• 2021-06-04 08:55:16
  • ព័ត៌មាន

អស់​បារម្ភ! ជិះ​តាក់ស៊ីទំនើប​​ LM CAR បាន​ទាំង​​ផាសុកភាព និង​​សុវត្ថិភាពខ្ពស់ ក្រោយ​ពីក្រុមហ៊ុន​អនុវត្ត​វិធាន​ការទាំងនេះ

  • 2021-06-04 08:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​ជិះ​រថយន្ត​តាក់ស៊ី​ទំនើប​​ LM CAR ដែល​​ជា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរដ៏ពេញនិយម ជាមួយសេវាកម្ម​២៤ម៉ោង/៧ថ្ងៃ និង​រហ័ស​ទាន់​ចិត្ត​​នៅ​កម្ពុជានោះ នឹង​ទទួល​បាន​ទាំង​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់។ ជាពិសេស​អស់​បារម្ភអំពីវីរុសកូវីដ-១៩ ក្រោយពីក្រុមហ៊ុនបាន​អនុវត្ត​ការ​បាញ់​ថ្នាំ​សម្លាប់​មេរោគ ​និង​គោរពតាមវិធាន​ការ​សុខាភិបាល​យ៉ាង​​ខ្ជាប់​ខ្ជួន​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក្រៅពី​ការ​​អនុវត្ត​វិធាន​ការ​ត្រួត​ពិនិត្យសុខភាព​​​ជា​ប្រចាំក្រុមហ៊ុនក៏បានផ្តល់​ម៉ាស របាំងមុខ និង​ទឹក​អនា​ម័យ លាង​ដៃដល់​អតិ​ថិ​ជន​ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ឲ្យ​នៅកម្រិត​ទាប​បំផុត​ ក៏ដូច​ជា​ធានា​ថា ក្រុមហ៊ុន​កំពុង​តែ​ផ្តល់ ​សេវា​កម្ម​ដល់​អតិថិ​ជន​ប្រកប​ដោយការ​ទទួល​ខុសត្រូវ​ខ្ពស់​ ​​បុគ្គ​លិក​បើក​បរ​ទាំង​អស់​របស់​ LM CAR ក៏​បាន​ទទួល​ការ​ចាក់​​វ៉ាក់សាំង ​គ្រប់ដូសរួច​រាល់​ ផងដែរ​។

បុគ្គ​លិក​ជា​អ្នក​បើក​បរ​ទាំង​ ១២០នាក់របស់​ក្រុមហ៊ុន បានទទួល​ការ​ចាក់​វ៉ាក់​សាំង​ស៊ីណូ​ហ្វាម ជាលើក​ទី១ កាលពី ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២១ និង​លើក​ទី​២ នៅថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២១ ដែល​មក​ទល់ពេលមាន ​រយៈ​ពេលច្រើន​ជាង​៣០​ថ្ងៃហើយ បើ​គិត​ចាប់​តាំងពី​ការ​ចាស់​ដូស​ទី​២​។

ក្រោយ​ពីការ​បំពេញ​​ការ​ចាក់​វ៉ាក់​សាំង​គ្រប់​ចំនួន​រួច​រាល់ តំណាង​ក្រុមហ៊ុនតាក់​ស៊ីទំនើប LM CAR ដែល​ប្រមូល​ផ្តុំ​ រថយន្ត​ទំនើប​ជា​ច្រើន​ប្រភេទ​នោះ បាន​ឲ្យដឹងថា៖ «ដូច​​ដែលយើង​ទាំង​អស់គ្នា​ដឹង​ស្រាប់​ហើយថា វីរុសកូវីដ-១៩ថ្មី ពិត​ជាឆ្លង​លឿន​ណាស់ ហើយ​វិធី​សាស្ត្រ​ក្នុងការ​​កាត់បន្ថយ​ការ​ឆ្លង គឺ​ការ​ចាក់វ៉ាក់​សាំង​ឲ្យ​បាន​គ្រប់គ្នា​ និង​​ឲ្យ​បាន​ឆាប់រហ័សតាម​ដែលអាច​ធ្វើទៅបាន។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ផ្តល់ ​សេវា​ដឹក​ជញ្ជូន​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ និង​តែង​គិត​ ដល់​សុវត្ថិ​ភាព​​អតិថិ​ជន ជា​ចម្បង ការ​ចាក់​ថ្នាំ ​បង្ការ​ដល់​អ្នក​បើក​បរ​របស់​យើង ពិត​ជា​រឿង​ដ៏សំខាន់​ណាស់​»​។

