• 2021-05-13 09:47:56
  • ព័ត៌មាន

មន្ត្រីប្រទេសអាស៊ានមួយរូប ថាប្រទេសទាំងអស់មានសិទ្ធប្រើប្រាស់វ៉ាក់សាំង ដែល WHO មិនទាន់ទទួលស្គាល់

  • 2021-05-13 09:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានគ្រប់គ្រងចំណីអាហារ និង ឱសថ (FDA) របស់ប្រទេសថៃ បាននិយាយថា ប្រទេសទាំងអស់នៅលើពិភពលោក មានសិទ្ធក្នុងការចុះបញ្ជី ប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ ដែលនឹងត្រូវយកទៅចាក់ឱ្យប្រជាជន បើទោះបីជាវ៉ាក់សាំងនោះមិនទាន់មានការចុះបញ្ជីទទួលស្គាល់ពី អង្គការសុខភាពពិភពលោក។ នេះបើតាមការចេញផ្សាយដោយ កាសែត បាងកក ប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋលេខាធិការ FDA លោក Paisarn Dunkum បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដែលតម្រូវឱ្យមានការចុះបញ្ជីទទួលស្គាល់ពី WHO គឺប្រើសម្រាប់កម្មវិធីជំនួយវ៉ាក់សាំងពិភពលោក COVAX តែប៉ុណ្ណោះ។ ចំណែកប្រទេសដទៃទៀត មានសិទ្ធចុះបញ្ជីប្រើប្រាស់វ៉ាក់សាំងដែល WHO មិនទាន់ទទួលស្គាល់ បានជាធម្មតា ពោលគឺមិនមានខុសទាស់អ្វីនោះទេ។

តួយ៉ាងដូចដែលឃើញស្រាប់ហើយថា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និង បណ្តាប្រទេសនានានៅតំបន់អឺរ៉ុបសុទ្ធតែបានចុះបញ្ជីប្រើប្រាស់ វ៉ាក់សាំង Pfizer, Moderna, AstraZeneca និង Johnson & Johnson នៅក្នុងប្រទេសរបស់ខ្លូន នៅមុនពេលដែលវ៉ាក់សាំងទាំងអស់នោះ ត្រូវបានទទួលស្គាល់ជាផ្លូវការពី អង្គការសុខភាពពិភពលោក៕

ប្រភព៖ Bangkokpost ប្រែសម្រួល ៖ សង្ហា

មតិយោបល់