• 2021-05-12 04:02:44
  • ព័ត៌មាន

គួរឱ្យបារម្ភណាស់! WHO ថាវីរុសកូវីដប្រភេទថ្មីមានប្រភពពីឥណ្ឌា ឆ្លងសាយភាយទៅដល់ប្រទេសចំនួន ៤៤ ហើយ

  • 2021-05-12 04:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការសុខភាពពិភពលោក បានឱ្យដឹងនៅថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១នេះថា វីរុសកូវីដប្រភេទថ្មី B.1.617 ដែលមានប្រភពពីឥណ្ឌា បានឆ្លងទៅដល់ប្រទេសជាច្រើន ពោលគឺ ៤៤ប្រទេសហើយ គិតមកទល់ពេលនេះ។

កាលពីពេលថ្មីៗនេះ អង្គការសុខភាពពិភពលោក បានទទួលបានរបាយការណ៍ស្តីពីការរកឃើញវីរុសប្រភេទថ្មី B.1.617នេះ ពីប្រទេសចំនួន ៥ទៀត។ ដោយក្រៅតែពីឆ្លងខ្លាំងនៅឥណ្ឌា ប្រទេសអង់គ្លេសបានបង្ហាញទិន្នន័យអំពីអ្នកឆ្លងវីរុសរបស់ឥណ្ឌានេះ ក្នុងតួលេខច្រើនបំផុតមួយ។

WHO បានសម្តែងការព្រួយបារម្ភចំពោះវីរុសបំប្លែងខ្លួនមួយនេះ ដោយអាចមានការចម្លងលឿនជាងវីរុសកូវីដធម្មតា ហើយបានចាត់ចូលក្នុងបញ្ជីជាវីរុសបំប្លែងខ្លូនប្រភេទថ្មី ជាមួយនឹងវីរុសប្រភេទថ្មី ៣ប្រភេទទៀតមានប្រភពពី អង់គ្លេស ប្រេសុីល និង អាហ្វ្រិកខាងត្បូង៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់