• 2021-07-01 04:48:31
  • ព័ត៌មាន

កុំមើលស្រាលស្ថានការណ៍ឱ្យសោះ! មានអ្នកបាត់បង់ជីវិតជិត ៣០នាក់ទៀត ឯអ្នកឆ្លងថ្មី ៩៩៩នាក់ឯណោះ

  • 2021-07-01 04:48:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានបន្តប្រកាសករណីឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សរុបចំនួន ៩៩៩ នាក់ ដែលនៅតែជាចំនួនឆ្លងច្រើន ក្រោយពីមានការផ្ទុះឆ្លងច្រើនកន្លែង នៅរាជធានីភ្នំពេញ និង តាមបណ្តាខេត្ត។ ក្នុងនោះដែរ ក្រសួងនៅបន្តរកឃើញចំនួនអ្នកស្លាប់ ២៦ នាក់បន្ថែម និងអ្នកជាសះស្បើយ ចំនួន ៧១៥នាក់ ដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ។ នេះជាទិន្នន័យសម្រាប់ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២១ ។

បច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជាកំពុងរីកសាយភាយគួរឲ្យបារម្ភយ៉ាងខ្លាំង តួយ៉ាងដូចជា ថ្ងៃទី ៣០ មិថុនា ឆ្នាំ២០២១ ម្សិលមិញនេះ មានការផ្ទុះឆ្លងខ្លាំងដែលចំនួនអ្នកឆ្លងកើនរហូតដល់ជាង ១ពាន់នាក់។ យ៉ាងណាមិញ ចំនួនតួលេខឆ្លងដែលបានបង្ហាញនៅថ្ងៃនេះ ជាចំនួនសរុបដែលរកឃើញទាំងក្នុងក្រុងភ្នំពេញ និងតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ក្រសួង សូមធ្វើអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់មែនទែន ព្រោះថាបច្ចុប្បន្នវីរុសកូវីដ១៩ បំលែងខ្លួនថ្មី ក៏កំពុងតែមានវត្តមានក្នុងប្រទេសកម្ពុជា ហើយវីរុសនេះទៀតសោត គឺមានលទ្ធភាពខ្ពស់ក្នុងការចម្លងពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត បានយ៉ាងឆាប់រហ័ស ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់