- 2021-04-28 02:32:30
- ព័ត៌មាន
WHO ថាវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីកំពុងឆ្លងនៅឥណ្ឌា មានឥទ្ធិពលអាចប្រឆាំងនឹងវ៉ាក់សាំង
- 2021-04-28 02:32:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WHO ថាវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីកំពុងឆ្លងនៅឥណ្ឌា មានឥទ្ធិពលអាចប្រឆាំងនឹងវ៉ាក់សាំង
ចន្លោះមិនឃើញ
ប្រធានអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះថា វីរុសកូវីដប្រភេទថ្មី មានប្រភពមកពីឥណ្ឌា កំពុងឆ្លងរាលដាលដល់រាប់សិបប្រទេសនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយ CNA ។
ចំណែក ទីភ្នាក់ងារសុខភាព អង្គការសហប្រជាជាតិ បានបញ្ជាក់ថា វីរុសកូវីដប្រភេទថ្មី ដែលគេឱ្យឈ្មោះថា B1617 បានកំពុងវិវត្តន៍ខ្លួនឆ្លងយ៉ាងឆាប់រហ័ស ឆ្លងដល់ ១៧ប្រទេស គិតមកទល់ពេលនេះ។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺថាវីរុសដែលឆក់យកជីវិតប្រជាជនឥណ្ឌារាប់សែននាក់នេះ មានកម្រិតនៃការឆ្លងលឿនជាងវីរុសកូវីដធម្មតា ហើយមានឥទ្ធិពលអាចប្រឆាំងនឹងការការពាររបស់វ៉ាក់សាំងថែមទៀតផង៕