- 2021-07-13 07:20:50
- ព័ត៌មាន
ស្តាប់អ្នកជំនាញ៖ ចង់ដើរភ្នំ ២យប់ ៣ថ្ងៃ ត្រូវយកសម្ភារៈអ្វីខ្លះ?
- 2021-07-13 07:20:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តាប់អ្នកជំនាញ៖ ចង់ដើរភ្នំ ២យប់ ៣ថ្ងៃ ត្រូវយកសម្ភារៈអ្វីខ្លះ?
ចន្លោះមិនឃើញ
លោកជួន ភិរម្យ គឺជាអ្នកឡើងភ្នំខ្ពស់ៗ និងដើរក្នុងព្រៃស្រោងធំៗនៅកម្ពុជារយៈ២០ឆ្នាំ មកហើយ លោកជាមនុស្សមួយរូបដែលមានចិត្តស្រឡាញ់នឹងចូលចិត្តរុករកតំបន់ទេសចរណ៍ធម្មជាតិថ្មីៗដែលមនុស្សមិនទាន់បានទៅដល់។ លោកចាប់ផ្តើមឡើងភ្នំ និងដើរព្រៃដំបូងនៅក្នុងឆ្នាំ២០០១ ដំណើរដំបូងគឺឡើងភ្នំឳរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា។
ខាងក្រោមនេះគឺជាការចែករំលែកបទពិសោធន៍ពេលដើរភ្នំរបស់លោកជួន ភិរម្យ ថាតើត្រូវយកសម្ភារៈអ្វីខ្លះ? ហើយសម្ភារៈទាំងនេះចំនួនប៉ុន្មានគីឡូក្រាម?
ឧទាហរណ៍ត្រូវដើរភ្នំ ២យប់ ៣ថ្ងៃ ជាទូទៅសម្ភារៈចាំបាច់ត្រូវមាន៖
១. សម្លៀកបំពាក់អាវ និងខោ ដើរភ្នំ មួយឈុតសម្រាប់ស្លៀកពេលដើរ , អាវយឺតដៃខ្លី ឬដៃវែង ចំនួន១, ខោជើងខ្លី ឬជើងវែងចំនួន១, ខោទ្រនាប់ចំនួន៣, ក្រមាចំនួន២, ស្រោមជើងចំនួន២គូ . អាវ និងខោភ្លៀង(២០០g)
២. ស្បែកជើង, ស្បែកជើងដើរភ្នំកវែង ឬស្បែកជើងកខ្លីមួយគូសម្រាប់ពាក់ពេលដើរ, ស្បែកជើងផ្ទាត់មួយគូ សម្រាប់ប្រើប្រាស់ពេលងួតទឹក
៣. សម្ភារៈសម្រាប់គេង៖ តង់មួយ (ទម្ងន់ ១Kg ទៅ ២Kg) ករណីអត់មានតង់ ត្រូវយកអង្រឹងជាមួយកៅស៊ូតង់សម្រាប់ធ្វើដំបូង(៥០០g ទៅ ១kg), Sleeping Bag មួយ(៥០០g ទៅ ១kg) . កម្រាលសម្រាប់ដេក(Camping bed mattress) (១០០g ទៅ ៣០០g) , ខ្នើយគេងមួយ (១០០g)
៤. សម្ភារៈបំភ្លឺ៖ ពិលពាក់ក្បាលចំនួនមួយ, ថ្មពិល២គ្រាប់, អំពូលតូចល្មមចំនួនមួយ
៥. ម្ហូបអាហារ៖ សាច់ងៀតចំនួន ១០០g ទៅ ២០០g , ត្រីងៀតចំនួន ១០០g ទៅ ២០០g , ត្រីខចំនួន២កំប៉ុង (១០០g ទៅ ៣០០g) , មីចំនួន២កំប៉ុង, នំបុ័ងចំនួន៥ទៅ១០បន្ទះ ៦. អាហារថាមពល៖ សូកូឡា ៣បន្ទះ (៣០០g), ភេសជ្ជៈជំនួយជាតិទឹកដែលមានជាតិរ៉ែ (បើចំណុះ ២៤៥ml យកចំនួន៣កំប៉ុង បើចំណុះ ៥០០ml យក២ដប), ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ
៧. ប្រដាប់ដាក់សម្ភារៈ៖ កាបូស្ពាយសម្រាប់ដើរភ្នំ ( ចំណុះ ៥០L ទៅ ៧០L)
៨. សម្ភារៈផ្សេងៗ៖ ឈើច្រត់ (Trekking pole) ចំនួន១ ឬ២ , សាប៊ូដុះខ្លូន ៨៥ml សាប៊ូកក់សក់ ៧០ml, ច្រាស និងថ្នាំដុះធ្មេញ (៦០ក្រាម) , ឈើចាក់ធ្មេញ(Dental floss), ក្រដាសអនាម័យ ( ១០០g ទៅ ២០០g), ថ្នាំការពារសត្វមូស ទៀក និងសត្វល្អិតប្រភេទ Spray 6OZ (170g), កែវទឹក (១០០g) , តែ និងកាហ្វេ (១០០gទៅ ២០០g), First aid kit ( ៣០០g), កៅអី (300g ទៅ ៥០០g), ប្រដាប់ចម្រោះទឹក ( Sawyer Mini Water Filter) . ដបទឹកចំនួន២ ( ដបមួយចំណុះ ១.៥L), ចានបាយ និងស្លាបព្រា (២០០g), ម៉ាស៊ីនថតរូប ( ៣០០g ទៅ ៥០០g)។
លោកជួន ភិរម្យ បន្ថែមថា សម្ភារៈទាំងអស់ត្រូវរៀបចំយ៉ាងណាក្រោម១៥គីឡូក្រាម និយាយរួមកាន់តែស្រាលកាន់តែប្រសើរ។ នៅពេលដើរភ្នំចំនួន ៤ម៉ោង ទៅ ៦ម៉ោង ត្រូវផឹកយ៉ាងតិចបំផុត ៣L ទៅ ៤L និងបាញ់ Spray ជួយសម្រូលសាច់ដុំ៕