• 2021-05-08 03:22:00
  • ព័ត៌មាន

«មូលនិធិស្បៀងអាហារ» របស់ Smart Axiata រៀបចំឡើងសម្រាប់អតិថិជនបរិច្ចាគថវិកាជួយពលរដ្ឋក្នុងតំបន់ក្រហម

  • 2021-05-08 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមជួយពលរដ្ឋកម្ពុជា ដែលកំពុងប្រឈមនឹងងការលំបាក ក្នុងការស្វែងរកស្បៀងអាហារ អំឡុងពេលនៃវិធានការបិទខ្ទប់ក្នុងតំបន់ក្រហម ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេនៅកម្ពុជា ប្រកាសនៅថ្ងៃនេះថាក្រុមហ៊ុនបានរៀបចំមូលនិធិស្បៀងអាហារនៃក្រុមហ៊ុន Smart Axiata (Smart Axiata Food Support Program) សម្រាប់អតិថិជន របស់ខ្លួន ក្នុងការចូលរួមបរិច្ចាគថវិកាដោយមានភាពងាយស្រួល។

ចាប់ពីថ្ងៃនេះទៅ អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាគទៅកាន់មូលនិធិស្បៀងអាហារ ដោយគ្រាន់តែចុច 2020 ហើយបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគក្រោយមកចុចសញ្ញាទ្រុងជ្រូក #។ ពួកគេអាចបរិច្ចាគ ទឹកប្រាក់ចំនួនប៉ុន្មានក៏បានចន្លោះពីចាប់ពី ១ ដុល្លារ រហូតដល់ ១០ ដុល្លារ។ ឧទាហរណ៍៖ ប្រសិនបើអតិថិជន ចង់បរិច្ចាគ២ដុល្លា ពួកគេគ្រាន់តែចុច 20202#។ ជំនួយបរិច្ចាគនេះធ្វើការទទួលយករហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់ 10ម៉ឺន ដុល្លារ។ថវិកាជំនួយទាំងអស់នឹងយកមកប្រើប្រាស់សម្រាប់ទិញស្បៀងអាហារជំនួយសង្គ្រោះបន្ទាន់ ដែលនឹងចែកចាយ តាមរយៈអាជ្ញាធរក្នុងតំបន់ទៅដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលកំពុងជួបប្រទះបញ្ហាក្នុងការស្វែងរកស្បៀង។

កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានធ្វើឲ្យតំបន់ខ្លះនៅក្នុងរាជធានីត្រូវបានបន្ធូរបន្ថយនូវវិធានការរឹតត្បឹតមួយចំនួន យ៉ាងណាមិញក៏នៅមានប្រជាពលរដ្ឋកម្ពុជាមួយចំនួនតូចនៅតែបន្តទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការបិទខ្ទប់។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ក្រុមហ៊ុន Smart Axiata គឺនឹងគាំទ្រប្រទេសកម្ពុជាគ្រប់កាលៈទេសៈ ហើយយើងយកចិត្តទុកដាក់លើសុវត្ថិភាព សុខភាព និងសុខុមភាពរបស់ ពលរដ្ឋកម្ពុជាគ្រប់រូបអំឡុងពេលនៃវិបត្តិនេះ ដូចេ្នះហើយ យើងចូលរួមធ្វើអ្វីៗគ្រប់យ៉ាងតាមសមត្ថភាពរបស់យើងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ដែលត្រូវការជំនួយបំផុតក្នុងគ្រាលំបាកនេះ។

យើងតែងឃើញមានការគាំទ្រជាច្រើនពីអតិថិជនរបស់យើងកន្លងមក។ ពួកគេតែងតែមានទឹកចិត្តអាណិតចង់ចូលរួមជួយដល់ជនរួមជាតិកម្ពុជា ដូចច្នេះហើយ យើងនឹងផ្ដល់ឱកាសនេះដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមក ក្នុងគ្រាដ៏លំបាកនេះ ដើម្បីយើងអាចឆ្ពោះទៅមុខរួមគ្នាក្នុងនាមជាប្រជាជាតិមួយ។»

លោក Thomas បានបន្ថែមទៀតថា ៖ «យើងសង្ឃឹមថាអតិថិជនរបស់យើងនឹងចូលរួមបង្ហាញម្ដងទៀត នូវស្មាតីសហគមន៍ និងចិត្តសប្បុរសធម៌ ដើម្បីគាំទ្រអ្នកដែលកំពុងត្រូវការជំនួយ។ នេះគឺជាពេលវេលា ដ៏សាកសមសម្រាប់ពលរដ្ឋ ដើម្បីបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងអំពើល្អដល់គ្នាទៅវិញទៅមក ដូចដែលយើងបានធ្លាប់ធ្វើកាលពីមុនមក។»

ជាផ្នែកមួយនៃកម្មវិធីគាំទ្ររាជរដ្ឋាភិបាល និងពលរដ្ឋកម្ពុជា ក្រុមហ៊ុន Smart បានផ្ដើមសកម្មភាពជាច្រើន ដើម្បីគាំទ្រអ្នកប្រើប្រាស់នៅទូទាំងប្រទេសកម្ពុជា និងជាពិសេស អ្នកដែលស្ថិតនៅក្នុងតំបន់ក្រហមជាមួយ និងការផ្ដល់ជូនដូចជា៖

  • អតិថិជនក្រុមហ៊ុន Smart ទាំងអស់ទទួលសេវាហៅក្នុងប្រព័ន្ធឥតគិតថ្លៃរយៈពេល ៦០ នាទី រហូត ដល់ ថ្ងៃទី១៥ ខែ ខែឧសភា ដោយគ្រាន់តែ ចុច*2021# ម្តងគត់

  • អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ឫក្បែរតំបន់ក្រហម ទទួល បាន ការពន្យាសុពលភាពលេខទុូរស័ព្ទ និងទទួលបានទិន្នន័យអ៉ិនធឺណិត60MB ឥត គិត រៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ដោយចុច 20211# ម្តងគត់

  • រាល់អតិថិជនប្រើប្រាស់គម្រោងបង់ថ្លៃមុន ដែលបញ្ចូលទឹកប្រាក់ចាប់ពី ១ ដុល្លារឡើងទៅ នៅពេលចាប់ ផ្ដើមប្រើស៊ីមទុូរស័ព្ទ ឥលូវនេះអាចខ្ចីទឹកប្រាក់ ដោយមិនគិតអំពីរយៈពេលនៃការប្រើប្រាស់ ប្រព័ន្ធ ក្រុមហ៊ុន Smart។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

មតិយោបល់
អត្ថបទថ្មី