- 2021-08-25 07:13:52
- ព័ត៌មាន
ហេតុផលទាំង ៤ យ៉ាងគួរទិញផ្ទះពេលនៅ Single ជាកម្មសិទ្ធិផ្ទាល់ខ្លួនជារឿងល្អបំផុត
- 2021-08-25 07:13:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង ៤ យ៉ាងគួរទិញផ្ទះពេលនៅ Single ជាកម្មសិទ្ធិផ្ទាល់ខ្លួនជារឿងល្អបំផុត
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះមានយុវជនខ្លះ មានសមត្ថភាពទិញផ្ទះដោយខ្លួនឯងបាន ដោយមិនចាំបាច់ទាល់តែមានគូជួយគ្នាបង់រំលស់នោះទេ ។ ដូច្នេះវាជាទស្សនៈវិស័យ និងគំនិតកាន់តែជឿនលឿនរបស់យុវវ័យ ដែលចង់ជោគជ័យដោយខ្លួនឯង មានផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន ។ ក្នុងនោះមានគុណសម្បត្តិ ៥យ៉ាងធំៗ ពេលដែលមានផ្ទះជារបស់ខ្លួនឯងមុនពេលរៀបការ។
១.មានសេរីភាពពេញលេញ
ការដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ក្នុងវ័យនៅលីវ អាចរាប់ថាជាជោគជ័យមួយផ្នែកធំបាត់ទៅហើយ ព្រោះមនុស្សច្រើនណាស់ដែលប្រថ្នាចង់មានផ្ទះខ្លូនឯង តែមិនមានលទ្ធភាព។ ពេលមានផ្ទះផ្ទាល់ខ្លួន ក្នុងវ័យនៅលីវនេះ អាចឱ្យយើងមានសេរីភាពពេញលេញ ជាងនៅផ្ទះជាមួយឪពុកម្តាយ ឫ បងប្អូន។ ឧទាហរណ៍ថា ពេលចង់ទៅណាមកណា រហូតយប់ជ្រៅ គឺមិនខ្លាចរំខានដល់ឪពុកម្តាយ ដូចដែលរស់នៅក្នុងផ្ទះជាមួយពួកគាត់។
២.មានទំនួលខុសត្រូវនិងម្ចាស់ការលើខ្លួនឯង
ពេលណាដែលមានផ្ទះខ្លួនឯង គឺតែងមានអារម្មណ៍មួយមកដាស់ស្មារតីយើងថា ត្រូវតែរុឹងបុឹង និងមានទំនួលខុសត្រូវលើខ្លួនឯង មិនអាចបណ្តែតបណ្តោយដូចកាលរស់នៅជាមួយឪពុកម្តាយ ទៀតនោះទេ។ នេះក៏ជាសញ្ញាមួយបង្ហាញថា យើងឈាន់ដល់វ័យមួយដែលធំល្មម ត្រូវមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនហើយ ព្រោះមិនអាចរស់នៅជាមួយឪពុកម្តាយបានរហូតនោះទេ។
៣.ផ្ទះជាដើមទុនមួយ អាចបង្កើតចំណូល
វ័យនៅលីវ ហើយមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនទៀត ក្តីស្រមៃនេះអ្នកណាក៍ប្រាថ្នាចង់បានដែរ។ នៅពេលដែលអ្នកមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន អ្នកអាចគិតដល់ចំណុចមួយដែលអាចបង្កើតចំណូលឱ្យអ្នកជាប្រចាំខែ។ ផ្ទះអ្នកនៅតែជាផ្ទះអ្នក គ្រាន់តែធ្វើការដាក់ជួលឱ្យគេ នោះអ្នកនឹងអាចបង្កើតចំណូលឱ្យខ្លួនឯងជាប្រចាំខែ នឹងមិនចាំបាច់ហត់ទៅធ្វើការផង។ ចុះបើជួលផ្ទះឱ្យគេបាត់ហើយ តែមានកន្លែងណាដើម្បីស្នាក់នៅទៀត? ចម្លើយងាយៗ គឺអ្នកអាចជួលខុនដូរមួយក្នុងតម្លៃសមល្មមដើម្បីរស់នៅបណ្តោះអាសន្ន។
៤.ចេះគ្រប់គ្រងចំណាយ-ចំណូល
ចូលដល់ដំណាក់កាលដែលអ្នកមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន នោះអ្នកនឹងយល់កាន់តែច្បាស់អំពីការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ អ្នកនឹងចេះបែកចែកច្បាស់ជាងមុន អំពីចំណូលនិងចំណាយ ព្រោះពេលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន រាល់ការរា៉ប់រងទឹក ភ្លើង ប្រចាំខែ គឺអ្នកខ្លួនឯងជាអ្នកចំណាយ មិនដូចប្រើស្រាប់ដូចកាលពេលរស់នៅជាមួយឪពុកម្តាយនោះទេ។
