• 2021-06-02 03:28:14
  • ព័ត៌មាន

ទីបំផុត WHO ប្រកាសទទួលស្គាល់ វ៉ាក់សាំង សុីណូវ៉ាក់ របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់

  • 2021-06-02 03:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃអង្គារ ទី១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ អង្គការសុខភាពពិភពលោក បានអនុម័តទទួលស្គាល់ វ៉ាក់សាំង Sinovac របស់ចិន សម្រាប់ការប្រើប្រាស់បន្ទាន់។ វ៉ាក់សាំងការពារកូវីដ Sinovac ជាវ៉ាក់សាំងចិនទី ២ ដែលទទួលបានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។

ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា "ខ្ញុំរីករាយដែលបានប្រកាសថាវ៉ាក់សាំង Sinovac-CoronaVac ត្រូវបានផ្តល់ការចុះបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោកបន្ទាប់ពីត្រូវបានរកឃើញថាវ៉ាក់សាំងនេះ មានសុវត្ថិភាព ប្រសិទ្ធភាពនិងការធានាគុណភាព" ។ លោកបានបន្ថែមថា "តម្រូវការក្នុងរក្សាទុកងាយស្រួលរបស់ Sinovac ធ្វើឱ្យមានភាពសមស្របសម្រាប់ប្រទេសដែលមានធនធានទាប" ។

អង្គការសុខភាពពិភពលោកបាននិយាយថាការចុះបញ្ជីសម្រាប់ការប្រើប្រាស់បន្ទាន់ មានន័យថា វ៉ាក់សាំងបានបំពេញតាមស្តង់ដារអន្តរជាតិ៕

រូបភាព ៖ Reuters

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់