អ្នក​តំណាង​ក្រុមហ៊ុន​​បាន​បន្ថែមទៀត​ថា៖ «ការ​ចាក់​វ៉ាក់​សាំង​របស់​យើង គឺ​ជា​ការបង្ហាញអំពីការ​ទទួល​ខុស​ត្រូវ ចំពោះ​អ្នក​ប្រើប្រាស់សេវា​របស់​យើង ហេតុនេះអតិថិ​ជន​អាច​ប្រើ​សេវា​របស់​យើងកាន់​តែ​មាន​សុវត្ថិភាព​ ដែលដូចទៅ​នឹង​ពាក្យ​ស្លោក​របស់​យើង​ថា «ជិះ ដោយសុវត្ថិភាព ជិះជាមួយLM CAR» ​។ មិន​ត្រឹម​តែប៉ុណ្ណោះ នេះ​គឺ​ជា​ការ​ចូល​រួម​ព្រួត​ដៃគ្នា​ជាមួយនឹង​រដ្ឋា​ភិបាលក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​វីរុសកូវិដ-១៩ គ្រប់ស្ថាន​ភាពទាំង​អស់ មិន​ថានៅ​ទី​ណា​ក៏ដោយ​»​។ ​

អំឡុង​ពេល​នៃ​ការ​​ផ្ទុះ​ការ​ឆ្លង​នេះ ការ​ធា​នា​ឲ្យ​មានសុវត្ថិ​ភាពសម្រាប់​អ្នក​ដំណើរ​ គឺ​ជា​ភារកិច្ច​ដ៏​ចម្បង​មួយ​របស់​ តាក់ស៊ី​ទំនើប LM CAR។ ដោយ​សារ​តែ​ហេតុ​ផល​ដ៏សំខាន់នេះ LM CAR មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចំណាយ​ឡើយ ជាពិសេស ការប្រើប្រាស់​​ថ្នាំ​សម្លាប់​មេរោគ GERMAGIC ដើម្បី​សម្លាប់​មេរោគ​​ទាំងក្នុង និង​ផ្នែក​ខាង​ក្រៅ​នៃរថយន្ត​ដែលកំពុង​ប្រតិបត្តិ​ការ​ទាំង​អស់​។

ភ្នាក់ងារថ្នាំសម្លាប់មេរោគដ៏ឈ្លៀសវៃ និងមានប្រសិទ្ធភាពយូរអង្វែង GERMAGIC THYME របស់ក្រុមហ៊ុន លីស៊ីនគ្រុប បានឆ្លងកាត់ការធ្វើរតេស្ដរបស់មន្ទីរពិសោធន៍ជាច្រើនប្រទេស និងទទួលបានវិញ្ញាបនប័ត្រ ស្តង់ដារនៃការធ្វើតេស្ត EPA ដែលបានបញ្ចាក់ច្បាស់ថា មានប្រសិទ្ធភាពសម្លាប់មេរោគកូវីដ-១៩ បាន ៩៩.៩% មិនមានជាតិពុល ផលប៉ះពាល់ និងមិនរលាកស្បែក គ្មានការច្រេះ គ្មានគ្រោះថ្នាក់ក្នុងការស្រូបដង្ហើមចូល ពិតជាមានសុវត្ថិភាព និងអាចទុកចិត្តបាន។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផលិត​ផល​ GERMAGIC មាន​ប្រសិទ្ធិភាព​ក្នុងរយៈពេល​យូរ ដោយ​ការ​បាញ់​ថ្នាំ​ម្តងអាច​មាន​ប្រសិទ្ធិ​ភាព​បាន​ច្រើន​ជាង​៣០​ថ្ងៃ និង​ការ​ពារ​យ៉ាង​ល្អ​ទាំងក្នុង​អាកាស និង​លើ​ផ្ទៃ​វត្ថុ​នៃ​រថយន្ត​ ហើយ​ទទួល​បាន​លិខិត​បញ្ជាក់​ច្បាស់​លាស់​ក្នុង​ប្រទេស​អូស្ត្រាលី ចិន ចក្រ​ភព​អង់គ្លេស អាមេរិក និង​ប្រទេស​ជាច្រើនទៀត​​ផង​ដែរ​។

