- 2021-07-30 09:02:17
- ព័ត៌មាន
ហេតុផលទាំង ៤ យ៉ាងបើមានលទ្ធភាព គួរទិញផ្ទះនៅក្នុងស្ថានភាពបច្ចុប្បន្ន ល្អបំផុត
- 2021-07-30 09:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង ៤ យ៉ាងបើមានលទ្ធភាព គួរទិញផ្ទះនៅក្នុងស្ថានភាពបច្ចុប្បន្ន ល្អបំផុត
ចន្លោះមិនឃើញ
មនុស្សគ្រប់រូបតែងមានក្ដីស្រមៃចង់រស់នៅក្នុងផ្ទះមួយដ៏មានផាសុកភាព ជាផ្ទះផ្ទាល់ខ្លួន ហើយរៀបចំតុបតែងឱ្យស្អាតដើម្បីបំពេញសេចក្ដីសុខរបស់ខ្លួន ។ យ៉ាងណាមិញតម្លៃផ្ទះគឺជាបញ្ហាចោទដែលនាំឱ្យរាំងស្ទះនូវក្ដីស្រមៃរបស់អ្នក ។ តែបច្ចុប្បន្ននេះការទិញផ្ទះ មិនមែនជាឧបសគ្គធំក្នុងជីវិតទៀតទេ បើយើងពិតជាមានគោលដៅ និងផែនការជាក់លាក់ ស្របពេលនឹងស្ថានភាពបច្ចុប្បន្ននេះផ្ទះកាន់តែសម្បូរបែប រីឯតម្លៃកាន់តែមានការប្រកួតប្រជែង នាំឱ្យអ្នកមានជម្រើសច្រើនមិនពិបាកទៀតទេ ។ ខាងក្រោមនេះជាហេតុផលដែលអ្នកគួរទិញផ្ទះនៅក្នុងស្ថានភាពបច្ចុប្បន្ននេះ៖
១.តម្លៃផ្ទះកាន់តែថ្លៃនាពេលអនាគត
ស្របពេលដែលស្ថានភាពបច្ចប្បន្នសេដ្ឋកិច្ចមិនសូវល្អប្រសើរ ព្រោះវិបត្តិកូវីដ ១៩ តម្លៃអចលទ្រព្យ ស្ថិតនៅក្នុងតម្លៃមួយមិនសូវហក់ឡើងខ្លាំង ។ នេះជាឱកាសល្អមួយប្រសិនបើអ្នកមានលទ្ធភាពល្មមអាចរត់ទៅរួចគួរសម្រេចចិត្តទិញនៅក្នុងពេលនេះ ព្រោះក្រោយស្ថានភាពសេដ្ឋកិច្ចប្រសើរឡើងវិញ នោះតម្លៃអចលនទ្រពនឹងហក់ឡើងខ្ពស់វិញជាក់ជាមិនខាន ។ ពេលនោះទោះបីអ្នកមានលទ្ធភាពក៏ពិបាករកផ្ទះ ដែលមានតម្លៃសមរម្យដែរ ។
២.ទីតាំងគម្រោងសាងសង់នឹងកាន់តែឆ្ងាយៗទៅ
បច្ចុប្បន្ននេះមានគម្រោងសាងសង់ផ្ទះជាច្រើននៅជុំវិញរាជធានីភ្នំពេញ មានទីតាំងល្អៗ សមល្មមអាចរស់នៅបានមិនឆ្ងាយពេកពីទីក្រុង ។ ដូចជាគម្រោងដែលនៅតំបន់ផ្លូវជាតិលេខ 6Aជាដើម ដែលអាចបង្កភាពងាយស្រួលដល់ការរស់នៅ មិនឆ្ងាយខ្លាំងពីកន្លែងធ្វើការ ឬ សាលារៀន ។ ប៉ុន្តែទៅថ្ងៃមុខគម្រោងនៅជាយក្រុងនឹងកាន់តែពិបាករក ស្របពេលដែលកំណើនប្រជាជនកាន់តែច្រើន តម្រូវការផ្ទះកាន់តែច្រើន ។ ដូច្នេះហើយទម្រាំអ្នកសម្រេចចិត្តទិញនោះទីតាំងល្អៗប្រាកដជាមិននៅសល់ទៀតទេ ។
៣.ទទួលបានការបញ្ចុះតម្លៃច្រើនៗមិនធ្លាប់មាន
គម្រោងបុរីជាច្រើនកំពុងធ្វើការប្រកួតប្រជែងតម្លៃកាន់តែពិសេសជូនប្រជាពលរដ្ឋ ។ ដូច្នេះហើយបើអ្នកទិញនៅពេលនេះនឹងទទួលបានផ្ទះដែលមានតម្លៃទាបជាងទីផ្សារ ។ តួយ៉ាងដូចជា បុរីសុវណ្ណភូមិ កំពុងមានការបញ្ចុះតម្លៃលើផ្ទះវីឡាជាច្រើនប្រភេទ ដល់ខ្ទង់ពាន់ដុល្លារ រហូតដល់ម៉ឺនដុល្លារឯណោះ ។
៤.ទិញពេលនេះទាន់មិនមានបុណ្យទាន មង្គលការច្រើន
