• 2021-06-12 04:59:27
  • ព័ត៌មាន

សូមប្រុងប្រយ័ត្ន! ក្រសួងប្រកាសករណីសង្ស័យជំងឺគ្រុនឈីក កំពុងផ្ទុះឆ្លងខ្លាំង ចេញពីខេត្តទាំង ៤នេះ

  • 2021-06-12 04:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិបានបញ្ជាក់ថា ជំងឺគ្រុនឈីកគិតត្រឹមថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២១ មានករណីសង្ស័យជំងឺគ្រុនឈឺក ចំនួន ៥១៤នាក់ ត្រូវបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុនឈាមចំនួន ១៣ ដែលក្នុងនោះរកឃើញ ៨៦% នៃករណីទាំងនេះ មកពីខេត្តរតនគិរី មណ្ឌលគិរី បាត់ដំបង និងខេត្ត ក្រចេះ។

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោមអ្នកជំងឺគ្រុនឈឺកទាំង៥១៤នាក់ មានសមាមាត្រខុសគ្នា តាមក្រុមអាយុយោងតាមរបាយការណ៍ បានបញ្ជាក់ថាមានអ្នកជំងឺ ៣៣១នាក់ ជាមនុស្សពេញវ័យ ១៣៧នាក់ជាកុមារ និង ៤៥នាក់ជា កុមារអាយុក្រោម៥ឆ្នាំ។

គួរកត់សំគាល់ផងដែរថា ជំងឺគ្រុនឈីកនេះ ពុំមានករណីស្លាប់ទេ។ ដើម្បីជៀសវាងពីជំងឺនេះ យើងត្រូវលុបបំបាត់ ដង្កូវទឹក ដែលដក់ទឹកនៅជុំវិញបរិវេណផ្ទះ ព្រោះវាអាចបង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាមមាន ៣២% ក្នុងពាងមូល និង ៦៨% ក្នុង កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កែវជ័រ សំបកង់ឡាន និងកង់ម៉ូតូដែលទុកចោលដក់ទឹក ជាដើម៕

អត្ថបទសម្រួលដោយ ៖ Su In

មតិយោបល់