- 2021-06-09 02:17:45
- ព័ត៌មាន
មានប្រាក់ខែលើសពី ៥០០ដុល្លារ អាចទិញផ្ទះបាននៅហើយ ឱ្យតែចេះគន្លឹះទាំងនេះ
- 2021-06-09 02:17:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានប្រាក់ខែលើសពី ៥០០ដុល្លារ អាចទិញផ្ទះបាននៅហើយ ឱ្យតែចេះគន្លឹះទាំងនេះ
ចន្លោះមិនឃើញ
នៅពេលដែលអ្នកចាប់ផ្ដើមមានប្រាក់ចំណូលសមរម្យ ឬ អាចនិយាយបានថា អ្នកអាចមានលទ្ធភាពសន្សំបានបន្ទាប់ពីការចំណាយចាំបាច់ប្រចាំថ្ងៃ គឺជាឱកាសដ៏ល្អបំផុត ក្នុងការរៀបចំផែនការចាយវាយរបស់អ្នកឱ្យបានល្អ ដើម្បីសម្រេចគោលដ៏សំខាន់ៗក្នុងជីវិត ។ មានប្រាក់ខែលើសពី ៥០០ដុល្លារ តើអ្នកគួរចាប់ផ្ដើមធ្វើអ្វីខ្លះ ដើម្បីសល់ទ្រព្យសម្បត្តិធំៗ? វាចាំបាច់ណាស់ដែលអ្នកត្រូវចេះវិធីសន្សំប្រាក់ និងបែងចែកការចំណាយឱ្យបានច្បាស់លាស់ ។ ក្នុងនោះរួមមាន៖
១.បង្កើតកុងធនាគារ ១ផ្សេងទៀតក្រៅពីគណនីបើកប្រាក់ខែ
អ្នកមិនគួរទុកប្រាក់ខែទាំងអស់របស់អ្នកនៅក្នុងគណនីបើកប្រាក់ខែតែមួយនោះទេ នាំឱ្យចំណាយមិនដឹងមុខថា គួរចាយប៉ុន្មាន? សន្សំប៉ុន្មាននោះទេ? លុះដល់ចុងខែស្រាប់តែរកលុយសល់មិនឃើញ ។ ដូច្នេះជម្រើសល្អបំផុត ត្រូវបង្កើតកុងធនាគារ ១ទៀតសម្រាប់សន្សំមានពេលកំណត់ ដើម្បីផ្ទេរប្រាក់ខែចូល ។ ឧទាហរណ៍ថា ប្រសិនបើអ្នកមានប្រាក់ខែ ៦០០ដុល្លារ អ្នកអាចទុកសន្សំពាក់កណ្ដាល នៅសល់ប៉ុន្មាន គឺជាប្រាក់សម្រាប់ចាយប្រចាំថ្ងៃ លៃលកយ៉ាងណាឱ្យគ្រប់គ្រាន់ពេញ១ខែ ។ ដូច្នេះនៅសល់ក្នុងកុងសន្សំ គឺជាលុយដែលអាចប្រើប្រាស់ទៅថ្ងៃក្រោយដូចជា បង្កើតការវិនិយោគ ទុកកក់ដី ឬផ្ទះជាដើម ។
២.កុំយកការចំណាយមិនចាំបាច់មកឡូកឡំដើមខែ
នៅពេលដែលអ្នកបើកប្រាក់ខែភ្លាមៗ គួរលៃលកទៅលើការចំណាយដែលសំខាន់ៗជាមុនសិនដូចជាថ្លៃផ្ទះ ថ្លៃទឹក-ភ្លើង ថ្លៃសាលាជាដើម ។ កាលណាអ្នកយកការចំណាយមិនចាំបាច់មកចំណាយដើមខែដូចជា ទិញសំលៀកបំពាក់ថ្មី របស់ប្រេនៗ ទូរស័ព្ទថ្មីៗជាដើម នោះនាំឱ្យអ្នកអាចនឹងអស់លុយចាយតាំងពីដើមទៅហើយ ។ ដូច្នេះកុំទាន់ចំណាយច្រើននៅដើមខែ គួរតែទុកលុយសម្រាប់ចំណាយចាយវាយប្រចាំថ្ងៃសិន លុះជិតដល់ចុងខែប្រសិនបើនៅសល់ច្រើនអាចលៃលកទិញរបស់ដែលអ្នកចង់បាន។ ធ្វើបែបនេះនឹងជួយឱ្យអ្នកមានវិន័យក្នុងការចាយប្រាក់ មិនលូកលាន់ដល់លុយដែលសន្សំនៅក្នុងគណនីសន្សំ ។
