- 2021-04-20 09:17:58
- ព័ត៌មាន
WHO ថាពិភពលោកអាចធូរស្បើយពីជំងឺកូវីដបាន លុះត្រាតែប្រទេសអ្នកមានហ៊ានធ្វើរឿងមួយនេះ
- 2021-04-20 09:17:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WHO ថាពិភពលោកអាចធូរស្បើយពីជំងឺកូវីដបាន លុះត្រាតែប្រទេសអ្នកមានហ៊ានធ្វើរឿងមួយនេះ
ចន្លោះមិនឃើញ
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ ទី១៩ ខែមេសា ម្សិលមិញនេះថា ពិភពលោកអាចគ្រប់គ្រងស្ថានភាពឆ្លងរាតត្បាតជាសកលនៃវីរុសកូវីដ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ប្រសិនបើវ៉ាក់សាំងត្រូវបានបែកចែកឱ្យមានតុល្យភាពទៅដល់បណ្តាលប្រទេសទាំងអស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១។
ប្រធានអង្គការសុខភាពពិភពលោក លោក Tedros បានបញ្ជាក់ថា យើងមានយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងជំងឺកូវីដ ដែលកំពុងរាតត្បាតនេះក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ ប៉ុន្តែលុះត្រាណាតែមានការបែកចែកពីតុល្យភាពនៃការផ្តល់វ៉ាក់សាំងទៅដល់ប្រទេសដែលកំពុងខ្វះខាត។ លោក បានធ្វើការប្រៀបធៀបដោយលើកជាឧទាហរណ៍ថា មនុស្សម្នាក់ក្នុងចំណោម ៤ នាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ស្របពេលដែលមានមនុស្សតែម្នាក់ក្នុងចំណោមមនុស្សជាង ៥០០ នាក់នៅក្នុងប្រទេសក្រីក្របានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ។
ទន្ទឹមនឹងនេះ លោក Greta Thunberg ដែលចូលរួមក្នុងសន្និសីទកាសែតខាងលើ ក្នុងនាមជាភ្ញៀវកិត្តិយស បាននិយាយថា ធាតុពិតនៃការចាក់វ៉ាក់សាំង គឺប្រទេសមួយចំនួនគិតអំពីបញ្ហាជាតិនិយមជាធំ។ លោកថ្លែងបន្តថា ''វាមិនសមហេតុផលទេដែលប្រទេសអ្នកមានកំពុងផ្តល់អាទិភាពដល់ពលរដ្ឋវ័យក្មេងរបស់ពួកគេសម្រាប់ការចាក់វ៉ាក់សាំងមុនក្រុមងាយរងគ្រោះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍" ៕