• 2021-04-14 09:55:22
  • ព័ត៌មាន

ផ្សារព្រែកទា នៅចោមចៅ ស្ថិត​ក្នុង​កម្រិតហានិភ័យពណ៌ក្រហម ក្រោយ​មានអ្នកឆ្លងកូវី-១៩ ធ្លាប់ចូល

  • 2021-04-14 09:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមព័ត៌មានដែលទទួលបានពីអនុកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ផ្សារព្រែកទា ដែលមានទីតាំងស្តិនៅផ្លូវលេខ ៨៦k ភូមិព្រែកទា សង្កាត់ចោមចៅ៣ ខណ្ឌ ពោធិ៍សែនជ័យ ដែលស្ថិតក្នុងកម្រិតហានិភ័យ ព្រោះអ្នកជំងឺកូវីដ១៩ បានចូលទីតាំងផ្សារខាងលើ។ ដោយឡែក អ្នកលក់ដូរ និងអ្នកដើរក្នុងផ្សារនេះ គឺពុំបានអនុវត្ត ៣ការពារនោះទេ។

យ៉ាងណា ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់យកសំណាកពិនិត្យ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ក្នុងករណីដែលមានការពាក់ព័ន្ធ ឬមានចេញរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅ, ក្អក, កណ្តាស់, ឈឺបំពង់ក, ដកដង្ហើមខ្លីៗ សូមមេត្តារួសរាន់យកសំណាកពិនិត្យ។

ចំពោះទីតាំងដែលអាចពិនិត្យបានមានដូចជា វិទ្យាល័យបាក់ទូក, វិ.បឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យសូវៀត, សាលាមឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យតាមបណ្តាខេត្តនានា ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់