• 2021-08-05 04:56:49
  • ព័ត៌មាន

សម្រេចបិទខ្ទប់ផ្សារទួលសង្កែហើយ ក្រោយផ្ទុះឆ្លងរាលដាលវីរុសបំប្លែងថ្មីប្រភេទ Delta

  • 2021-08-05 04:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបិទខ្ទប់មិនឱ្យមានការចេញ-ចូលចំពោះទីតាំងផ្សារទូលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ ទូលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅ ក្នុងសហគមន៍។

សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាម ការណែនាំរបស់ក្រសួងសុខាភិបាល។

គណៈកម្មការផ្សារទូលសង្កែ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការ សុខាភិបាលឱ្យបានម៉ឹងម៉ាត់ ៕

មតិយោបល់