• 2021-06-10 09:39:51
  • ព័ត៌មាន

បុរីខេមរភូមិ បើកការដ្ឋានសាងសង់ និងចាប់ផ្តើមបើកលក់ជាផ្លូវការនៅក្បែរផ្សារទំនើប AEON 3

  • 2021-06-10 09:39:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរីខេមរភូមិ នឹងលេចចេញរូបរាង និងប្រណិតភាពរបស់ខ្លួនជាផ្លូវការ ក្បែរតំបន់ព្រលានយន្តហោះថ្មី នៃស្រុកកណ្តាលស្ទឹង នាពេលឆាប់ៗខាងមុននេះហើយ បន្ទាប់ពីការដ្ឋានសាងសង់សំណង់បុរីខេមរភូមិ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្ទៃដីប្រមាណ ៣ហិកតា ស្ថិតក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមលោកស្រី សុខ បូរី ប្រធានផ្នែកលក់បុរីខេមរភូមិ គម្រោងបុរីខេមរភូមិនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន Monarchy land & Investment នៅលើផ្ទៃដី ចំនួន ៣ ហិកតា នៅក្នុងភូមិសាស្ត្រនៃតំបន់ដ៏មានសក្តានុពលថ្មី របស់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ បុរីនេះ ស្ថិតនៅចម្ងាយត្រឹមតែ ៧០០ម៉ែត្រ ពីផ្លូវជាតិលេខ ២ប៉ុណ្ណោះ (ខាងឆ្វេងដៃ បើមកពីព្រែកហូរ និង ខាងស្តាំដៃ បើមកពីរង្វង់មូលគួរស្រូវ) ពោលគឺនៅត្រង់ចំណុចភូមិឆ្មាពួន ឃុំជើងកើប តែម្តង។

លោកស្រី សុខ បូរី បានបញ្ជាក់ថា សំណង់លំនៅដ្ឋាននៅក្នុងបុរីខេមរភូមិនេះ ត្រូវបានរចនា និងសាងសង់ឡើង តាមបែបស៊ីវិល័យ ស្របទៅតាមតម្រូវការ និងទំហំខុសៗគ្នា សម្រាប់អតិថិជន ក្នុងនោះ ប្រភេទផ្ទះវីឡាកូនកាត់ ឬ (Link House) មានទំហំដី ៥ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មាន២បន្ទប់គេង និង៣បន្ទប់ទឹក មានតំលៃចាប់ពី ៤៨.៨០០ ដុល្លារ អាមេរិក ឡើងទៅ។

ប្រភេទផ្ទះល្វែង អាជីវកម្ម ឬ (Shop house) មានទំហំដី ៤,២ម៉ែត្រ គុណ ២៥ម៉ែត្រ និងមានទំហំផ្ទះ ៤,២ម៉ែត្រ គុណ ១៤.៥ម៉ែត្រ )មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក ដែលមានតំលៃចាប់ពី ៩៨.៨០០ ដុល្លារ អាមេរិច ឡើងទៅ។ ដោយឡែក ប្រភេទផ្ទះវីឡាទោល ឬ (Single Villa) មានទំហំដី ១០ម៉ែត្រ គុណ២០ម៉ែត្រ និងមានទំហំផ្ទះ ៧ម៉ែត្រ គុណ១២ម៉ែត្រ មាន៦បន្ទប់គេង និង៧បន្ទប់ទឹក នៅសល់ដីចំហៀងផ្ទះ ១ម៉ែត្រកន្លះ ទីធ្លាមុខផ្ទះ ពី៦ម៉ែត្រ កន្លះ ទៅ៨ម៉ែត្រ អាចចតរថយន្តបាន២គ្រឿង ហើយនៅខាងក្រោយផ្ទះ មាននៅសល់ដី ចាប់ពី២ម៉ែត្រ ទៅ៤ម៉ែត្រកន្លះ ដែលមានតំលៃ ចាប់ពី ១៣ម៉ឺន ៨ពាន់ ៨០០ដុល្លារឡើងទៅ។

ហេតុនេះ មានន័យថា តម្លៃលំនៅដ្ឋាន ទាំងបីប្រភេទ នៅក្នុងបុរីខេមរភូមិនេះ មានតម្លៃសមរម្យ ឬទាបជាង បើប្រៀបធៀប និងសំណង់លំនៅដ្ឋាននៃបុរីផ្សេងៗ ហើយចំពោះអតិថិជន ដែលទិញផ្ទះនៅក្នុងគម្រោង បុរីខេមរភូមិនេះ និងទទួលបានប្លង់រឹង ដោយឥតគិតថ្លៃ ប្រសិនបង់ផ្តាច់ភ្លាមៗ ឬបង់ផ្តាច់ក្នុងរយះពេល២ឆ្នាំ។

លោកស្រី ឃួន លក្ខិណា អគ្គនាយិការងក្រុមហ៊ុន Monarchy land & Investment និងជាតំណាងគម្រោងបុរីខេមរភូមិ ក៏បានបន្ថែមដែរថា លក្ខណះពិសេសនៃគម្រោងបែបទំនើបកម្ម ស៊ីវីល័យ រចនាបថប្លែក រួមផ្សំបរិស្ថានល្អ រស់នៅដោយភាពថ្លៃថ្នូរ និងមោទនភាព នៃបូរីខេមរភូមិរបស់យើងនេះ គឺការមានទីតាំងភូមិសាស្ត្រអំណោយផល និងមានសក្តានុពល ដោយនៅមិនឆ្ងយ ពីផ្លូវជាតិលេខ២ ដែលជាផ្លូវហាយវេយហ៍ ដែលកំពុងស្ថាបនាដោយរាជរដ្ឋាភិបាល ពោលគឺមានចម្ងាយត្រឹមតែ៧០០ម៉ែត្រប៉ុណ្ណោះ ពីផ្លូវជាតិលេខ២។

ហេតុនេះ បុរី គឺស្ថិតក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់តែម្តង ពិសេសនៅក្បែរផ្សារទំនើបអ៊ីអន៣ និងនៅមិនឆ្ងាយពីផ្លូវ៦០ម៉ែត និងផ្លូវ៥០ម៉ែត្រ ក្បែរសាលារៀន ទីប្រជុំជន មន្ទីរពេទ្យ វត្តអារាម និងតំបន់ពាណិជ្ជកម្ម មួយចំនួនទៀត ដែលកំពុងរីកដុះដាលដូចផ្សិត ជាបន្តបន្ទាប់នោះ។

បើតាមលោកស្រី ឃួន លក្ខិណា បន្ទាប់ពីគម្រោងបុរីខេមរភូមិនេះ ក្រុមហ៊ុន Monarchy land & investment នឹងមានគម្រោងអភិវឌ្ឈន៍សំណង់លំនៅដ្ឋានបែបធម្មជាតិ ដែលជាគម្រោងទី២ បន្តពីគម្រោងទីមួយនេះ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតាខ្មៅ នៅមិនឆ្ងាយពីស្រុកកណ្ដាលស្ទឹងនេះ លើផ្ទៃដីប្រមាណ៣០ហិចតា ដែលជាដីមានភូមិសាស្ត្រ នៅតំបន់ជាប់មាត់ទន្លេ។ នៅទីនោះយើង នឹងប្រែក្លាយជាគម្រោងបែបលំនៅដ្ឋាន មានសួនបរិស្ថានធម្មជាតិបៃតងសុទ្ធសាធ ហើយសង្ឃឹមថា នឹងទទួលបានការគាំទ្រ ដូចគ្នានឹងបុរីខេមរភូមិនេះផងដែរ៕

មតិយោបល់
អត្ថបទពេញនិយម