/pumsen23/pumsen24/pumsen(26)/pumsen27/6103c8563aebd_1627637820_medium.jpg)
- 2021-07-30 09:54:53
- ព័ត៌មាន
បន្ទាយមានជ័យប្រកាសមុននេះ ផ្ទុះឆ្លងខ្លាំងទាំងក្នុងសហគមន៍ និងមកពីថៃជិត ២៨០នាក់
- 2021-07-30 09:54:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាយមានជ័យប្រកាសមុននេះ ផ្ទុះឆ្លងខ្លាំងទាំងក្នុងសហគមន៍ និងមកពីថៃជិត ២៨០នាក់
ចន្លោះមិនឃើញ
សេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន២៧៦នាក់ និងមានអ្នកជាសះស្បើយចំនួន២០៨ នាក់ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦៨ នាក់បន្ថែមទៀត។ ក្នុងនោះរួមមាន ៖ អ្នកឆ្លងក្នុងសហគមន៍ ៤២៨ នាក់ អ្នកដំណើរពីបរទេស ២៤០ នាក់ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន២៥នាក់ ចំនួនអ្នកជាសះស្បើយ មានចំនួន៨១២នាក់។ ទាំងនេះជាទិន្នន័យសម្រាប់ថ្ងៃទី ២៩ កក្កដា ២០២១។
គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន៧៦,៥៨៥ នាក់ អ្នកជាសះស្បើយសរុប ៦៩,១៩៨ នាក់ និង មានអ្នកស្លាប់សរុប ១,៣៧៥ នាក់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្កាវីរុសដ៏កាចសាហាវនេះ ៕