- 2021-07-19 01:37:06
- ព័ត៌មាន
នាយកគ្រប់គ្រងបុរីសុវណ្ណភូមិ ប្រាប់ពីតម្រូវការរស់នៅរបស់មនុស្សសម័យថ្មី ត្រូវការបរិស្ថាន ផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព
- 2021-07-19 01:37:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយកគ្រប់គ្រងបុរីសុវណ្ណភូមិ ប្រាប់ពីតម្រូវការរស់នៅរបស់មនុស្សសម័យថ្មី ត្រូវការបរិស្ថាន ផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព
ចន្លោះមិនឃើញ
លោក សៅ សុខនី អ្នកជំនាញវិស័យអចលនទ្រព្យ និងជានាយកគ្រប់គ្រងបុរីសុវណ្ណភូមិ និងរោងភាពយន្ត Major Cineplex បានលើកឡើងថា៖ «តម្រូវការភាគច្រើនរបស់មនុស្សសម័យពីបរិបទមួយទៅបរិបទមួយគឺដើម្បីរស់នៅកន្លែងដែលមានរសជាតិជីវិតដែលស្រស់បំព្រង ជាមួយប្រណិតភាពនៃការស់នៅបែបទាន់សម័យ ពោរពេញដោយបរិស្ថានផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព។ ខ្ញុំមើលឃើញកាន់តែច្បាស់នូវតម្រូវការបងប្អូនខ្មែរយើង ដែលចង់មានផ្ទះរស់នៅប្រកបដោយផាសុកភាព ដែលមិនត្រឹមតែជាជម្រកប៉ុណ្ណោះទេ តែជាផ្ទះដែលផ្តល់សុភមង្គលដល់ក្រុមគ្រួសារ ជួយឲ្យសុខភាពអ្នករស់នៅរឹងមាំ ទាំងផ្លូវចិត្ត និងផ្លូវកាយ»។
ជាក់ស្ដែងលោក សៅ សុខនី នាយកគ្រប់គ្រងបុរីសុវណ្ណភូមិបានបញ្ជាក់ថា បុរី សុវណ្ណភូមិ បានសម្លឹងឃើញពីតម្រូវការទាំងអស់នេះនៅលើទីផ្សារ ដោយផ្ដល់ជូននូវរសជាតិជីវិតដែលស្រស់បំព្រងនៃរុក្ខជាតិបៃតង ជាមួយប្រណិតភាពនៃការស់នៅបែបទាន់សម័យពោរពេញដោយបរិស្ថានផាសុកភាព ភាពស្រស់ស្រាយ និងសុវត្ថិភាព បង្កើតសុមង្គល និងសុខភាពល្អក្នុងគ្រួសារ នៅលើទីតាំងដែលមានខ្យល់អាកាសធម្មជាតិពីទន្លេសាប និងទន្លេមេគង្គតំបន់មានសក្តានុពលអភិវឌ្ឍន៏ ទាំងវិស័យរដ្ឋបាល ពាណិជ្ជកម្ម និងគម្រោងលំនៅដ្ឋានធំៗជាច្រើននៅជាយរាជធានីភ្នំពេញ។
បន្ថែមពីនេះ បុរីសុវណ្ណភូមិបានឈានមុខគេនៅកម្ពុជាលើការប្រើប្រាស់ គោលគំនិតឌីហ្សាញបែបប៉ែកអ៉ឺរ៉ុប គឺ Minimalism ឬ «តិច គឺច្រើន» ដើម្បីសាងសង់នូវផ្ទះ វីឡាទោលជាច្រើនម៉ូដ ដែលមិនទាមទារផ្ទៃដីធំទូលាយខ្លាំងឡើយ តែមើលទៅស្អាត ទាក់ភ្នែក ហើយមានសល់ដីជុំវិញផ្ទះដែលអាចធ្វើសួន ឬដាំដំណាំបានថែមទៀត។
បុរីសុវណ្ណភូមិ ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា មានទីធ្លារខាងក្រៅផ្ទះដែលជាកន្លែងអាចអង្គុយលេង ឬរៀបចំជាសួនតាមចំណូលចិត្ត (វីឡាទោល) មានតម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត ហើយនៅក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េសម្រាប់លម្ហែកាយ និងជុំវិញបុរីមានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់ដាច់ដោយឡែកពីផ្លូវចរចរណ៍មានរងដាំបន្លែ ក្នុងសហគមន៍ ។
ចំពោះគុណភាពសំណង់ និងគ្រឿងបរិក្ខាគឺមានស្ដង់ដារខ្ពស់ស្របតាមទីផ្សារ ហើយមានលក្ខខណ្ឌបង់ប្រាក់និងបង់រំលស់អំណោយផលផងដែរ ។ ព្រមទាំងមាន ធនាគារ CIMB Plc ជាដៃគូ ដែរផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។
សូមបញ្ជាក់ផងដែរថា លោក សៅ សុខនី ជាអ្នកជំនាញវិស័យអចលនទ្រព្យ និងជានាយកគ្រប់គ្រងបុរីសុវណ្ណភូមិ ដែលមានទីតាំងស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ស្ថិតនៅជាប់ជាមួយធនាគា Aceleda លើផ្លូវ ២៦១ ដែលជាផ្លូវរដ្ឋទំហំ ៤០ម៉ែត្រ ពីតំបន់ទីក្រុងរណប OCIC , តំបន់លីយ៉ុងផាត់ ស្របតាមផ្លូវ ៦A ដែលជាតំបន់មានការអភិវឌ្ឍន៏ លំនៅដ្ឋានប្រណិតជាច្រើនគម្រោង។
សង់លើទំហំដី ៣០ហិកតា បុរីសុវណ្ណភូមិ ជាគម្រោងអភិវឌ្ឍដ៏ធំមួយនៃ ក្រុមហ៊ុនសំណង់ PARKCO ESTATES CO., LTD ជាប្រភេទដីឡូតិ៍ ផ្ទះពាណិជ្ជកម្ម វីឡាទោលដូចជា៖ ផ្ទះល្វែងពាណិជ្ជកម្ម វីឡាទោល Deluxe A វីឡាទោល Deluxe B វីឡាទោល Deluxe B1, B2, B3, និង BX។ បុរី សុវណ្ណភូមិ សាងសង់អភិវឌ្ឍឡើងតាមបែបផែនរស់នៅលោកប៉ែកអឺរ៉ុប មានពន្លឺ និងខ្យល់អាកាសល្អបរិសុទ្ធ មានសួន និងទីធ្លាជុំវិញផ្ទះក្នុងចក្ខុវិស័យ ចង់ផ្តល់ជូនពលរដ្ឋខ្មែរនូវលំនៅឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និងសុភមង្គល៕
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត៖
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi