• 2021-07-16 11:37:30
  • ព័ត៌មាន

ក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាល Zuellig Pharma បើកសម្ពោធជាផ្លូវការ ម្សៅទឹកដោះគោ Physiolac 4

  • 2021-07-16 11:37:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាលពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការនៃការមកដល់ម្សៅទឹកដោះគោ Physiolac 4 សម្រាប់កុមារអាយុចាប់ពី៣ឆ្នាំឡើង។

កម្មវិធីបើកដំណើរការអាជីវកម្មម្សៅទឹកដោះគោ Physiolac 4 តាមរយៈអនឡាញនេះ មានអ្នកចូលរួម ប្រមាណ ១០០នាក់ ដែលក្នុងនោះមានការចូលរួមពី អតិថិជន គណៈគ្រប់គ្រង និងបុគ្គលិករបស់ក្រុមហ៊ុន Zuellig Pharma ។

ក្រុមហ៊ុន Zuellig Pharma នាំយកម្សៅទឹកដោះគោ Physiolac 4 មកកាន់ទីផ្សារកម្ពុជានេះដើម្បីបំពេញតម្រូវការផ្នែកអាហារូបត្ថម្ភកុមារ និងជាជំនួយដល់ម៉ាក់ប៉ាក្នុងការចិញ្ចឹមកូនៗឲ្យលូតលាស់បានល្អ និងអភិវឌ្ឍទៅតាមវ័យ។

លោក តេចាសវី (Tejasvi Sharma) ប្រធានគ្រប់គ្រងនាយកដ្ឋាន ZP Therapeutics Cambodia បាន ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការម្សៅទឹកដោះគោ Physiolac 4 ថា “គ្រប់តំណក់នៃម្សៅទឹកដោះគោ Physiolac ចម្រាញ់ចេញពីវត្ថុធាតុដើមដ៏ល្អបំផុត គឺទឹកដោះគោស្រស់ គុណភាពខ្ពស់របស់ប្រទេសបារាំងដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និងអ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធន៍ខ្ពស់លំដាប់អន្តរជាតិ”។

Grouppe Batteur ក្រុមហ៊ុនផលិតម្សៅទឹកដោះគោ Physiolac ដែលផ្តើមចេញពីមូលដ្ឋានដ៏រឹងមាំជាមួយបទពិសោធន៍ជិត ១០០ឆ្នាំ ក្នុងការផលិតអាហារូបត្ថម្ភពីប្រទេសបារាំង។ ម្សៅទឹកដោះគោ Physiolac ត្រូវបានផលិតនៅក្នុងរោងចក្រធំទូលាយ ស្តង់ដារពិភពលោក បំពាក់ដោយម៉ាស៊ីនបរិក្ខារទំនើបស្វ័យប្រវត្តិ និងបច្ចេកវិទ្យាចុងក្រោយបំផុត។

ចំណែកលោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ផលិតផល Physiolac និង OTC បានលើកឡើងថា “ម្សៅទឹកដោះគោ Physiolac 4 ផ្សំឡើងពីរូបមន្តពិសេសមាន ៤ សារធាតុចិញ្ចឹមចាំបាច់សម្រាប់កុមារ ក្នុងនោះរួមមាន៖

១. ប្រូតេអ៊ីន មាននាទីជួយដល់ការអភិវឌ្ឍសាច់ដុំ និងរាងកាយ

២. កាបូហាយដ្រេត ជួយផ្តល់ថាមពល

៣. ខ្លាញ់លីពីត ល្អសម្រាប់ការលូតលាស់ខួរក្បាល

៤. វីតាមីន និងរ៉ែជាច្រើនមុខ ដែលជួយដល់ការអភិវឌ្ឍ និងមុខងារដំណើរការ។

ម្សៅទឹកដោះគោ Physiolac រូបមន្តផ្សំឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភរបស់ក្មេងៗសព្វថ្ងៃនេះ។ លោកអ្នកអាចរកទិញផលិតផល Physiolac នៅតាមហាងលក់សម្ភារៈទារក និងកុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន Zuellig Pharma

រយៈពេលជិត ១០០ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនដ៏ធំបំផុតនេះ បានពង្រីកវិសាលភាពរបស់ខ្លួន និងមានវត្តមានលើ ១៣ទីផ្សារ ក្នុងបណ្តាប្រទេសនានានៅអាស៊ីរួមទាំងកម្ពុជាផង។

នាដើមឆ្នាំ ២០២០ ក្រុមហ៊ុន Zuellig Pharma បានរួមកិច្ចសហការជាមួយ Alliance Pharma Cambodge ដែលជាក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាលពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជា ដែលមាន ការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និងមានឃ្លាំងផ្ទុកទំនិញទំហំ ៦៣០០ម៉ែត្រក្រឡា មានសមត្ថភាពអាចស្តុករក្សាផលិតផលដល់ទៅ ៦៣០០ស្តុក ប្រកបដោយលក្ខណៈបច្ចេកទេស និងសុវត្ថិភាព។

ក្រុមហ៊ុនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បរិយាកាសល្អ មានផាសុកភាព ព្រមទាំងបំពាក់ទៅដោយ បរិក្ខារទំនើបទាន់សម័យដើម្បីឆ្លើយតបនឹងទស្សនវិស័យ “ទទួលបានការថែទាំសុខភាពកាន់តែងាយស្រួល”

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី