• 2021-06-09 02:30:12
  • ព័ត៌មាន

ទៅមើលទិដ្ឋភាពដង្ហែ ដំណក់ប្រេងដំបូងរបស់កម្ពុជា យកទៅតម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ

  • 2021-06-09 02:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២១ មានការរៀបចំពិធីដង្ហែ ដើម្បីប្រគល់-ទទួលកែវដំណក់ប្រេងដំបូងរបស់កម្ពុជា យកទៅតម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើននាក់ផងដែរ។

គួរបញ្ជាក់ថា ចំពោះដំណក់ប្រេងដំបូងដែលកម្ពុជាទទួលបាន កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ ហើយក៏ជានិមិត្តរូបនៃភាពជោគជ័យលើវិស័យប្រេងនៅកម្ពុជា។ កែវដំណក់ប្រេង ដែលយកមកដំកល់ នៅក្នុងវិមានឈ្នះ-ឈ្នះ ពេលនេះ គឺត្រូបានរៀបចំតាមរចនាបទរបស់ខ្មែរយ៉ាងវិសេស វិសាល និងមានអត្ថន័យយ៉ាងជ្រាលជ្រៅក្រៃលែង៕

រូបភាពរក្សាសិទ្ធិដោយ៖ Sabay

អត្ថបទ ៖ មេខាឡា

មតិយោបល់
អត្ថបទថ្មី