• 2021-06-12 04:54:56
  • ព័ត៌មាន

អភ័ព្វណាស់! នេះហើយសពកុមារាហុង ស្លាប់យ៉ាងកណ្ដោចកណ្ដែងគួរឱ្យស្រណោះ

  • 2021-06-12 04:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មហាជនមួួយចំនួនធំប្រាកដជាធ្លាប់ស្គាល់ក្មេងប្រុសម្នាក់ គេតែងហៅថា អាហុង កំព្រាឪពុកម្ដាយ គ្មានសាច់ញាតិ តែងដើរត្រាច់ចរគ្មានគោលដៅ នៅក្នុងទីក្រុងភ្នំពេញ ពេលនេះបានស្លាប់ហើយ ។ មូលហេតុនៅពីក្រោយការស្លាប់ក្មេងប្រុសកម្សត់រូបនេះ គឺបណ្ដាលមកពី កាលបីយប់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ ក្មេងប្រុសរូបនេះ បានឡើងតោងឡានសណ្ដោងម៉ាសុីនភ្លេីង​ និងបានលោតចុះមកក្រោយ ក៏ស្រាប់តែត្រូវកន្ទុយខាងក្រោយអូសកិនជាច្រើនម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ដោយឡែកបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ពេលនេះសពរបស់កុមារា ហុង ត្រូវបានបូជារួចរាល់ហើយ នៅវត្តមួយកន្លែងក្នុងខណ្ឌសែនសុខ ហើយចំពោះរថយន្តដែលបង្ក ត្រូវបានសមត្ថកិច្ចវាស់វែង​ យកទៅទុកនៅ​ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

រូបភាព៖ Pich Kimsrin

សូមឱ្យវិញ្ញាណក្ខន្ធកុមារា ហុង បានទៅកាន់សុគតិភព និងសូមឱ្យជាតិក្រោយកើតមកមានគ្រួសារ ឪពុកម្ដាយ មានជីវិតល្អប្រសើរ កុំឱ្យអភ័ព្វដូចជាតិនេះទៀត ៕

រូបភាព៖ Pich Kimsrin
មតិយោបល់
អត្ថបទថ្មី