• 2021-08-26 05:44:57
  • សេដ្ឋកិច្ច

[Podcast] លោក សោម សម្បត្តិ ចែករំលែកបទពិសោធន៍ និងគន្លឹះល្អៗ ជុំវិញ​ការបង្កើតអាជីវកម្ម

  • 2021-08-26 05:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សោម សម្បត្តិ ស្ថាបនិក​ក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint បានចែករំលែកបទពិសោធន៍​ជាច្រើន​ទាក់ទង​នឹងការបង្កើត​អាជីវកម្ម នៅក្នុង​កម្មវិធី Starting Up សប្ដាហ៍ទី៥ កាលពីថ្ងៃសៅរ៍កន្លងទៅ។

ក្រៅពីផ្ដល់ជូននូវគន្លឹះល្អៗជុំវិញ​ការ​បង្កើតអាជីវកម្ម និងការគ្រប់គ្រងអាជីវកម្ម​ អ្នកជំនួញ​ដ៏ជោគជ័យ​រូបនេះ ក៏បានប្រាប់ពីរឿងរ៉ាវ​ជាច្រើនទៀត​ផងដែរ ជុំវិញ​ការបង្កើត​ក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint ផងដែរ ជាមួយអ្នកសម្របសម្រួលកម្មវិធី ២រូប គឺ​លោក​ ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay Digital Group និងលោក ធុល រិទ្ធី សហស្ថាបនិក និងជានាយកប្រតិបត្តិ Smallworld Venture។

ចង់ដឹងថា​លោក សោម សម្បត្តិ ចែករំលែកអ្វីខ្លះ សូមស្ដាប់កម្មវិធី Starting Up [Episode 5] ខាងក្រោមនេះ៖

សប្ដាហ៍បន្ទាប់នៃកម្មវិធី Starting Up ប្រិយមិត្តនឹងបានជួបអ្នកជំនួញ​មួយរូបទៀត គឺ​លោក ឌិន សុមេធារិទ្ធ ស្ថាបនិកភូមិផ្កាត្រកួន នាថ្ងៃទី២៨ ខែសីហា វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុក Starting Up និង YouTube "Sabay TV"។

ចុចស្ដាប់កម្មវិធី Starting Up ភាគមុនៗខាងក្រោមនេះ៖

មតិយោបល់