• 2021-06-16 04:25:24
  • សេដ្ឋកិច្ច

ក្រសួងកសិកម្ម​ ទម្លាយបរិមាណត្រី​ ពលរដ្ឋកម្ពុជាម្នាក់ត្រូវការហូបក្នុង១ឆ្នាំ

  • 2021-06-16 04:25:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់ត្រី សម្បូរទៅដោយគុណសម្បត្តិសុខភាពជាច្រើន សក្តិសមទាំងក្មេងទាំងចាស់ ជាប្រភេទសាច់ដែលងាយទិញ ជាទីពេញនិយម និងសំបូរបំផុតនៅកម្ពុជា។ ​បើ​យោងទៅតាម​សេចក្តីប្រកាស​របស់​ក្រសួង​កាលពី​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២១ ម្សិលមិញ បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​កើន តម្រូវការ​ម្ហូបអាហារ​ក៏​កើន ដូច្នេះ​តម្រូវការ ត្រី សម្រាប់​ទទួលទាន​ក៏មាន​ការកើនឡើង​ដូចគ្នា។

តាម​ការស្រាវជ្រាវ ប្រជាជន​កម្ពុជា​ម្នាក់​បរិភោគ​ត្រី​ប្រមាណ​ជា ៥២,៤ គីឡូក្រាម ក្នុង​មួយឆ្នាំ ប៉ុន្តែ ចំពោះ​ប្រជាជន​ដែល​រស់នៅ​តំបន់​ទំនាប​លិច​ទឹក បរិមាណ​នៃ​ការបរិភោគ​ត្រី គឺមាន​ការកើនឡើង ដល់​ទៅ​ប្រមាណ​ជា ៧៥,៦ គីឡូក្រាម នៅក្នុង​មួយឆ្នាំ ។

​ដោយសារតែ​កំណើនប្រជាជន នាំ​ឲ្យ​តម្រូវការ​ត្រី​សម្រាប់​ផ្គត់ផ្គង់​ការហូបចុក​មានការ​កើនឡើង ទើប​បណ្តាល​ឲ្យ​រាជរដ្ឋាភិបាល​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​អនុវត្ត​នូវ​ការធ្វើ​វារីវប្បកម្ម ដើម្បី ឆ្លើយតប​នឹង​ការថយចុះ​នៃ​ការផ្គត់ផ្គង់​ត្រី​ពី​ធម្មជាតិ ប៉ុន្តែ​នៅពេលនេះ​ចំណុច​នេះ កំពុងតែ កើតមាន​បញ្ហា​ទីផ្សារ​ដោយសារតែ​ត្រី​ដែល​វា​រី​វប្បករ​ចិញ្ចឹម​នៅក្នុង​ស្រុក មានតម្លៃ​ខ្ពស់ជាង ត្រី​ដែល​នាំចូល​ពី​ប្រទេសជិតខាង៕

មតិយោបល់