យ៉ាងណាមិញទិញផ្ទះតែម្នាក់ឯងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនពិសេសគឺរឿងហិរញ្ញវត្ថុ ដែលទាមទារឱ្យយើងចេះជ្រើសរើសទិញផ្ទះក្នុងគម្រោងណាមួយ ដែលផ្ដល់នៅលក្ខខណ្ឌងាយស្រួល និងមានតម្លៃសមរម្យ ។ មកដល់ចំណុចនេះ អ្នកមិនគួរមើលរំលងបុរី សុវណ្ណភូមិ ដែលកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជន ទាំងម៉ូតផ្ទះ គុណភាព តម្លៃ ព្រមជាមួយលក្ខខណ្ឌផ្ដល់ជូន គឺជាជម្រើសដ៏ល្អបំផុត ។
បុរី សុវណ្ណភូមិ សាងសង់លើផ្ទៃដីទំហំ ៣០ហិកតា អភិវឌ្ឍឡើងតាមបែបផែនរស់នៅលោកប៉ែកអឺរ៉ុប ដែលមានផ្លូវខ្វាត់ខ្វែង អមដោយដើមឈើបៃតង, ម៉ូដផ្ទះបែបវីឡាទោលទាន់សម័យ ជាច្រើន ( Minimalism) «តូច តែស្រឡះ» មានពន្លឺ និងខ្យល់អាកាសល្អបរិសុទ្ធ ,មានសួន និងទីធ្លាជុំវិញផ្ទះ, ក្នុងចក្ខុវិស័យ ចង់ផ្តល់ជូនពលរដ្ឋខ្មែរ នូវលំនៅឋាន និងសហគមន៍ រស់នៅប្រកបដោយផាកសុខភាព សុវត្ថិភាព និងសុភមង្គល។
លក្ខណៈពិសេសៗគួរឱ្យកត់សម្គាល់របស់បុរីសុវណ្ណភូមិ ដែលអ្នកគួរតែទិញរួមមាន៖
ជាបុរីដែលសាងសង់ម៉ូដផ្ទះបែបទាន់សម័យ មានជញ្ជាំងដាច់ៗពីគ្នា (វីឡាទោល)
តម្លៃល្អសមរម្យ (តម្លៃចាប់ពី ៣ម៉ឺនដុល្លារឡើងទៅ) ជាមួយម៉ូដផ្ទះជាច្រើនជម្រើស
មានដីនៅសល់ជុំវិញផ្ទះ និងចំណតរថយន្ត
ក្នុងបុរី មានសួនច្បារទំហំ ៧ពាន់ម៉ែត្រការ៉េ សម្រាប់លម្ហែកាយ
ជុំវិញបុរី មានផ្លូវរត់ហាត់ប្រាណ ឬធាក់កង់
មានរងដាំបន្លែ សម្រាប់គ្រួសារនីមួយៗក្នុងសហគមន៍
គុណភាពសំណង់ និងគ្រឿងបរិក្ខាមានស្ដង់ដារ
លក្ខខណ្ឌបង់ប្រាក់ និងបង់រំលស់អំណោយផល ។
បច្ចុប្បន្ននេះ បុរីសុវណ្ណភូមិ កំពុងលក់នូវប្រភេទផ្ទះវីឡាជាច្រើនប្រភេទ សុទ្ធតែស្អាតៗ និងមានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនក្នុងនោះរួមមាន៖ .វីឡាទោល Deluxe A, វីឡាទោលDeluxe B,វីឡាទោលDeluxe BX, វីឡាទោល Deluxe C និងវីឡាទោល Deluxe D, វីឡាទោល "SUITE" ជាដើម ។ ក្នុងនោះវីឡាទោល Deluxe BX មានតម្លៃសមរម្យជាងគេ ដែលស័ក្ដិសម្រាប់អ្នកទិញផ្ទះជាលក្ខណៈម្នាក់ ឬ បែបគ្រួសារតូច បច្ចុប្បន្នផ្ទះប្រភេទនេះតម្លៃខ្ទង់ជាង ៤ម៉ឺនដុល្លារប៉ុណ្ណោះ អាចបង់រំលស់សុទ្ធក៏បាន ក្នុងករណីបង់ផ្ដាច់នឹងទទួលបានការចុះតម្លៃជាច្រើននៅត្រឹម 33888$ ប៉ុណ្ណោះ។
កាន់តែងាយស្រួល បុរីសុវណ្ណភូមិ បានសហការជាមួយ ធនាគារ CIMB Plc ជាដៃគូ ដែលផ្តល់ជូនអតិថជន បានកម្ចី ៧០% នៃតម្លៃផ្ទះសរុប ជាមួយសេវាកម្មលឿនរហ័ស ក្នុងអត្រាការប្រាក់ទាបត្រឹមតែ ៧,៥%ក្នុងមួយឆ្នាំ ហើយអាចធ្វើការបង់រហូតដល់រយះពេល ២៥ឆ្នាំថែមទៀតផង។
ចង់ដឹងច្បាស់ពីគុណភាពសំណង់ លោកអ្នកអាចមើលទៅមើលដល់ទីតាំងបុរី និងផ្ទះគំរូដោយផ្ទាល់៖ Google Map https://goo.gl/maps/WBQMrg6vkBZfnBhr5
សម្រាប់ព័ត៌មានលម្អិត៖
• ទីតាំងបុរីសុវណ្ណភូមិ ៖ ក្នុងឃុំសំបួរមាស នៅជាប់ផ្លូវរដ្ឋទំហំ ៤០ម៉ែត្រលេខ ២៦១ ស្របទៅនឹងខ្សែផ្លូវអាស៊ានលេខ 6A ងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ / ចម្ងាយ18kmពីរង្វង់មូលជ្រោយចង្វារ និង5នាទីពីស្ពានលេខ9
• លេខទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66
• ហ្វេសប៊ុកផេក ៖ BoreySovannaphumi