- 2021-04-15 07:57:41
- ព័ត៌មាន
ជាប់ឈ្មោះជាផ្ការីកគ្រប់រដូវ ទីបំផុតម៉ាកសញ្ញានេះបានមកដល់ប្រទេសកម្ពុជាហើយ!
- 2021-04-15 07:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាប់ឈ្មោះជាផ្ការីកគ្រប់រដូវ ទីបំផុតម៉ាកសញ្ញានេះបានមកដល់ប្រទេសកម្ពុជាហើយ!
ចន្លោះមិនឃើញ
និយាយពីផ្កាវិញ សុភាពនារីស្ទើរគ្រប់រូប តែងតែដក់ជាប់អារម្មណ៍នឹងវា ហើយមាននារីភាគតិចណាស់ដែល មិនចូលចិត្តនោះ។ ផ្កា តែងតែត្រូវបានបញ្ចូលទៅក្នុងសម្ភារៈទូទៅប្រចាំថ្ងៃរបស់យើង ដូចជា ទឹកអប់ ម្សៅ ប្រេង ជាដើម ដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងទៀតពីធម្មជាតិ ហើយរូបរាងដ៏ស្រស់ស្អាតរបស់ផ្កាវិញ ក៏ត្រូវបានចម្លងចូលទៅក្នុងសម្ភារៈហ្វេសិន ដូចជាសម្លៀកបំពាក់ កាបូបស្បែកជើង និងគ្រឿងអលង្ការ ព្រមទាំងនាឡិកាដៃផងដែរ។
ក្រលែកមើលទៅម៉ាកសញ្ញានាឡិកាដៃរបស់ប្រទេសអង់គ្លេស ដែលសុភាពនារីទូទាំងពិភពលោកដាក់ងារឲ្យថា “ ផ្ការីកគ្រប់រដូវ “ នោះ ក៏បានប្រើប្រាស់អត្ថន័យ និងរូបរាងស្រស់ស្អាតរបស់ផ្កាមកឆ្នៃចេញជានាឡិកាដៃ ហើយបានចាប់យកចំណែកទីផ្សារពិភពលោកមួយផ្នែកផងដែរ។
OLIVIA BURTON ជាម៉ាកនាឡិកាដៃដែលបានផ្ដួចផ្ដើមដោយអ្នកឆ្នៃម៉ូតពីររូប Jemma Fennings និង Lesa Bennett នៅក្នុងប្រទេសអង់គ្លេស។ វាមានមូលហេតុសំខាន់ជាច្រើនដែលធ្វើឲ្យម៉ាកសញ្ញានេះទទួលបានការគាំទ្រខ្ពស់ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺគំនិតបំផុសឆ្នៃម៉ូតដែលខុសប្លែកពីគេ វត្ថុធាតុដើមផលិតដ៏ល្អ ព្រមទាំងការដាក់តម្លៃដ៏សម្យរម្យ វាបានធ្វើឲ្យម៉ាកសញ្ញានេះទទួលបានជោគជ័យក្នុងរយៈពេលដ៏ខ្លីទូទាំងទ្វីបអ៊ឺរ៉ុប និង អាស៊ី ។
OLIVIA BURTON បានផ្ដល់សិទ្ធិចែកចាយផ្ដាច់មុខដល់ក្រុមហ៊ុន Watch Empire Co., Ltd ហើយពេលនេះមានដាក់តាំងបង្ហាញនៅផ្សារទំនើបអ៊ីអនភ្នំពេញជាន់ទីមួយ ។
សុភាពនារីគ្រប់អាចទៅធ្វើការមើលផ្ទាល់នៅទីតាំងលក់ ឬស្វែងយល់បន្ថែមពីម៉ាកសញ្ញាដែលទទួលបានជោគជយ័ខ្ពស់ក្នុងទ្វីបអ៊ឺរ៉ុបនេះតាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន “ https://www.facebook.com/watchempire.biz/ “ https://www.facebook.com/TheOliviaBurtonWatches/ “ ឬទំនាក់ទំនងតាមលេខទូរសព្ទ 096 225 0969 និងទីតាំងលក់ Watch Empire Aeon Phnom Penh 099 851000៕