៣.កុំបង់រំលស់លើរបស់ទ្រព្យដែលមិនឱ្យផលចំណេញទៅថ្ងៃក្រោយ
របស់ដែលអ្នកចង់បានគួរតែរៀនសន្សំប្រាក់ចាយប្រចាំថ្ងៃដើម្បីទិញវា តែមិនគួរណាហ៊ានប្រថុយយកប្រាក់ខែទៅបង់រំលស់នោះទេ ដូចជាទូរស័ព្ទថ្មី ម៉ូតូទំនើបជាដើម ។ របស់ទាំងអស់នេះ នៅពេលអ្នកប្រើកាន់តែយូរ កាន់តែចាស់ ឯតម្លៃនឹងថយចុះទៅតាមនោះដែរ ។ ដូច្នេះថ្ងៃណាមួយ នៅពេលដែលអ្នកចង់បញ្ចេញវិញ គឺមានតែខាតប៉ុណ្ណោះ ។ ការបង់រំលស់របស់ទ្រព្យនិយមនឹងនាំឱ្យអ្នកបាត់បង់ប្រាក់ចំណូលជារៀរាល់ខែ និងធ្វើឱ្យមានអារម្មណ៍តានតឹងទៀតផង ព្រោះអ្នកត្រូវចំណាយលើការជួសជុល មើលថែជាដើម ។
៤.ចាប់ផ្ដើមបង់រំលស់ផ្ទះដោយចេះជ្រើសរើសឱ្យបានច្បាស់លាស់
នៅពេលដែលអ្នកមានប្រាក់ចំណូលច្បាស់លាស់ អាចបែងចែកការចំណាយ និងការសន្សំបានហើយនោះ គួរតែដល់ពេលដែលចាប់ផ្ដើមគិតគូរពីទ្រព្យសម្បត្តិដ៏ធំក្នុងជីវិតមិនអាចខ្វះបាន ។ យ៉ាងណាមិញការជ្រើសផ្ទះ ឬ គម្រោងរបស់បុរីណាមួយនោះត្រូវមើលឱ្យបានហ្មត់ចត់បំផុត ទើបមិននាំហានិភ័យទៅថ្ងៃក្រោយ ។ ក្នុងនោះត្រូវមើលតាំងពីទីតាំងផ្ទះ ម៉ូតផ្ទះ តម្លៃដែលអាចរត់ទៅរួច គុណភាពសំណង់ លកខណ្ឌក្នុងការទិញ ឬបង់រំលស់ជាដើម ។
មកដល់ចំណុចនេះ Sabay សូមបង្ហាញពីជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម គឺអាចទិញផ្ទះមួយដ៏សមរម្យស្អាត តម្លៃធូរ ល្មមរស់នៅមួយស្រួល គឺបុរីសុណ្ណភូមិ ។ ទាំងទីតាំង ទាំងតម្លៃ ម៉ូតផ្ទះ គុណភាព ឃើញហើយធានាពេញចិត្តស្ដូក ពិសេសបំផុតគឺតម្លៃដែលអាចល្មមរត់ទៅរួចមិនរងសម្ពាធលើការបង់រំលស់ ឬទិញផ្ដាច់នោះទេ ។ ជាក់ស្ដែងវីឡាទោល ម៉ូដថ្មី របស់បុរីសុវណ្ណភូមិ Deluxe BX (ក្នុងគម្រោងទី ៣) ទើបប្រកាសចេញលក់ថ្មីៗ គឺជាជម្រើសល្អបំផុត ឯតម្លៃ គឺ ត្រឹមតែ ២៩៨៨៨ដុល្លារប៉ុណ្ណោះ សម្រាប់លក្ខខណ្ឌទិញបង់ផ្ដាច់។
នេះចាត់ទុកជាតម្លៃមួយដ៏សមរម្យបំផុត បើធៀបទៅនឹងលក្ខណៈសម្បត្តិនៃវិឡាដ៏តូចច្រឡឹងនេះ គឺគួរតែទិញយកមកធ្វើជាកម្មសិទ្ធិតែម្ដង ។ វីឡាទោល Deluxe BX តូចច្រឡឹង រចនាបទ ម៉ូតផ្ទះម៉ាអេម ស័ក្ដិសមបំផុតហើយ សម្រាប់គ្រួសារតូច និងអ្នកទិញផ្ទះដំបូងៗ ។ ការរៀបចំផ្នែកខាងក្រៅ និងខាងក្នុង គឺបែបទាន់សម័យ ថ្លៃថ្នូរ គួរឱ្យចង់រស់នៅខ្លាំង ក្នុងនោះ មានបន្ទប់គេង២,បន្ទប់ទឹក៣ ,បន្ទប់ទទួលភ្ញៀវ, ផ្ទះបាយ និងចំណតឡាន មានរបងជុំវិញផ្ទះ មានសួនច្បារខាងមុខ និង ចំហៀងផ្ទះដែលអាចរៀបចំជាសួន ឬកន្លែងអង្គុយលេង។
អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់អ្នកទិញផ្ទះដំបូង និងមានចំណូលមធ្យម គឺអាចបង់រំលស់សុទ្ធរហូតដល់ ២៥ឆ្នាំ ប៉ុន្តែបើមានលទ្ធភាពបង់ផ្ដាច់តែម្ដង ត្រឹមតែ ២៩៨៨៨ដុល្លារ ប៉ុណ្ណោះ ។
ក្រៅពីនេះ បុរី សុវណ្ណភូមិ ក៏មានសាងសង់ជាមួយប្រភេទផ្ទះវីឡា ៥ប្រភេទទៀតដែល រចនាម៉ូតសម័យថ្មី បែបប៉ែកអឺរ៉ុបនោះគឺ៖ វីឡាទោល Deluxe A , វីឡាទោល Deluxe B, វីឡាទោល Deluxe B1, B2, និង B3។
បើនិយាយពីបរិស្ថានក្នុងការរស់នៅវិញកាន់តែពិសេសបំផុតហើយ បរិវេណក្នុងបុរីមានដាំដើមឈើតាមដងផ្លូវ សួនច្បារ និងផ្លូវរត់ហាត់ប្រាណដាច់ពីផ្លូវធ្វើចរាចរណ៍ ទំហំផ្លូវដល់ទៅ ៣ម៉ែត្រ របងជុំវិញបុរី មានសន្តិសុខ ធានាថាមានផាសុកភាពក្នុងការរស់នៅដោយគ្មានក្ដីព្រួយកង្វល់ណាមួយឡើយ ។
ដើម្បីកាន់តែងាយស្រួលក្នុងការសម្រេចចិត្តទិញនោះ សូមបង្ហាញចំណុចពិសេសៗមិនគួរមើលរំលងផ្សេងទៀតដូចជា៖
• ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា (វីឡាទោល)
• តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
• មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត
• ក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ
• ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់
• មានរងដាំបន្លែ សម្រាប់គ្រួសារនីមួយៗក្នុងសហគមន៍
• គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ
• លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល ។
ផ្ទះតម្លៃដ៏សមរម្យពី បុរីសុវណ្ណភូមិ គឺលោកអ្នករស់នៅប្រកបដោយភាពជឿអជាក់ ព្រោះ បុរី សុវណ្ណភូមិ គឺជាគម្រោងបុរីដ៏ធំមួយ របស់ក្រុមហ៊ុនសំណង់ PARKCO ESTATES CO., LTD ដោយធានាជូននូវស្តង់ដារសំណង់ប្រកបដោយគុណភាព អមដោយបរិក្ខាសាងសង់មានស្តង់ដារ។
ចង់ច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់ ៖ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ
សម្រាប់ព័ត៌មានលម្អិត៖
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi៕