមគ្រូពេទ្យកំពុងបន្តធ្វើការងារយ៉ាងសកម្ម ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគកូវីដ-១៩ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក៏មិនអាចខ្វះបានដែរ ។

គ្រប់គ្នាត្រូវចងចាំ និងអនុវត្តឲ្យបាន តាមវិធានការសុវត្ថិភាព ណែនាំដោយក្រសួងសុខាភិបាល គឺ ៣ការពារ ៣កុំ និង ២ចូលរូម ដូចខាងក្រោម ៖

៣ ការពារ៖ ពាក់ម៉ាស, លាងដៃ, និងរក្សាគម្លាតសង្គម និងបុគ្គល (ចាប់ពី ១,៥ម៉ែត្រឡើងទៅ)

៣ កុំ៖ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ឬប្រើម៉ាស៊ីនត្រជាក់រួមគ្នា, កុំទៅកន្លែងមានមនុស្សច្រើន, កុំប៉ះពាល់ ចាប់ដៃ កៀកស្មា ឬឱបថើបគ្នាជាដើម។

២ ចូលរួម៖ ចូលរួមក្នុងយុទ្ធនាការទទួលការចាក់វ៉ាក់ប្រឆាំងកូវីដ-១៩, និងចូលរួមប្រើ QR Code Stop Covid ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ- ១៩។

នេះជាទឹកចិត្តជួយគ្នា ក្នុងគ្រាលំបាក មិនថាតិចក្ដីច្រើនក្ដី ការចែករំលែកជារឿងដែលល្អ ក្នុងសង្គមជាតិ ហើយ foodpanda តែងតែនាំមកនូវរឿងល្អៗជូនដល់លោកអ្នក ជាមួយគោលការណ៍រក្សាអនាម័យខ្ពស់ រាល់ពេលដឹកជញ្ជូន។

ដោនឡូតអេប foodpanda មួយទុកឥលូវនេះ ស្រួលចុចកុម្ម៉ង់ម្ហូបឆ្ងាញ់ៗ និងទិញរបស់របរប្រើប្រាស់បានគ្រប់ប្រភេទយ៉ាងសម្បូរបែប ដោយមិនបាច់ចេញក្រៅផ្ទះ និងជាចំណែកមួយចូលរួមកាត់បន្ថយការរីករាលដាលនៃកូវីដ-១៩។

ពាក់ម៉ាស រក្សាគម្លាតសង្គម និងបុគ្គល ត្រូវបានអនុវត្ត ដើម្បីការពារការរាលដាលនៃវីរុសកូវីដ-១៩

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់