• 2021-08-01 06:16:00
  • ព័ត៌មាន

យក្សកប់ភក់ ទេវតាកប់ក្រោមឬសឈើ អស់យូរកាលមកហើយ នឹងបានងើបឈរឡើងវិញ​ដូចដើម

  • 2021-08-01 06:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យក្សកប់ភក់ ទេវតាកប់ក្រោមឬសឈើ អស់យូរកាលមកហើយ ត្រូវ​​ក្រុម​ជាង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ប្រទះ​ឃើញ​​​ក្នុង​កំណាយ​ស្រាវជ្រាវ​ ការដ្ឋាន​ជួសជុល​ខ្លោងទ្វារ​តា​កាវ កាលពីពេលកន្លងទៅ ពេលនេះត្រូវបានផ្គុំចេញជារូបរាងបណ្ដើរៗហើយ ទៅតាមសណ្ឋានដើមនៃរូបសំណាកកូរសមុទ្រទឹកដោះច្រកទ្វារខាងលិចនៃក្រុងអង្គរធំដែលមានឈ្មោះថាទ្វារតាកាវ។

ខ្លោង​ទ្វារ​តា​កាវ គឺជា​ខ្លោងទ្វារ​មួយ ក្នុង​ចំណោម​ខ្លោងទ្វារ​ទាំង៥ នៃ​ក្រុង​អង្គរ​ធំ ដែល​ស្ថិត​នៅ​ទិសខាងលិច នៃ​ប្រាសាទ​បាយ័ន។ ខ្លោងទ្វារ​នេះ ត្រូវ​បាន​​ធ្វើ​ពិធី​ក្រុង​ពាលី បើក​ការ​ដ្ឋាន​ជួសជុល​គោបុរៈ​ខ្លោងទ្វារ​អង្គរ​ធំ ​ហៅ ខ្លោងទ្វារ​តា​កាវ​ ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០២១​កន្លង​ទៅ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្នែក​នៃ​រូប​សំណាក​ដែល​អ្នក​ស្រាវជ្រាវ​រក​ឃើញ​រូប​មាន​ដូចជា​ ដង​ខ្លួន​ ព្រះ​សិរ​ របស់​អសុរ​ និង​បំណែក​សំខាន់​ៗ​ដទៃ​ទៀត​ដែល​កប់​នៅ​ក្នុង​ដី​ក្បែរ​ស្ពាន​ហាល​ចូល​ទ្វារ​តា​កាវ ដែល​ជា​អតីត​ខ្លោង​ទ្វារ​ដែល​គេ​យក​អ្នក​ទោស​ទៅ​ប្រហារ​ជីវិត​កាល​ពី​សម័យ​ដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្នែកសំខាន់ៗ​នៃបំណែករូបសំណាកកប់ក្នុងដីត្រូវ​បានរក​ឃើញជា​បន្តបន្ទាប់ នាពេលកន្លងមក មិនមែនទើបតែថ្ងៃនេះទេ។

ខ្លោង​ទ្វារ​តា​កាវ​សង់​អំពី​ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម ដែល​មាន​កំពូល​រូប​ព្រហ្ម​មុខ​បួន​ចំនួន​៣ នៅ​ពី​លើ កំពូល​កណ្ដាល​មាន​កម្ពស់​រហូត​ដល់​២៣ម៉ែត្រ។ រី​ឯ​តាម​ចំណុច​កែង​នៃ​ខ្លោង​ទ្វារ មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី ហើយ​នៅ​ខាង​លិច​មាន​ស្ពាន​ហាល​ដែល​មាន​លម្អ​ដោយ​រូប​ទេវតា និង​​យក្ស​ទាញ​ព្រ័ត្រ​ (កូរ​សមុទ្រ​ទឹកដោះ)​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម