• 2021-06-03 02:22:33
  • ព័ត៌មាន

ប្រពៃណាស់! foodpanda ប្រគល់បរិក្ខាពេទ្យឲ្យក្រសួងការងារ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងកូវីដ ១៩

  • 2021-06-03 02:22:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកអំណោយជា គ្រឿងបរិក្ខាពេទ្យទៅប្រគល់ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត របស់វីរុសកូវីដ ១៩ ក៏ដូចជាសម្តែងនូវការដឹងគុណដល់ក្រុមគ្រូពេទ្យជួរមុខដែលជួយចាក់វ៉ាក់ស៊ាំងដល់បុគ្គលិក របស់ខ្លួន និងប្រជាពលរដ្ឋទូទាំងរាជធានី-ខេត្ត។

សកម្មភាពមនុស្សធម៌នេះ ត្រូវបានធ្វើឡើងនៅព្រឹក ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១ នៅឯក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែម្តង ខណៈដែលគ្រឿងបរិក្ខាពេទ្យទាំងនោះ រួមមាន សម្លៀកបំពាក់ការពារចំនួន១៥០ មួកវះកាត់ចំនួន២០កេះ របាំងមុខចំនួន២០ ស្រោមដៃ២០កេះ ម៉ាស foodpanda ៥០០ ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១៥០សន្លឹក។

ទាក់ទងនឹងការប្រគល់អំណោយនេះ លោក ឈុនណាត ប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនង បានឲ្យដឹងថា៖ «ការចូលរួមជួយសង្គម គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda។ នេះគឺជាការរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លតរាតត្បាតនៃវីរុសកូវីដ ១៩ ក៏ដូចជាការសម្តែងនូវការដឹកគុណដល់ក្រុមគ្រូពេទ្យជួរមុខ ដែលយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋកម្ពុជា និងជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្តល់វ៉ាក់សាំងឲ្យដល់បុគ្គលិករបស់យើង»។

លោក ឈុនណាត ក៏អំពាវនាវឲ្យបុគ្គលិក អ្នកបើកបរជាដៃគូ និងប្រជាពលរដ្ឋទូទៅ ឲ្យរក្សាការអនុវត្តវិធានការ ៣កុំ ៣ការងារ ជានិច្ច ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ ១៩ផងដែរ។

ជាមួយគ្នានេះ លោក គឹម កែវរស្មី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ទ្រព្យសម្បតិ្តរដ្ឋនៃក្រសូងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកសកម្មភាពនេះ គឺជាការរួមចំណែកដ៏ធំក្នុងការជួយដោះស្រាយ វិបត្តិក្នុងសង្គម ក៏ដូចជាចូលរួមសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុសកូវីដ ១៩។

លោកមានប្រសាសន៍ថា៖ «នេះគឺជាសកម្មភាពនៃការសម្តែងនៃការចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាដែល លំបាក។ សម្ភារនេះពិតជាសំខាន់ណាស់សម្រាប់ក្រុមគ្រូពេទ្យជួរមុខ និងភាគីពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងនៃវីរុសកូវីដ ១៩។ ខ្ញុំសង្ឃឹមថា សកម្មភាពនេះ នឹងបន្តរហូតនៅថ្ងៃអនាគត ដើម្បីជួយដល់សង្គមជាតិ របស់យើង»។

បន្ថែមទៅលើសកម្មភាពមនុស្សធម៌ foodpanda ក៏បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរផងដែរ តាមរយៈការផ្តល់ឱកាសការងារស្មើគ្នាដល់គ្រប់គ្នា។

នេះមិនមែនជាសកម្មភាពមនុស្សធម៌ជាលើកដំបូងរបស់ក្រុមហ៊ុនឡើយ ដោយកន្លង foodpanda ក៏បានធ្វើ សកម្មភាពក្នុងសង្គមជាច្រើនផងដែរ ដូចជា ចែកអាហារ និងភេសជ្ជៈដល់មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យ រួមជាមួយ នឹងការផ្តល់ម៉ាស និងអាល់កុលលាងដៃ ជាច្រើនលើកផងដែរ។

ក្រៅពីធ្វើជាគំរូដ៏ល្អមួយក្នុងអាវីវកម្មរបស់ខ្លួន តាមរយៈការអនុវត្តតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់អន្តរជាតិ និងបន្តទទួលយកការរិះគន់ដើម្បីស្ថាបនា ពីភាគីពាក់ព័ន្ធ បុគ្គលិក និងអ្នកដែគូបើកបររបស់ខ្លួន foodpanda នៅតែផ្តល់ប្រាក់ខែពេញដល់បុគ្គលិករបស់ខ្លួន និងអត្ថប្រយោជន៍ជាច្រើន រួមទាំងប្រាក់បៀរវត្សរ៍ អតីតភាពការងារផងដែរ ក្នុងគ្រាដ៏លំបាកនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនជួយផ្តល់ដំណោះស្រាយបច្ចេកវិទ្យា ដំណើរការ ប្រព័ន្ធ និងឧបករណ៍នានា ក្នុងគោលបំណងជំរុញ និងអភិវឌ្ឍនិយោជិតកម្ពុជាបន្ថែមទៀត ពង្រឹងបន្ថែមលើចំណេះបច្ចេកវិទ្យា ទិន្នន័យ ភាសា និងជំនាញជាច្រើនទៀត ដើម្បីបង្កើនសមត្ថភាព ដែលពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍអាជីពការងារ និងជួយដល់ប្រទេសរបស់យើង។

លើសពីនេះទៅទៀត foodpanda ក៏បង្កើតបរិស្ថានការងារដ៏ល្អប្រសើរសម្រាប់បុគ្គលិករបស់ខ្លួនផងដែរ តាមរយៈការរៀបចំកម្មវិធីជួបជុំគ្នាជាច្រើន ដែលផ្តួចផ្តើមឡើងដោយអ្នកបើកបរជាដៃគូរបស់ខ្លួន បុគ្គលិក គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ និងក្រុមថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន។

ក្នុងគ្រាដ៏លំបាកនេះ ក្រុមហ៊ុន ក៏បង្កើតដំណោះស្រាយជួយដល់បុគ្គលិក អ្នកបើករ និងសហគមនានាផងដែរ តាមរយៈការផ្តល់ជម្រើសក្នុងម៉ោងការងារ ដោយបុគ្គលិកអាចធ្វើការពីផ្ទះ និងកន្លែងមានសុត្ថិភា ក៏ដូចជា ផ្តល់ការបណ្តុះបណ្តាល សម្ភារដើម្បីការពារ អាហារ ភេសជ្ជៈ និងអត្ថប្រយោជន៍បន្ថែមក្នុងការករណី ដែលបុគ្គលិក ឬអ្នកបើកបររបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ក ឬក៏ឆ្លងវីរុសកូវីដ ១៩៕

លើសពីនេះសម្រាប់ខែមិថុនានេះ foodpanda បានផ្ដល់ជូនប្រូម៉ូសិនជាច្រើនដូចជា ៖

● ប្រើកូដ [Sabay] ដើម្បីទទួលបានការបញ្ចុះតម្លៃ 50% off រហូតដល់ ៣ដុល្លារមកវិញសម្រាប់ការចំណាយចាប់ពី ៤.៥ដុល្លារឡើងទៅ។ បញ្ជាក់ ៖ ប្រូម៉ូសិននេះមានសុពលភាពសម្រាប់អ្នកប្រើ foodpanda លើកដំបូងប៉ុណ្ណោ។

● ចុចដោនឡូតអេប foodpanda ដើម្បីចុចទិញ ស្បៀងអាហារ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម , ប៉ោយប៉ែត , បន្ទាយមានជ័យ, ពោធិ៍សាត់ និងកំពង់ស្ពឺ៕

តាមចុច Subscribe Channel Telegram របស់ foodpanda KH: ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗជាច្រើន។

អត្ថបទ៖ អុិន សុផេង

មតិយោបល់