• 2021-05-04 10:14:34
  • ព័ត៌មាន

ចិន រួមដៃគ្នា ជាមួយ ប្រទេសអាស្សង់ទីន ផលិតវ៉ាក់សាំងការពារកូវីដ ឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងជាងមុនទៀត

  • 2021-05-04 10:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតចិនប្រចាំនៅអាហ្សង់ទីនបាននិយាយកាលពីថ្ងៃច័ន្ទ ទី៣ ខែឧសភា ម្សិលមិញថា ក្រុមហ៊ុនផលិតឱសថខ្នាតយក្សរបស់ចិន គឺសុីណូហ្វាម នឹងរួមគ្នាផលិតនូវវ៉ាក់សាំងការពារវីរុស កូវីដ-១៩ ជាមួយក្រុមហ៊ុនរបស់ ប្រទេសអាហ្សង់ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២១។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ ប្រទេសអាហ្សង់ទីន លោក Zou Xiaoli បាននិយាយថា ភាគីទាំងពីរកំពុងពិភាក្សាគ្នាលម្អិតអំពីបច្ចេកទេសនៃការផលិតវ៉ាក់សាំង ហើយនឹងចាប់ផ្តើមដំណើរការផលិតឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ប្រភព៖ CGTN ប្រែសម្រួល ៖ សង្ហា

មតិយោបល់