• 2021-07-30 06:41:55
  • ព័ត៌មាន

រង្វាន់ធំ $១០.០០០ បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយទាំងស្រុងក្នុងពេលលំបាកនាសម័យកូវីដ ១៩

  • 2021-07-30 06:41:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពង់ឆ្នាំង៖ ការឈ្នះរង្វាន់ធំបំផុតក្នុងទឹកប្រាក់ $១០.០០០ បានផ្លាស់ប្តូរជីវិតអ្នកលក់ចាប់ហួយម្នាក់ទាំងស្រុងក្នុងកំឡុងពេលលំបាកក្នុងសម័យកូវីដ ១៩ នេះ។ ក្រោយពីបានឈ្នះរង្វាន់ $១០.០០០ អ្នកស្រី នួន ស្រីល័ក្ខ បាននិយាយថា៖ «វាជារង្វាន់ធំបំផុតដែលខ្ញុំបានឈ្នះក្នុងជិវិតខ្ញុំ»។

អ្នកស្រី នួន ស្រីល័ក្ខ មានស្រុកកំណើតមកពីខេត្តកំពង់ឆ្នាំង មានអាយុ ៣២ឆ្នាំ ហើយអ្នកស្រីបាននិយាយថា៖ «ខ្ញុំ និងប្តីរបស់ខ្ញុំបានផ្លាស់មកនៅភ្នំពេញហើយបច្ចុប្បន្ន ដើម្បីបើកកន្លែងលក់ចាប់ហួយ» ។ អ្នកនាង ស្រីល័ក្ខ បានបង្ហាញពីអារម្មណ៍រំភើបរីករាយទាំងទឹកភ្នែកថា៖ «ខ្ញុំ និងប្តីខ្ញុំចូលចិត្តពិសារ គោជល់ រាល់ថ្ងៃព្រោះវាបានជួយជំរុញឱ្យពួកយើងមានចិត្តខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីសម្រេចគោលដៅនៃក្តីសុបិនរបស់យើង»។

អ្នកស្រីបានឲ្យដឹងថា៖ «នៅក្នុងកំឡុងពេលលំបាកនាសម័យកូវីដ ១៩ នេះ ក្នុងនាមជាអ្នកលក់ចាប់ហួយមួយរូប យើងពិតជាជួបបញ្ហាច្រើនណាស់ព្រោះអ្នកទិញកាន់តែតិចទៅៗ។ យើងរកប្រាក់ចំណេញបានតិចតួចណាស់។ ខ្ញុំ និងប្តីខ្ញុំគេងមិនលក់ស្ទើររាល់យប់ ហើយយើងតែងតែពិភាក្សាគ្នាដើម្បីរកដំណោះស្រាយធ្វើម៉េចឱ្យការលក់ដូររបស់យើងនៅតែបន្តទៅមុខបានទៀត។ ថ្ងៃមួយខ្ញុំបានគាស់ក្រវិលកំប៉ុង គោជល់ ឱ្យប្តីខ្ញុំដើម្បីជំរុញនូវការតស៊ូរបស់គាត់។ ខ្ញុំធ្លាប់ឮថាលេខ 8 ខ្ទង់នៅលើក្រវិលកំប៉ុង គោជល់ អាចឈ្នះរង្វាន់ធំរាល់ថ្ងៃ ដូច្នេះខ្ញុំក៏ប្រញាប់ទៅមើលក្នុង Facebook Page៖ Red Bull Cambodia ហើយខ្ញុំបានឃើញថាលេខ 8 ខ្ទង់របស់ខ្ញុំដូចគ្នានឹងលេខ 8 ខ្ទង់ដែលឈ្នះរង្វាន់ធំបំផុតពី គោជល់ លេខសំណាង 2021។ ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក ដូច្នេះទើបខ្ញុំចូលទៅកាន់វេបសាយ https://www.rbluckynumber.com/ ដើម្បីមើលឱ្យប្រាកដមុននឹងខ្ញុំទៅប្រាប់ប្តីខ្ញុំ ហើយខ្ញុំបានឃើញថាខ្ញុំពិតជាត្រូវរង្វាន់ធំបំផុតពីគោជល់ពិតប្រាកដមែន។ ខ្ញុំបានរត់ទៅរកប្តីខ្ញុំដោយរំភើបរីករាយដើម្បីឱ្យប្តីជួយមើលគ្នា ហើយគាត់បានបញ្ជាក់ថាយើងពិតជាឈ្នះរង្វាន់ធំបំផុត $១០.០០០ ពីគោជល់លេខសំណាងពិតប្រាកដមែន»។

អ្នកស្រីនួន ស្រីល័ក្ខ បានបន្ថែមទៀតថា៖«យើងបានឱបគ្នាយំដោយក្តីរំភើបរីករាយបំផុត។ យើងមិននឹងស្មានដល់ទេថាយើងអាចមានសំណាងធំបែបនេះក្នុងជីវិតរបស់យើងឡើយ។ គោជល់លេខសំណាង បានផ្លាស់ប្តូរជីវិតរបស់យើងទាំងស្រុងធ្វើឱ្យជីវិតកាន់តែសើរឡើង ហើយឥឡូវនេះយើងអាចដោះស្រាយបញ្ហាលំបាកជាច្រើននៅក្នុងពេលលំបាកសម័យកូវីដ ១៩ នេះ។ យើងនឹងពង្រីកការរកស៊ីរបស់យើងឱ្យកាន់តែធំ ហើយសុបិនយើងឥឡូវនេះបានក្លាយជាការពិត»។

គោជល់ (ក្រុមហ៊ុនថៃ) បានយល់យ៉ាងច្បាស់ពីភាពលំបាករបស់អតិថិជនទាំងអស់ក្នុងងសម័យកូវីដ ១៩ នេះ។ លោក មាន សំអុល នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនគោជល់ បានមានប្រសាសន៍ថា៖ «នៅឆ្នាំ ២០២១ យើងបានបង្កើតប្រូម៉ូសិនថ្មីដើម្បីផ្តល់រង្វាន់ទ្វេដងដល់អតិថិជន យើងហៅប្រូម៉ូសិននេះថា គោជល់ លេខសំណាង ២០២១។ រាល់ក្រវិលកំប៉ុងគោជល់ទាំងអស់សុទ្ធតែមានតម្លៃ»។

ប្រសិនបើលោកអ្នកមិនបានឈ្នះរង្វាន់នៅលើក្រវិលកំប៉ុងគោជល់ លោកអ្នកនៅតែមានឱកាសឈ្នះរង្វាន់ទៀតពីប្រូម៉ូសិនគោជល់លេខសំណាង ២០២១។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ 077 599 859 ឬគ្រាន់តែចូលទៅកាន់វេបសាយ https://www.rbluckynumber.com/៕

អត្ថបទ៖ In Sopheng

មតិយោបល់