• 2021-06-09 01:00:00
  • ព័ត៌មាន

YAIBROKER នឹង​ធ្វើឲ្យប្រតិបត្តិការជួញដូរសាច់ប្រាក់របស់អ្នក​​ប្រសើរឡើង និងងាយស្រួល

  • 2021-06-09 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងយុគ្គសម័យបច្ចេកវិទ្យាទំនើប យើងតែងតែឃើញនូវអត្ថន័យនៃការផ្សព្វផ្សាយពាណិជ្ជកម្មដែលមើលទៅមានភាពទាក់ទាញយ៉ាងខ្លាំង​ដែលមិន​អាច​​ឲ្យ​លោក​មើល​រំលង​បាន​។ ការ​ផ្សព្វ​ផ្សាយ​បែប​ពាណិជ្ជ​កម្ម​នោះ មាន​ទម្រង់​ដូច​ជា «វិនិយោគជាមួយនឹងពួកយើង អ្នកនឹងទទួលបានអត្រាការប្រាក់ 5%/ថ្ងៃ និង40%/ខែ» ឬ «សងត្រឡប់ទៅវិញ 100% ជាមួយនឹងអត្រាការប្រាក់ 40% តើអ្នកកំពុងរង់ចាំអ្វីទៀត ប្រញាប់ឡើងដើម្បីធ្វើការវិនិយោគទៅលើពួកយើង?»

ទម្រង់​ផ្សេង​ទៀត​គឺ​សម្តៅទៅលើ​ដំណើរការចូលរួមវិនិយោគ ដែលត្រូវបានគេលើកឡើងដើម្បីស្វាគមន៍ដោយរូបភាព ដែល​បង្ហាញពី​ទ្រព្យសម្បត្តិស្តុកស្តម្ភ ដូច​ជា ការ​​វិនិយោគរួម​គ្នា នឹងទទួលបានត្រឡប់មកវិញផ្ទះក្នុងក្តីស្រម៉ៃ ឬក៏ទទួលបានរថយន្តស៊េរីទំនើប ដែលមានតម្លៃថ្លៃ ឬរូបភាពចូលទៅកាន់ធនាគារដើម្បីដកប្រាក់ជាមួយនឹងបាច់លុយជាច្រើននៅលើតុយ៉ាងសន្ធឹកសន្ធាប់ដែលកំពុងរង់ចាំលោកអ្នកជាដើម​។ ជាមួយ​គ្នា​នេះ ក៏មាន​សារ​លើក​ទឹកចិត្ត​ថា «តោះឆាប់មមកទទួលយកទៅដើម្បីធ្វើជាម្ចាស់ ជាមួយការវិនិយោគជាមូយក្រុមហ៊ុនយើងខ្ញុំ»។

ក្រោមហេតុផលខាងលើ វាជាការបញ្ចុះបញ្ចូលបែបការជួញដូរហិរញ្ញវត្ថុ ដោយប្រឈមមុខនឹងហានិភ័យ ខ្ពស់ទៅឲ្យវិនិយោគិនថ្មីថ្មោង ដោយ​វាមិនមែនជាហិរញ្ញវត្ថុសុវត្ថិភាព និងមានទំនុកចិត្តពេញលេញនោះទេ ហើយកាន់តែមិនមែនជាទីផ្សារ Forex ទៅ​ទៀត ប៉ុន្តែវាគ្រាន់តែជាការបោកបញ្ឆោតមួយតែប៉ុណ្ណោះ។ ហេតុនេះ ប្រសិនបើងាយស្រួលក្នុងការរកប្រាក់បែបនេះ គឺគ្មានអ្នកណាក្រទៀតទេមែន​ទេ? ប្រសិនបើ​វាងាយស្រួលក្នុងការរកប្រាក់បែបនេះ នោះពួកគេប្រាកដជាទៅលក់ផ្ទះ លក់ទ្រព្យសម្បត្តិទាំងអស់ ដើម្បីវិនិយោគហើយ តើពួកគេទៅចែករំលែកភាគលាភទាំងនេះទៅអោយអ្នកដើម្បីអ្វី?

