• 2021-05-06 05:01:34
  • ព័ត៌មាន

ដូចទទួលរងថ្មបាក់! ប្រទេសមួយនៅជាប់ព្រំដែនឥណ្ឌា រងការវាយប្រហារខ្លាំងពីកូវីដប្រភេទថ្មី

  • 2021-05-06 05:01:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសនេប៉ាល់ មានព្រំដែនជាប់គ្នាជាមួយនឹងប្រទេស ឥណ្ឌា បានប្រកាសអំពីករណីរកឃើញប្រជាជនមានវិជ្ជមាន កូវីដ១៩ ប្រភេទថ្មីរបស់ឥណ្ឌា។ ការរកឃើញនេះ គឺជាករណីឆ្លងជាសហគមន៍ក្នុងកម្រិតខ្ពស់ដែលជាហានិភ័យចំពោះប្រទេស នេប៉ាល់ បើសិនមិនមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ចេញផ្សាយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១។

គិតមកទល់ពេលនេះ នេប៉ាល់ កើនចំនួនអ្នកវិជ្ជមានច្រើនជាង ៥៧ដង បើធៀបទៅនឹងខែមុន ខណៈដែល ប្រជាជន ៤៤% ក្នុងចំណោមអ្នកធ្លាប់តេស្តហើយអវិជ្ជមាន ពេលនេះត្រូវបានរកឃើញថា មានវិជ្ជមានមេរោគកូវីដវិញហើយ។ ប្រទេសនៅជាប់ព្រំដែនឥណ្ឌាមួយនេះ មានប្រជាជន ត្រឹម ១%ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនសរុបដែលបានទទួលវ៉ាក់សាំងការពារ។

បើតាមការបញ្ជាក់របស់កាកបាទក្រហមអន្តរជាតិ មេរោគកូវីដប្រភេទថ្មីដែលកំពុងឆ្លងប្រៀបដូចព្យុះស៊ូណាមិ នៅឥណ្ឌានេះ មិនត្រឹមតែកំពុងរាតត្បាតទៅលើប្រទេសនេប៉ាល់នោះទេ ប៉ុន្តែគឺបានឆ្លងរាលដាលនៅបណ្តាប្រទេស ក្នុងតំបន់អាសុីភាគខាងត្បូងទាំងមូលតែម្តង ៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់