
- 2021-08-09 04:53:55
- ព័ត៌មាន
នៅចាំអ៊ុំស្រីអតីតមន្ត្រីនគរបាលបានអត់! ទោះគាត់អត់ភ្លៀវលក់មិនដាច់មែន តែក៏សប្បាយចិត្តពេលបានធ្វើរឿងមួយនេះ
- 2021-08-09 04:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅចាំអ៊ុំស្រីអតីតមន្ត្រីនគរបាលបានអត់! ទោះគាត់អត់ភ្លៀវលក់មិនដាច់មែន តែក៏សប្បាយចិត្តពេលបានធ្វើរឿងមួយនេះ
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនប្រាកដជានៅចាំច្បាស់អំពីអ៊ុំស្រីអតីតមន្ត្រីនគរបាល អ្នកស្រី ជឹម ស៊ីម ដែលទើបចូលនិវត្តន៍កាលពីប៉ុន្មានខែនេះ។ បច្ចុប្បន្នបន្ទាប់ពីចូលនិវត្តន៍មក គាត់រួមជាមួយក្រុមគ្រួសារគាត់ នៅមានរបរចិញ្ចឹមជីវិតមួយទៀត គឺលក់ប្រហិតចៀន សាច់ក្រក់ ស្លាបមាន់អាំង នៅស្ពានអាកាស៧មករា ។
អ៊ុំស្រីអតីតមន្ត្រីនគរបាល អ្នកស្រី ជឹម ស៊ីម ក្នុងរយៈពេលជាង៣០ឆ្នាំមកនេះ អ៊ុំស្រីបានបំពេញតួនាទីយ៉ាងល្អបំផុត គួរឱ្យគោរព និងជាមន្ត្រីដ៏គំរូមួយរូប មិនថាការងារហត់នឿយយ៉ាងណា មិនថាខ្លួនជាស្ត្រីភេទ ប៉ុន្តែស្ត្រីនគរបាលរូបនេះ មិនដែលត្អូញត្អែរ ហត់នឿយ មានតែការខិតខំ បំពេញការងារអស់ពីសមត្ថភាព និងតែងធ្វើកិច្ចការជាច្រើនដើម្បីសង្គមជាតិមួយនេះ។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ អ៊ុំស្រីបានធ្វើរឿងដប្រពៃបំផុតមួយធ្វើឲ្យមហាជនជាច្រើនមានការគាំទ្រនឹងកោដសសើរទឹកចិត្តរបស់គាត់ជាខ្លាំង។
យោងតាមខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់អ៊ុំស្រីមានឈ្មោះជឹម ស៊ីម នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ អ៊ុំស្រីបានសសេររៀបរាប់ថា «គ្រាន់តែរាំងភ្លៀងបានបន្តិច មានពូម្នាក់នឹងកូនស្រីម្នាក់គាត់បានជិះកង់មកឈប់មុនរទះប្រហិតខ្ញុំ ហើយគាត់សួរប្រហិត១ចង្កាក់ប៉ុន្មាន ខ្ញុំក៏ប្រាប់គាត់ថា១ចង្កាក់១០០០៛ណាពូហើយគាត់សួរថា២០០០៛បានប៉ុន្មានចង្កាក់ ខ្ញុំក៏ប្រាប់គាត់ថា២០០០៛បាន២ចង្កាក់ណាពូ ខ្ញុំក៏បានសួរគាត់ថា ជិះកង់មកពីទាំងភ្លៀងជាមួយកូន គាត់ក៏ប្រាប់ថា ទើបតែមកស្រុក ខ្ញុំក៏សួរវិញថា កុំប្រាប់ណា ថាពូជាមួយកូន ជិះកង់ទាំង២នាក់មកពីស្រុកមកភ្នំពេញ គាត់ក៏ឆ្លើយថាបាទ គាត់ថាគ្មានលុយលុយទេណាក្មួយ ចង់ជិះឡានមកដែល ពេលដែលលឺពាក្យនេះ ខ្ញុំក៏បានរើសប្រហិត៣ចង្កាក់ទៀតចៀនអោយគាត់ ខ្ញុំក៏ប្រហិតដែលចៀនឆ្អិនប្រគល់អោយគាត់ គាត់ប្រគល់លុយអោយខ្ញុំ ខ្ញុំក៏ប្រាប់គាត់វិញថា ទុកលុយនឹងវិញចុះណាពូថ្ងៃក្រោយបើពូចង់ញាំប្រហិតទៀតអាចមករកខ្ញុំទៀតបាន ខ្ញុំនឹងចៀនប្រហិតញាំទៀតដោយមិនគិតលុយ រួចហើយគាត់អរគុណខ្ញុំ រួចក៏ជិះកង់ទៅវិញកូន » ។
ទន្ទឹមនេះ អ៊ុំស្រីបានបញ្ជាក់ថា «បើថ្ងៃនេះទោះជាភ្លៀវលក់មិនដាច់មែន តែក៏សប្បាយចិត្ត ព្រោះបានធ្វើបុណ្យ» នេះពិតជាទង្វើរមួយដែលគួរឲ្យគោរពនិងកោដសសេរជាខ្លាំង ចំពោះទឹកចិត្តដល្អប្រពៃមួយនេះ។ សូមបញ្ជាក់ថា អ៊ុំស្រីឈ្មោះ ជឹម ស៊ីម លក់ដូរប្រហិតចៀន សាច់ក្រក់ ស្លាបមាន់អាំង ម្តុំស្ពានអាកាស ៧មករា សូមបងប្អូនដែលជិះកាត់កុំភ្លេចចូលទិញផង ឬបើបងអូន មិនចង់ទិញផ្ទាល់ បងប្អូនក៏អាចធ្វើការតេកុម្មង់ក៏បាន ដើម្បីសុវត្ថិភាពផង ហើយលេខទូរស័ព្ទ របស់គាត់គឺ ០៩៣ ៣៩៥ ១៦១/០១៥ ៣៥៤ ៦៥៦ ៕