• 2021-08-14 01:30:00
  • ព័ត៌មាន

មិនធម្មតា! ជីប ម៉ុង ប្តេជ្ញាធ្វើឲ្យគម្រោងផ្សារខ្នាតយក្ស លើផ្លូវ ២៧១ លេចរូបរាងឡើងជាស្ថាពរនៅឆ្នាំ២០២២

  • 2021-08-14 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនយក្ស «ជីប ម៉ុង គ្រុប (Chip Mong Group)» បានបង្ហើបឲ្យដឹងថា «ក្រុមហ៊ុន ជីបម៉ុង រីថែល កំពុងតែបន្តសាងសង់ផ្សារទំនើប ជីប ម៉ុង ខ្នាតយក្ស ២៧១ មេហ្គាល ម៉ល ជារៀងរាល់ថ្ងៃទោះបីស្ថិតក្នុងវិបត្តិនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្ដី ដើម្បីឲ្យបានរួចរាល់តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២»។

គួរបញ្ជាក់ផងដែរថា DBD Engineering Plc. គឺជាក្រុមហ៊ុនដែលទទួលគម្រោងធំមួយនេះ ទៅលើផ្នែក MEF (ប្រព័ន្ធមេកានិក អេឡិចត្រូនិក និងប្រព័ន្ធពន្លត់អគ្គិភ័យ) ក្រៅពីគម្រោងជាច្រើនផ្សេងទៀតដូចជា ជីប ម៉ុង សែនសុខ ជីប ម៉ុង ម៉ល 598 និង ខុនដូ North Park។

ចំពោះ DBD វិញ ការធានាឲ្យបាននូវការបញ្ចប់គម្រោងនេះជាស្ថាបពរតាមកាលកំណត់ គឺជាគោលដៅសំខាន់ និងចម្បងមួយរបស់យើងដើម្បីរក្សាឲ្យបាននូវទំនុកចិត្ត និងទំនាក់ទំនងល្អជាមួយក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលជាក្រុមហ៊ុនលំដាប់ស្តង់ដាខ្ពស់មួយនៅប្រទេសកម្ពុជា។

បន្ថែមពីលើនេះដែរ ក្រុមហ៊ុន DBD Engineering Plc. ទើបតែបានចូលក្នុងទីផ្សារមូលបត្រកម្ពុជា (CSX) ជាផ្លូវការ និងជាក្រុមហ៊ុនទីមួយដែលមានកំណើនភាគហ៊ុនលើទីផ្សារមូលបត្រកម្ពុជា ដោយសារតែគម្រោងខាងលើ បានផ្តល់អត្ថប្រយោជន៍ដ៏ល្អមួយសម្រាប់វិនិយោគិន ក្នុងការវិនិយោគលើមូលបត្រកម្មសិទ្ធិរបស់ DBD ព្រោះគម្រោងនេះនឹងបន្តធានាឲ្យបាននូវការរីកចម្រើនរបស់ក្រុមហ៊ុន និងវិនិយោគិន រហូតដល់ឆ្នាំ ២០២២។ អ្វីដែលពិសេសនោះ គឺថា DBD អាចនឹងទទួលបានគម្រោងធំៗផ្សេងៗទៀត ដើម្បីបន្តនូវការរីកចម្រើនរបស់ខ្លួន និងបង្កើនប្រាក់ចំណេញខ្ពស់។

សម្រាប់វិនិយោគិនដែលមានបំណងទិញមូលបត្រកម្មរបស់ DBD វិញ អាចទិញនៅក្នុងតំណាក់កាលលក់ដំបូង ឬ IPO នេះ ហើយវិនិយោគិនអាចវិនិយោគជាមួយក្រុមហ៊ុនបាន ដោយមិនអស់កម្រៃសេវាទិញ និងលក់ហ៊ុនរហូតដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ តាមរយៈភ្នាក់ងារមូលបត្រ (Securities Agent) ផ្លូវការ ក្នុងតម្លៃត្រឹមតែ ២៣៨០រៀលប៉ុណ្ណោះ ក្នុងមួយហ៊ុន។ បន្ទាប់ពីនេះ មូលបត្រកម្មសិទ្ធិរបស់ DBD នឹងត្រូវទិញលក់បន្តនៅក្នុង CSX ចាប់ពីថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២១ ខាងមុខ ហើយសម្រាប់ព័ត៌មានបានបន្ថែមលោកអ្នក អាចចូលទៅកាន់វេបសាយ៖ dbdenineering.com

ដោយឡែកអ្វីដែលល្អសម្រាប់វិនិយោគិននោះ គឺជាឱកាសទទួលបានអត្រាចំណេញខ្ពស់ដែលក្រុមហ៊ុនធានាថា នឹងបែងចែកភាគលាភយ៉ាងតិចបំផុតក៏ ៥,៥% ដែរ (ក្នុងរយៈ៣ឆ្នាំដំបូង)៕

សូមអស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹងកាន់តែច្បាស់ពីក្រុមហ៊ុន DBD៖

អត្ថបទ៖ In Sopheng

មតិយោបល់