• 2021-06-14 02:00:19
  • ព័ត៌មាន

ម្នាក់ៗស្រលាញ់ធម្មជាតិណាស់ តែមនុស្សបុកទៅលេងគីរីរម្យម្សិលមិញចោលសំរាមគរដូចភ្នំ

  • 2021-06-14 02:00:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ បងប្អូនប្រជាពលរដ្ឋមកទីជិតឆ្ងាយបុកទៅលេងកម្សាន្តគីរីរម្យណែនណាន់ តាន់តាប់ ស្ទះផ្លូវទៅមុខមិនរួច ហើយបានចោលសំរាមផ្ដេសផ្ដាស ពេញទឹកពេញដីរាយប៉ាយ គរដូចភ្នំពេញព្រៃដែលបង្ហាញពីទម្លាប់អាក្រក់ មិនជួយថែរក្សាបរិស្ថាន បែរជាកាន់តែបំពុលបរិយាកាសនៅតំបន់ធម្មជាតិទៅវិញ។ នេះដោយយោងតាមរូបភាពជាច្រើនសន្លឹករបស់ទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Cambodia Amazing Site បានផ្សព្វផ្សាយនៅថ្ងៃ១៣ មិថុនា ២០២១នេះ។

ឧទ្យានជាតិគីរីរម្យ ជាឧទ្យាន ដែលទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល ដោយសារនៅតំបន់នោះ មានដើមស្រល់ជាច្រើន ដុះជាជួរផ្ដល់ជាម្លប់យ៉ាងត្រជាក់ ហើយរុក្ខជាតិទាំងឡាយ មានភាពរីកស្រស់គ្រប់រដូវ ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំជាមួយនិងផ្កាព្រៃចម្រុះពណ៌ជាច្រើន។ សូមយកចិត្តទុកដាក់ថែរក្សាបរិស្ថានកន្លែងធម្មជាតិដ៏ស្រស់ត្រកាលនេះ ឲ្យបានល្អផង៕

ប្រភព៖ Cambodia Amazing Site

អត្ថបទដោយ ៖ Su In

មតិយោបល់