- 2021-08-02 07:17:23
- ព័ត៌មាន
ចាល់កន្លែងដាក់សព! ថៃ ដល់ដំណាក់កាលប្រើកុងតឺន័រ ដាក់សាកសពអ្នកស្លាប់ដោយសារកូវីដ
- 2021-08-02 07:17:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាល់កន្លែងដាក់សព! ថៃ ដល់ដំណាក់កាលប្រើកុងតឺន័រ ដាក់សាកសពអ្នកស្លាប់ដោយសារកូវីដ
ចន្លោះមិនឃើញ
សាលផ្ទុកសាកសព នៅក្នុងប្រទេសថៃ ត្រូវបានពេញប្រៀប រហូតដល់មន្ទីរពេទ្យ សម្រេចចិត្តទិញកុងតឺន័រដាក់អ្នកដែលស្លាប់ដោយសារជំងឺកូវីដ១៩។ នេះបើតាមប្រភព័ត៌មាន រ៉យទ័រ នាថ្ងៃទី ៣១ កក្កដា ឆ្នាំ២០២១។
សន្ទុះនៃការកើនឡើង ករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ បានកំពុងដាក់សម្ពាធទៅលើប្រព័ន្ធសុខាភិបាលរបស់ប្រទេសថៃ។ នៅតាមមន្ទីរពេទ្យធំៗ បន្ទប់សង្រ្គោះបន្ទាន់ ត្រូវចាល់ដោយអ្នកជំងឺកូវីដ ព្រោះត្រូវទទួលព្យាបាលអ្នកជំងឺ លើសសមត្ថភាពដែលខ្លួនមាន រីឯសាលសម្រាប់ដាក់សាកសពដែលស្លាប់់ដោយសារជំងឺកូវីដ១៩ ត្រូវពេញប្រៀបដោយសារចំនួនអ្នកស្លាប់ក្នុង១ថ្ងៃៗ មិនក្រោម ១០នាក់។
កន្លែងដាក់សព នៅមន្ទីរពេទ្យសាកលវិទ្យាល័យធម្មាសាស្ត្រ ជិតរាជធានីបាងកក ប្រទេសថៃ ត្រូវបានពេញប្រៀបដោយអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដោយសារតែរលកនៃការឆ្លងមួយរយៈចុងក្រោយនេះ មានការផ្ទុះរាតត្បាតយ៉ាងខ្លាំង ដោយសារតែមិនមានកន្លែងគ្រប់គ្រាន់ ខាងមន្ទីរពេទ្យបានសម្រេចចិត្តទិញកុងតឺន័រចំនួន ២ សម្រាប់ដាក់សាកសព ដែលស្លាប់ដោយសារជំងឺកូវីដ១៩។ ដោយកុងតឺន័រមួយ មានតម្លៃ ២៥០.០០០ បាត (៧.៦០១ ដុល្លារ)។ នេះជាការបញ្ជាក់ប្រាប់ដោយ លោកវេជ្ជបណ្ឌិត ផារហាតតោឧត្តម Pharuhat Tor-udom ប្រធានមន្ទីរពេទ្យសាកលវិទ្យាល័យធម្មាសាស្ត្រ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ស្ទើរតែ ២០% នៃសាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩ គឺមិនស្គាល់អត្តសញ្ញាណ ហើយនេះគឺជាការព្រួយបារម្ភយ៉ាងខ្លាំង ដល់បុគ្គលិកសុខាភិបាល និងមន្ទីរពេទ្យផ្ទាល់ ជាពិសេសគឺកន្លែងដាក់សាកសពតែម្តង ៕