• 2021-07-15 01:29:00
  • ព័ត៌មាន

តើអ្នកដឹងទេថាមានការផ្លាស់ប្ដូរច្រើនណាស់នៅក្នុងខេត្តព្រះសីហនុយើង?

  • 2021-07-15 01:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុពិតជាបានកែប្រែមុខមាត់ដ៏គួរឲ្យកត់សម្គាល់ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ។ តាំងពីដើមឆ្នាំ២០២១ រហូដល់បច្ចុប្បន្ន តើមានរឿងអ្វីកើតឡើងខ្លះ? សូមក្រឡេកទៅមើលទាំងអស់គ្នា! ចំណុចដ៏គួរឲ្យចាប់អារម្មណ៍ដំបូងគេគឺទៅលើផ្លូវថ្នល់នៅក្រុងព្រះសីហនុ ដែលត្រូវបានអភិវឌ្ឍធ្វើឱ្យប្រសើរឡើងទាំងស្រុង។ បើក្រឡេកមើលកាលពី ២ ឆ្នាំមុន ផ្លូវថ្នល់នៅក្រុងព្រះសីហនុពោរពេញទៅដោយធូលីហុយទ្រលោម ខណៈដែលផ្លូវក្នុងទីក្រុង ហូរដូចទឹកទន្លេជន់លិចតាមដងផ្លូវ ពេលភ្លៀងធ្លាក់ម្ដងៗ។ តែក្រោយមក គ្រប់យ៉ាងត្រូវបានកែប្រែ ផ្លូវទាំងអស់ក្នុងខេត្តព្រះសីហនុត្រូវបានផ្លាស់ប្ដូរ និងធ្វើឱ្យប្រសើរឡើងយ៉ាងពេញលេញ ដើម្បីធ្វើជាស្ពាធដ៏រឹងមាំសម្រាប់អនាគតភ្លឺស្វាងសម្រាប់ក្រុងជាប់មាត់សមុទ្រមួយនេះ។

ចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀតគឺលើវិស័យឧស្សាហកម្មទេសចរណ៍ខេត្តព្រះសីហនុ ដែលនឹងនាំមកនូវឱកាសដែលមិនធ្លាប់មានពីមុនមក។ នៅប្រទេសកម្ពុជា នៅពេលនិយាយអំពីវិស័យទេសចរណ៍ រឿងដំបូងដែលត្រូវគិតគឺខេត្តសៀមរាប។ ឥឡូវនេះខេត្តសៀមរាបដូចជាខេត្តព្រះសីហនុកាលពី ២ ឆ្នាំមុនអ៊ីចឹងដែរ ពោលគឺខេត្តនេះកំពុងធ្វើការជួសជុលកែលម្អរផ្លូវថ្នល់នៅក្នុងទីក្រុង ហើយជាការរំពឹងទុក ការអភិវឌ្ឍផ្លូវថ្នល់នឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេល ២-៣ ឆ្នាំទៀត។ ដូច្នេះក្នុងពេលនេះ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រុងព្រះសីហនុ គួរតែក្លាយជាជម្រើសដំបូងសម្រាប់ទេសចរណ៍កម្ពុជា។

បន្ថែមលើនេះទៅទៀត ទីក្រុងហ៊ូប៉ី និងក្រុងព្រះសីហនុបានក្លាយជាទីក្រុងបងប្អូននឹងគ្នាហើយ ស្របពេលដែលគណៈប្រតិភូវិនិយោគចិនថ្មី នឹងមកដល់ឆាប់ៗនេះ។ នៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១ សាលាខេត្តព្រះសីហនុបានចុះហត្ថលេខាលើឯកសារចំណងមិត្តភាពជាមួយខេត្តហ៊ូប៉ីរបស់ប្រទេសចិន។ ឯកសារនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចិនចំពោះ «ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» និងការវិនិយោគនៅកម្ពុជា ក៏ដូចជាការជឿជាក់លើការអភិវឌ្ឍនាពេលអនាគតរបស់ខេត្តព្រះសីហនុ ដែលនឹងធ្វើឲយកាន់តែមានភាពស្រស់ស្អាត និងមានសក្តានុពល។

កាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀត ទីផ្សារពាណិជ្ជកម្មខេត្តព្រះសីហនុក៏កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងផងដែរ បើធៀបកាលពី ៤ ឆ្នាំមុន ខណៈដែលពាណិជ្ជកម្មតាមទីប្រជុំជនក្រុងព្រះសីហនុទើបតែបានចាប់ផ្តើមប៉ុណ្ណោះ។ ហាក់លក់សម្លៀកបំពាក់ធំដំបូងគេយីហោ Pedro ដែលចូលមកក្រុងព្រះសីហនុ បានទទួលបានគាំទ្រ និងកោតសរសើរពីប្រជាជនខេត្តព្រះសីហនុ។ ២ឆ្នាំក្រោយមក ហាងដ៏ល្បីល្បាញ adidas/AX ដែលបានតាំងទីលំនៅនៅក្រុងព្រះសីហនុរួចជាស្រេចនោះ បានបិទហាងចាស់របស់ពួកគេ ហើយបើកហាងយីហោតែមួយគត់នៅក្រុងព្រះសីហនុ នៅផ្សារទំនើប Prince Mall។ ជាមួយគ្នានេះ យីហោល្បីឈ្មោះ Charles&Keith នៅភ្នំពេញក៏បានចូលរួមក្នុងផ្សារទំនើបPrince Mall ក្រុងព្រះសីហនុផងដែរ។

ផ្សារពាណិជ្ជកម្មក្នុងក្រុងព្រះសីហនុមានការផ្លាស់ប្តូរជាបណ្ដើរៗ ស្របពេលដែលពាណិជ្ជកម្មកាន់តែទទួលបានការអារម្មណ៍កាន់តែខ្លាំងឡើង ហើយជម្រើសនៃការទិញទំនិញរបស់ប្រជាជនក៏កាន់តែមានសន្ទុះច្រើនឡើងផងដែរ។

សកម្មភាពនេះ បានជះឥទ្ធិពលខ្លាំងដល់សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាជនខេត្តព្រះសីហនុ ខណៈដែលហើយផ្សារទំនើបPrince Mall ដែលក៏ទើបតែឈានចូលទឹកដីខេត្តព្រះសីហនុដែរនោះ មានការប្តេជ្ញាចិត្តថា នឹងជូនអំណោយដល់ទីក្រុង តាមរយៈការផ្ដល់ជូនការរស់នៅរបស់ប្រជាជនក្នុងខេត្តព្រះសីហនុឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឥឡូវនេះ ផ្សារទំនើប Prince Mall ក៏កំពុងតែបំពេញតួនាទីជាបណ្តើរ ៗតាមអត្ថន័យ One Mall & Get More និងជឿជាក់ថា អនាគតក្រុងព្រះសីហនុនឹងកាន់តែប្រសើរឡើងនិងប្រសើរឡើង។

ដើម្បីទទួលបានព័ត៌មានលំអិតកាន់តែច្រើនអំពីផ្សារទំនើប Prince Mall លោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទ៖ 081 656 950(កញ្ញា Vivian) ឬក៏ចូលទៅកាន់គេហទំព័រ Facebook រួចពិនិត្យលើឈ្មោះ Prince Mall ដើម្បីទទួលបានព័ត៌មានកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទ៖ In Sopheng

មតិយោបល់