• 2021-05-31 09:53:02
  • ព័ត៌មាន

ចិន អនុញ្ញាតិឱ្យគូស្វាមី ភរិយា​ អាចមានកូន៣នាក់ ក្រោយអត្រាកំណើនប្រជាជនមានការធ្លាក់ចុះខ្លាំង

  • 2021-05-31 09:53:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសថា គូស្វាមីភរិយានីមួយៗនឹងត្រូវបានអនុញ្ញាតិឱ្យមានកូនរហូតដល់ទៅ ៣ នាក់។ នេះជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយពីការកំណត់ការមានកូន២នាក់ដែលមានស្រាប់បន្ទាប់ពីទិន្នន័យកាលពីពេលថ្មីៗនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនប្រជាជននៅក្នុងប្រទេស។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថាការផ្លាស់ប្តូរនេះត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំនយោបាយមួយដែលដឹកនាំដោយប្រធានាធិបតី ស៊ី ជីនពីង។ បកទៅក្រោយបន្តិច ពោលគឺនៅក្នុងឆ្នាំ ២០១៦ ប្រទេសចិន បានលុបចោលគោលនយោបាយរបស់ខ្លួន ដែលអនុញ្ញាតិឱ្យប្រជាជនមានកូនតែមួយ។

នៅដើមខែនេះ ការធ្វើជំរឿនក្នុងមួយទសវត្សរ៍ម្តងរបស់ប្រទេសចិន បានបង្ហាញថាចំនួនប្រជាជនបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយ ចាប់តាំងពីឆ្នាំ ១៩៥០៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់