សរុប​សេចក្តីមក​ នេះ​គឺជាការចែករំលែកមួយចំនួនពីយើងខ្ញុំ ឈ្មួញជើងសារដែលគួរឲ្យទុកចិត្តនៅ YAIBROKER (ដោយ Y.A.I Trading មានអាជ្ញាប័ណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជីលេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា)។

YAI មានឈ្មោះបោះសំឡេង នៅក្នុងទីផ្សារ Forex របស់ប្រទេសកម្ពុជាយើង ​​នៅចុងឆ្នាំ 2018 ជាមួយនឹងគោលដៅគាំទ្រដល់វិនិយោគិនឲ្យចូលទៅកាន់ទីផ្សារប្តូរប្រាក់ទទួលស្គាល់ស្តង់ដារពិភពលោក ក្រុមហ៊ុន Y.A.I Trading បានបើកដំណើរការ YAIBROKER ក្នុងគោលបំណង "Streamline your trading មានន័យថា ធ្វើឲ្យប្រសើរឡើងនៃប្រតិបត្តិការជួញដូររបស់អ្នកជាមួយដំណើរការហិរញ្ញវត្ដុ សាច់ប្រាក់ងាយស្រួល និងអស្ចារ្យរបស់ YAIBROKER"។ យើងខ្ញុំ រួមជាមួយក្រុមអ្នកជំនាញដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ការយល់ដឹងដ៏ជ្រាលជ្រៅអំពីទីផ្សារជួញរូបិយបណ្ណអន្តរជាតិ មាស ប្រេង ប្រកបដោយការទទួលខុសត្រូវ ផ្តល់ទំនុក ចិត្ត និងការជឿជាក់​ពីសំណាក់អតិថិជនថ្មី ចាស់ និងគ្រប់លំដាប់ជាន់ថ្នាក់។ យើងខ្ញុំផ្តល់ជូនសេវាកម្មដូចជា៖

  1. ក្រុមអ្នកជំនាញទីផ្សារ៖ ផ្តល់ឲ្យលោកអ្នកនូវចំណេះដឹងវិភាគបច្ចេកទេសព័ត៌មានមុនចូលទីផ្សារជួញដូរ បច្ចេកទេសប្រើប្រាស់ដើមទុនឲ្យបានត្រឹមត្រូវ បច្ចេកទេសចូលទីផ្សារ ពេលមានព័ត៌មានធំៗ។

  2. ក្រុមកាងារផ្តល់ជូនសេវាកម្មដល់អតិថិជនដោយឥតគិតថ្លៃ៖ តែងតែនៅជាមួយលោកអ្នក ប្រសិនមានបញ្ហាណាមួយកើត​ឡើង ដោះស្រាយរាល់បញ្ហានៅពេលដែលអ្នកជួបការលំបាក ឬ មានចម្ងល់​ផ្សេងៗទាក់ទងនឹងការជួញដូរ លើ​ឧបករណ៏និស្សន្ទ។

  3. ក្រុមការងារបច្ចេកទេស និង​អ្នកជំនាញវិភាគទីផ្សារ៖ គ្រប់គ្រង និងផ្តល់ជូនលោកអ្នកនូវការវិភាគព័ត៌មាន បច្ចេកទេសទិញ-លក់ ជូនលោកអ្នកដើម្បី​ធ្វើប្រតិបត្តិការឲ្យកាន់តែរលូន និងងាយស្រួល។

ប្រហែលជាអ្នកនឹងសួរនូវសំណួរមួយថា៖ តើយើងខ្ញុំត្រូវការអ្វីពីវិនិយោគិន? នេះគឺជាសំណួរមួយដែលគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែមិនពិបាកនោះទេ៖

  1. យើងខ្ញុំផ្តល់សិទ្ធ និងការ​សម្រេចចិត្តរបស់វិនិយោគិន ក្នុងការជ្រើសរើសកញ្ចប់វិនិយោគ

  2. យើងខ្ញុំផ្តល់ការពេញចិត្ត និងស្នាមញញឹមរបស់វិនិយោគិន។

ត្រឹមត្រូវណាស់ ការសម្រួលដល់ការធ្វើប្រតិបត្តិការរបស់វិនិយោគិនគឺជាទិសដៅសកម្មភាពរបស់ YAIBROKER (ដោយ Y.A.I Trading)។ សូមប្រាកដថា អ្នកវិនិយោគទៅលើក្រុមហ៊ុនដែលត្រឹមត្រូវ និងពេលវេលាសមស្រប។

---សម្រាប់ព័ត៌មានទំនាក់ទំនងមកកាន់យើងខ្ញុំ-- អាជ្ញាប័ណ្ណឈ្មួញជើងសារឧបករណ៍និស្សន្ទ ចុះបញ្ជី លេខ 033 ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា Exchange Square, 14th Fl, St 106, Wat Phnom, Phnom Penh Cambodia. Phone: +855 68 777 495 | +855 70 777 495 | +855 99 777 495 Hotline: +855 90 208 208 Email: info@yaitrading.com Website: https://www.yaitrading.com

មតិយោបល់