អ្នក​​បើក​បរ​​ទាំង​អស់​របស់​ក្រុមហ៊ុន ក៏ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាលដើម្បីក្លាយ​ជា​អ្នក​បើក​បរ​ប្រកប​​ដោយ​វិជ្ជា​ជីវៈ ​ខ្ពស់ ផងដែរ ហើយ​​ក្រុម​ហ៊ុន​​បាន​​កំណត់​ស្តង់ដារតម្លៃ និង​ការ​ធ្វើ​ដំណើរ​ទៅតាម​ទិស​​យ៉ាង​តឹងរ៉ឹង​ ​ដើម្បី​បង្កើន ​ប្រសិទ្ធភាព និង​គុណភាព​សេវាកម្ម ដែល​ធ្វើ​ឱ្យ​អតិថិជន​របស់ LM CAR ទាំងអស់​កាន់​តែ​មាន​ភាព​ជឿជាក់ ក្នុង​ការ​ប្រើប្រាស់សេវាកម្ម​របស់​ខ្លួន​​។

បន្ថែមលើ​នេះ​ នៅ LM CAR សុខ​សុវត្ថិភាព​អ្នកដំណើរ​គឺជា​រឿង​អាទិភាព ខណៈ​ដែល​ក្រុមហ៊ុន អនុ​វត្តការ​ត្រួតពិនិត្យ​ទាំង ​អ្នក​បើកបរ និង​អ្នក​ដំណើរ​ ២៤ម៉ោង/៧​ថ្ងៃ ដើម្បី​​​ធានា​ថា អតិ​ថិ​ជនទទួល​បាន​ការ ​ធ្វើ​ដំណើរ ប្រកប​ដោយ​ភាព​រីករាយ ជាពិសេស​ធ្វើ​ឲ្យ​សេវា​ដឹកអ្នក​ដំណើរ​របស់ក្រុម​ហ៊ុន​ក្លាយជា​ជម្រើស ទី​១នៅ​រាជធានីភ្នំពេញ​។

ក្នុង​ពេលវេលា​ដ៏លំបាកនេះ​ ក្រុមហ៊ុន LM CAR ក៏​បានបង្ហាញពីការ​យក​ចិត្ត​ទុក​ដាក់ និង​​ចូលរួម​ចំណែក ​ជួយ​សង្គម​ផង​ដែរ តាមរយៈ​ការ​ផ្តល់​អំណោយ «ជាគ្រឿង​បរិក្ខារ» ដល់ក្រុមហ៊ុន​គ្រូពេទ្យ​ជួរ​មុខ​ដែល ​រង់​ចាំជួយ​សង្គ្រោះ​ជីវិតមនុស្ស និង​ប្រឆាំងនឹង​ការ​ឆ្លងវីរុសកូវីដ-១៩៕

សម្រាប់​ព័ត៌មាន​បន្ថែម ៖ លេខទូរស័ព្ទ ៖ 096 596 596 8 ហ្វេសប៊ុកផេក ៖ LM CAR Download App ៖ LM CAR៕

អត្ថបទ៖ អ៉ិន សុផេង

មតិយោបល់