• 2021-06-05 07:07:00
  • ព័ត៌មាន

បុរី ហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

  • 2021-06-05 07:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរី ហ្គោលដេនផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។

ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេនផាក ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង អាគារលេខ ១៧០A-B។

ការបើកសម្ភោធការិយាល័យនេះ គឺសម្រាប់បើកលក់ និងផ្ដល់សេវាកម្មក្នុងគម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតសហគមន៍ធម្មជាតិបែបបៃតង។

ជាក់ស្ដែងគម្រោងនេះនឹងត្រូវសាងសង់នៅក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង ដែលមានទន្លេអមសងខាង ដែលបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។

បន្ថែមលើសពីនេះទៅទៀត បុរី ក៏មានសួនធម្មជាតិដ៏ធំរហូតដល់ 4.5 ហិកតា រួមមាន ក្លឹបហៅស៍ អាងហែលទឹកខាងក្រៅ ផ្លូវសម្រាប់រត់ ផ្លូវសម្រាប់ជិះកង់ កន្លែងហាត់ប្រាណសម្រាប់មនុស្សចាស់ និងកន្លែងសម្រាប់ក្មេងលេងផងដែរ។

បុរី ហ្គោលដេនផាក គម្រោង ដឹណេតឆឺរ៉ល នឹងបង្កើតឲ្យមានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៊ីវីល័យ ដែលគួរឱ្យចង់រស់នៅ ពោលគឺហាក់ដូចជារស់នៅតំបន់រីសតអ៉ីចឹងដែរ។

បុរី ហ្គោលដេនផាក ផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាព រឹងមាំ និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីធ្វើឱ្យប្រែក្លាយទៅជាសហគមន៍ដែលស្ថិតនៅតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់
អត្ថបទពេញនិយម