ដូចដឹងស្រាប់ហើយម្នាក់ៗចំណាយច្រើនណាស់ នៅពេលមិនទាន់មានវត្តមានកូវីដ ទៅលើការចងដៃការ បុណ្យទាន ស្ទើរដកខ្លួនមិនរួច មួយខែៗគ្រាន់តែចំណាយលើចងដៃគេមិនចេះតិច ។ ទាន់ឥលូវគេផ្អាកការបុណ្យទាន គួរយកលុយដែលនៅសល់ទៅបង់រំលស់ផ្ទះទៅត្រូវម៉ាច់តែម្ដង ស្ងាត់ៗបានផ្ទះនៅមួយលេង ។ យ៉ាងណាមិញបើអ្នកសម្រេចចិត្តទិញហើយសូមមើលឱ្យច្បាស់លាស់ ល្អិតល្អន់លើគម្រោងដែលអ្នកចាប់អារម្មណ៍ជៀសវាងទិញហើយស្ដាយក្រោយ ។ Sabay សូមណែនាំទៅទិញនៅ បុរីសុវណ្ណភូមិ ធានាពេញចិត្តស្ដូកទាំងទីតាំង ទាំងម៉ូតផ្ទះ និងជាពិសេសគឺតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ ។
បុរី សុវណ្ណភូមិ មានសាងសង់ជាមួយប្រភេទផ្ទះវីឡា ជាច្រើនប្រភេទទៀតដែល រចនាម៉ូតសម័យថ្មី បែបប៉ែកអឺរ៉ុបរួមគឺ៖ វីឡាទោល Deluxe A , វីឡាទោល Deluxe B, វីឡាទោល Deluxe B1, B2, B3 វីឡាទោល Deluxe BX ជាដើម។
កាន់តែពិសេសថ្មីៗនេះ បុរីបានប្រកាសលក់វីឡាទោល Deluxe D ម៉ូតថ្មី ការរចនាបថថ្មី សាមញ្ញតែទាន់សម័យ ស័ក្ដិសមបំផុតសម្រាប់គ្រួសារមានសមាជិក ៣ ទៅ៤ នាក់ មាន ៣បន្ទប់គេង ៣បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ផ្ទះបាយធំទូលាយ មានចំណតឡាន ។ ប្រសិនបើទិញបង់ផ្ដាច់នៅពេលនេះ តម្លៃត្រឹមតែ ៥ ៦៨៨៨ដុល្លារប៉ុណ្ណោះ ហើយបើកក់ពីពេលនេះ រហូតដល់ថ្ងៃទី ៧ សីហា នឹងទទួលបានការបញ្ចុះតម្លៃ ២០០០ដុល្លារថែមទៀត ។
ម៉ូតថ្មីសន្លាងទើបតែប្រកាសជាផ្លូវការថ្មីៗនេះដែរនោះ គឺប្រភេទវីឡាទោល Deluxe C តម្លៃពេញ ៧ ៦៨៨៨ដុល្លារ បង់ផ្ដាច់ចុះជូន ១០០០០ដុល្លារ + ២០០០ដុល្លារទៀត សម្រាប់ការកក់ភ្លាមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៧ សីហា ទំហំផ្ទះ 7ម * 9ម / ទំហំដី 10ម * 17.5ម មាន ៣ បន្ទប់គេង ៤បន្ទប់ទឹក។
គ្រប់ម៉ូតផ្ទះវីឡារបស់បុរី សុវណ្ណភូមិ គឺសុទ្ធតែសង់ដាច់ៗពីគ្នា សល់ដីមុខផ្ទះ ក្រោយ និងចំហៀង ងាយស្រួលរស់នៅ ។ ចំពោះបងប្អូនដែលមានប្រាក់ចំណូលល្មមៗក៏អាចមើលជម្រើសម៉ូតផ្ទះផ្សេងទៀតដូចជា វីឡាទោល Deluxe BX (ក្នុងគម្រោងទី ៣) គឺជាជម្រើសល្អបំផុត តម្លៃ គឺ ត្រឹមតែ ២៩៨៨៨ដុល្លារប៉ុណ្ណោះ សម្រាប់លក្ខខណ្ឌទិញបង់ផ្ដាច់ ។ ឃើញតូចបន្តិចមែនតែខ្លឹមណាស់ វីឡាទោល Deluxe BX មានបន្ទប់គេង២,បន្ទប់ទឹក៣ ,បន្ទប់ទទួលភ្ញៀវ, ផ្ទះបាយ និងចំណតឡាន មានរបងជុំវិញផ្ទះ មានសួនច្បារខាងមុខ និង ចំហៀងផ្ទះដែលអាចរៀបចំជាសួន ឬកន្លែងអង្គុយលេង។ ក្នុងនោះទំហំដី ៖ 8.8m x 11m ទំហផ្ទះ៖ 5.7 m X 7.7m ។
កាន់តែមានភាពងាយស្រួលសម្រាប់បងប្អូនគ្រប់រូប នៅពេលនេះបុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ជាដៃគូ ដែលផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។
សូមជម្រាបជូនថា បុរី សុវណ្ណភូមិ គឺជាគម្រោងដ៏ធំមួយរបស់ក្រុមហ៊ុនសំណង់ PARKCOESTATES CO., LTD សាងសង់លើផ្ទៃដីទំហំ ៣០ ហិកតា នៅក្នុងស្រុកសំបួរមាស, ប្រមូលផ្តុំដោយផ្ទះវីឡាទោល ជាច្រើនម៉ូដបែបទាន់សម័យ និង ធានាជូននូវស្ដង់ដារសំណង់ប្រកបដោយគុណភាពខ្ពស់។
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត៖
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi