• 2021-06-18 01:39:05
  • ព័ត៌មាន

យោធាមីយ៉ាន់ម៉ាបានដុតភូមិអ្នកស្រុក ដើម្បី​បង្ក្រាប​ការតស៊ូ​ប្រឆាំង​នឹង​របប​របស់ពួកគេដែល​កំពុងកាន់​អំណាច​

  • 2021-06-18 01:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​រដ្ឋាភិបាល​បាន​ដុត​បំផ្លាញ​ភូមិ​មួយ​​របស់អ្នកស្រុក បើតាមការបញ្ជាក់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​នៅលើ​បណ្តាញ​សង្គម​។ សកម្មភាព​នេះ​ហាក់ជា​ការប៉ុនប៉ង​ដើម្បី​បង្ក្រាប​ការតស៊ូ​ប្រឆាំង​នឹង​របប​យោធា​ដែល​កំពុងកាន់​អំណាច​។​

យ៉ាងណា​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​បាន​រាយការណ៍​ថា អគ្គិភ័យ​នេះ​បាន​បង្ក​ដោយ “​ពួក​ភេរ​វករ​” ដែល​កងទ័ព​ប្រដាប់​អាវុធ​កំពុង​ព្យាយាម​ចាប់ខ្លួន​ ទៅវិញ។ ការបំផ្លិចបំផ្លាញ​ភូមិ​ស្ទើរ​ទាំងស្រុង​នេះ​គឺជា​ឧទាហរណ៍​ចុងក្រោយ​នៃ​អំពើហិង្សា​ដែល​បាន​រាលដាល​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​ដែល​របប​យោធា​ព្យាយាម​បង្ក្រាប​ការបះបោរ​នៅ​ទូទាំង​ប្រទេស​។ ​​

​រូបថត​ និង​វីដេអូ​នៃ​ភូមិឈ្មោះ ​គីន​ម៉ា ដែល​រង​ការបំផ្លិចបំផ្លាញ​នៅក្នុង​តំបន់​ម៉ាក​វេ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្តាញ​សង្គម បានបង្ហាញ​ភូមិ​ភាគច្រើន​ត្រូវបាន​បំផ្លាញ​ដោយ​ភ្លើង​និង​សាកសព​សត្វ​​ចិញ្ចឹម​រ៉ា​យ​ប៉ាយ​ពាសវាល​ពាសកាល​។ របាយការណ៍​មួយ​បានសរសេរថា ភូមិ​នេះ​មាន​ប្រជាជន​ប្រហែល ១០០០ នាក់៕

ប្រភព៖ CNA

មតិយោបល់