• 2021-05-07 03:57:54
  • ព័ត៌មាន

មង្គលការដ៏សាមញ្ញ ត្រឹមម្ហូប១តុ ប៉ាម៉ាក់សងខាង គ្មានសំអាងការ តែមានក្ដីសុខ មិនអស់លុយច្រើនទៀត

  • 2021-05-07 03:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទុះការចែករំលែកមិនតិចនោះទេ ចំពោះមង្គលការដ៏សែនសាមញ្ញមួយធ្វើនៅផ្ទះ ដែលមានត្រឹមវត្តមាន ប៉ាម៉ាក់ទាំងសងខាង ចងដៃថ្ងៃមង្គលរបស់កូនទាំងពីរ។ នេះបើយោងតាមប្រភពហ្វេសប៊ុកមួយដែលមានឈ្មោះ Suy Dara បានបង្ហោះរូបភាពត្រឹម ៤សន្លឹក នៅក្នុងថ្ងៃរៀបការដ៏សាមញ្ញបំផុត ដែលធ្វើឡើងនៅក្នុងផ្ទះ មានត្រឹមម្ហូបមួយតុ គ្មានសំអាងការ តុបតែង។

អាពាហ៍ពិពាហ៍សម័យកាលកូវីដ១៩ បានកំពុងអង្រួនបេះដូងអ្នកជិតបានរៀបការ (តែអត់បានការវិញ ដោយសារតែស្ថានភាពរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩ ដែលកំពុងមានវត្ថមាននៅក្នុងប្រទេសកម្ពុជា) លួចច្រណែនពួកគាត់ ក៏ដូចជាមានការជូនពរពួកគាត់ឲ្យស្រលាញ់គ្នាដល់ចាស់កោងខ្នងយ៉ាងច្រើនផងដែរ។ កាលពីថ្ងៃទី ០៦ ឧសភា ឆ្នាំ២០២១ មានគូរស្វាមីភរិយាថ្មីថ្មោងមួយគូរ ដែលបានចាប់ដៃគ្នា សាងគ្រួសារ ដោយធ្វើពិធីអាពាហ៍ពិពាហ៍ដ៏សែនសាមញ្ញបំផុត ដោយមានត្រឹមវត្តមានអ្នកមានគុណទាំងសងខាង សែនចងដៃកូនទាំងពីរ រួមជាមួយនឹងការរៀបចំម្ហូបអាហារត្រឹម១តុ ហើយគ្មានសំអាងការតុបតែងអ្វីឡើយ។

ទង្វើនេះ ជាការបង្ហាញបានថា ពួកគាត់នៅតែឲ្យតម្លៃប្រពៃណីទំនៀមរបស់ដូនតាខ្មែរ ទោះមិនមានកម្មវិធីធំដុំអ្វីក៏ដោយ ណាមួយអាចប្រាប់បានថា ចំណេញច្រើនណាស់ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់