- 2021-06-28 02:55:59
- ព័ត៌មាន
ត្រឹមអាយុ ២៥ឆ្នាំ បើអាចធ្វើរឿងទាំងនេះបាន ចាត់ទុកថាអ្នកខ្លាំងបំផុតហើយ
- 2021-06-28 02:55:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រឹមអាយុ ២៥ឆ្នាំ បើអាចធ្វើរឿងទាំងនេះបាន ចាត់ទុកថាអ្នកខ្លាំងបំផុតហើយ
ចន្លោះមិនឃើញ
អាយុលើសពី ២០ឆ្នាំ គឺជាពេលដែលបុគ្គលម្នាក់ៗត្រូវប្រយុទ្ធតស៊ូ ឆ្លងកាត់រឿងរ៉ាវជាច្រើន ដើម្បីសម្រេចនូវគោលដៅរៀងៗខ្លួន ។ ក្នុងវ័យនេះប្រសិនបើអ្នកមានផែនការជីវិតដ៏ត្រឹមត្រូវ នោះនឹងនាំឱ្យអ្នកអាចឈានទៅរកភាពជោគជ័យទាំងវ័យក្មេង ។ ត្រឹមអាយុ ២៥ឆ្នាំ ប្រសិនបើអ្នកអាចសម្រេចបាននូវរឿងមួយចំនួនដូចខាងក្រោមនេះ ទុកថាអ្នកធ្វើបានល្អបំផុតហើយ ។ ក្នុងនោះមានដូចជា៖
១.មានឯករាជ្យលើខ្លួនឯងទាំងស្រុង
គ្រប់បញ្ហា គ្រប់រឿងរ៉ាវដែលចូលមកក្នុងជីវិតអ្នកអាចឆ្លងកាត់ដោះស្រាយបានដោយខ្លួនឯង ប្រកបដោយភាពជឿជាក់ និងមានដំណោះស្រាយដ៏សមប្រកប ។ អ្នកចេះថ្លឹងថ្លែងគ្រប់រឿងរ៉ាវ និងចេះជ្រើសរើសអ្វីដែលល្អចូលក្នុងជីវិត មិនពឹងផ្អែកជំនួយពីគ្រួសារ មានជីវិតពោរពេញដោយភាពរឹងមាំ និងមានភាពជាអ្នកដឹកនាំលើខ្លួនឯង ។ ចំណុចនេះគឺចាត់ទុកថាអ្នកមានឯករាជ្យ និងចេះគ្រប់គ្រងជីវិតបានល្អប្រសើរហើយ ។
២.មានការងារច្បាស់លាស់ តំណែងសមរម្យមួយ
នៅក្នុងវ័យនេះអ្នកមានការងារមួយដ៏ច្បាស់លាស់ ប្រាក់ចំណូលសមរម្យ មានឯករាជ្យភាពលើហិរញ្ញវត្ថុ ផ្ទាល់ខ្លួន មិនចាយលុយខ្វះមុខខ្វះក្រោយ ។ ទាំងនេះកើតចេញពីការចេះបង្កើតបទពិសោធ កសាងស្នាដៃ និងសមត្ថភាព ធ្វើឱ្យមានកេរឈ្មោះល្អ គ្រប់ស្ថាប័នការងារទាំងអស់តែងទទួលស្គាល់ និងចង់បានអ្នកជាបុគ្គលិក ។ នេះក៏ចាត់ទុកជាភាពជោគជ័យមួយកម្រិតទៀត ដែលអ្នកអាចរកប្រាក់បានច្រើន ដើម្បីសម្រេចគោលដៅធំៗរបស់អ្នក ។
៣.អាចជួយដល់គ្រួសារឪពុកម្ដាយ
អ្នកមិនត្រឹមតែអាចជួយខ្លួនឯងឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែអ្នកថែមទាំងអាចលែលកធនធានរបស់ខ្លួន ដើម្បីតបស្នង និងជួយសម្រាលបន្ទុកដល់ឪពុកម្ដាយ ផ្គត់ផ្គង់ផ្ដល់ប្រាក់ ទិញអាហារឆ្ងាញ់ៗសំលៀកបំពាក់ល្អៗជូនលោកទាំងពីរ ។ នេះជាទង្វើមួយប្រកបដោយកត្តញ្ញូរបស់អ្នក និងជាភាពជោគជ័យមួយរបស់អ្នក មិនត្រឹមតែមិននាំការលំបាកដល់គ្រួសារទេ ថែមទាំងអាចធ្វើរឿងល្អៗជូលដល់គ្រួសារគួរឱ្យកោតសរសើរថែមទៀត ។
៤.អាចទិញផ្ទះក្នុងក្ដីស្រមៃរបស់អ្នក
ផ្ទះជាទ្រព្យសម្បត្តិដ៏ធំក្នុងជីវិតមនុស្សម្នាក់ៗ គឺត្រូវការមានទីជម្រកដ៏សមរម្យមួយ ក្រៅពីមានហូបចុក ស្លៀកពាក់គ្រប់គ្រាន់ហើយនោះ ។ ក្នុងវ័យនេះប្រសិនបើអ្នកអាចមានលទ្ធភាពទិញផ្ទះ ទោះបីជាទិញបង់ផ្ដាច់ ឬបង់រំលស់ គឺជារឿងដ៏ប្រសើរក្រៃលែងហើយ ។ យ៉ាងណាមិញបើអ្នកចេះជ្រើសរើសផ្ទះប្រកបដោយគុណភាព ព្រមជាមួយតម្លៃដ៏សមរម្យទៀតនោះ គឺកាន់តែប្រសើរថែមទៀត ។
មកដល់ចំណុចនេះ សូមណែនាំផ្ទះប្រកបដោយភាពស៊ីវិល័យ ស័ក្ដិសមនឹងមនុស្សសម័យបច្ចុប្បន្ននេះ ទាំងបរិយាកាសជុំវិញផ្ទះ បរិស្ថាន ភាពស្រស់បំព្រង នាំឱ្យជីវិតរស់នៅប្រកបគុណភាព នោះគឺ បុរីសុវណ្ណភូមិ ។ ការចំណាយប្រាក់ដើម្បីទិញផ្ទះក្នុងបុរីមួយនេះ គឺជាការចំណាយចំគោលដៅ និងធ្វើឱ្យក្ដីសុបិនរស់នៅក្នុងផ្ទះដ៏ស្រស់ស្អាតរបស់អ្នកក្លាយជាការពិត ។
លំនៅដ្ឋាននៅក្នុងបុរីសុវណ្ណភូមិ មានច្រើនម៉ូដ ច្រើនជម្រើស មានទំហំផ្ទះគ្រប់ប្រភេទ ចាប់ពី ២ បន្ទប់ ៣បន្ទប់ ៥បន្ទប់ រីឯតម្លៃវិញធានាថាសមរម្យត្រឹម ៣ម៉ឺនដុល្លារក៏មាន ២០ម៉ឺនដុល្លារក៏មានដែរ ទោះមានប្រាក់ចំណូលមធ្យមក៏អ្នកមិនមានការព្រួយបារម្ភលើការទិញផ្ដាច់ ឬបង់រំលស់នោះទេ ។
ទិញនៅក្នុងពេលនេះគឺជាឱកាសដ៏ល្អបំផុត ដោយខាងបុរីកំពុងមានការបញ្ចុះតម្លៃលើផ្ទះជាច្រើនម៉ូដ ក្នុងនោះដូចជា វីឡាទោល Deluxe A មាន ៤ បន្ទប់គេង ៥បន្ទប់ទឹក ស័ក្ដិសមបំផុតសម្រាប់គ្រួសារធំមានសមាជិក ៤ទៅ៥នាក់ ពេលនេះកំពុងបញ្ចុះតម្លៃរហូតដល់ 15,000$ ។
កាន់តែពិសេស វិឡាទោលខ្នាតធំ ឈ្មោះ "វីឡាស្វីត" -" Villa Suite" បញ្ចុះតម្លៃរហូតដល់ $30,000 មានរចនាបថបែបទាន់សម័យ មានទំហំធំទូលាយ ទាំងផ្ទះ និង ដី បរិវេណជុំវិញផ្ទះ មានអាងហែលទឹក សួនច្បារខាងមុខ និងចំណតឡាន ស័ក្ដិសមបំផុតសម្រាប់គ្រួសារធំ។
ដោយឡែកវីឡាទោល Deluxe B ប្រភេទ ៣ បន្ទប់គេង ៤បន្ទប់ទឹក ស័ក្ដិសម សម្រាប់គ្រួសារមានសមាជិក ៣ ទៅ៤នាក់ កំពុងមានការបញ្ចុះតម្លៃរហូតដល់ទៅ 12,000$។
បុរីសុវណ្ណភូមិ គឺជាគម្រោងដ៏ធំមួយរស់ក្រុមហ៊ុនសំណង់ PARKCOESTATES CO., LTD សាងសង់លើផ្ទៃដីទំហំ ២៣ ហិកតា នៅក្នុងស្រុកសំបួរមាស, ប្រមូលផ្តុំដោយផ្ទះវីឡាទោល ជាច្រើនម៉ូដបែបទាន់សម័យ និង ធានាជូននូវស្ដង់ដារសំណង់ប្រកបដោយគុណភាពខ្ពស់។ ចំណុចគួរឱ្យចាប់អារម្មណ៍នៅទីនោះ មានផ្លូវខ្វាត់ខ្វែង អមដោយដើមឈើបៃតង, ជាប្រភេទផ្ទះវីឡាទោល ទាន់សម័យ តូចតែស្រឡះ ( Minimalism), មានពន្លឺ និងខ្យល់អាកាសល្អបរិសុទ្ធ,មានសួន និងទីធ្លាជុំវិញផ្ទះ, ក្នុងចក្ខុវិស័យ ផ្ដល់ជូនពលរដ្ឋខ្មែរ នូវលំនៅឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និងសុភមង្គល។
លោកអ្នកមានជម្រើសដ៏សម្បូរបែបដើម្បីសម្រេចចិត្តជ្រើសរើសម៉ូដផ្ទះដែលខ្លួនស្រឡាញ់បំផុត ព្រោះបុរី សុវណ្ណភូមិ ក៏មានសាងសង់ជាមួយប្រភេទផ្ទះវីឡា ៥ប្រភេទទៀតដែល រចនាម៉ូតសម័យថ្មី បែបប៉ែកអឺរ៉ុបនោះគឺ៖ វីឡាទោល Deluxe A , វីឡាទោល Deluxe B, វីឡាទោល Deluxe B1, B2, និង B3។
ទាំងនេះជាចំណុចពិសេសៗគួរឱ្យទាក់ទាញខ្លាំងដែលអ្នកមិនគួរមើលរំលងនៅបុរីសុវណ្ណភូមិ៖
• ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា (វីឡាទោល)
• តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
• មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត
• ក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ
• ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់
• មានរងដាំបន្លែ សម្រាប់គ្រួសារនីមួយៗក្នុងសហគមន៍
• គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ
• លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល ។
ចង់ច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់ Google Map ៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងស្រុកសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ
សម្រាប់ព័ត៌មានលម្អិត៖
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66 • ហ្វេសប៊ុកផេក ៖ BoreySovannaphumi៕