• 2021-04-13 07:44:34
  • ព័ត៌មាន

បន្ទាន់! ផ្សារគគីនៅកៀនស្វាយបិទហើយ សូមអាជីវករទាក់ទងយកឥវ៉ាន់ដែលឆាប់ខូចគុណភាពទៅរក្សាទុកផង

  • 2021-04-13 07:44:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និងអតិថិជន ទាំងអស់ដែលចេញចូលផ្សារគគីរ ស្រុកកៀនស្វាយ ឱ្យបានជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មាន បងប្អូនអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ បានឆ្លងវីរុសកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ដែលស្ថានភាពនេះអាចរីករាលដាល ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។ ជាបន្តបន្ទាប់គួរឱ្យព្រួយបារម្ភ និងចាំបាច់

ចំពោះមុខ រដ្ឋបាលខេត្តកណ្តាល សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ចាប់គិតពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីក រាលដាលរុំសកូដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជនដទៃទៀត ក៏ដូចប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។

ក្នុងអំឡុងពេលនៃការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរនេះ រដ្ឋបាលខេត្តកណ្តាល ធានា រ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សា ទុកក្នុងតូបនីមួយៗមិនឱ្យមានការបាត់បង់និងមិនតម្រូវឱ្យមានការបង់ថ្លៃសេវាទៅឱ្យភាគីពាក់ព័ន្ធណាមួយឡើយ។ ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូន អាជីវករមេត្តាទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ ។

រដ្ឋបាលខេត្តកណ្តាល មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ និង អតិថិជនទាំងអស់ដែលចេញចូលផ្សារគគីរ ស្រុកកៀនស្វាយ មានការយោគយល់អធ្យាស្រ័យ និងចូលរួមអនុវត្ត សេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ ៖ ខូវីន

មតិយោបល់