- 2021-08-26 11:31:00
- ព័ត៌មាន
ដំណឹងល្អ! ជីធម្មជាតិជប៉ុនសញ្ញាផែនដី ប្រកាសមិនឡើងថ្លៃ ដើម្បីសម្រួលដល់កសិករក្នុងរដូវបង្ករបង្កើនផល
- 2021-08-26 11:31:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! ជីធម្មជាតិជប៉ុនសញ្ញាផែនដី ប្រកាសមិនឡើងថ្លៃ ដើម្បីសម្រួលដល់កសិករក្នុងរដូវបង្ករបង្កើនផល
ចន្លោះមិនឃើញ
ភ្នំពេញ៖ នៅក្នុងរដូវបង្កបង្កើនផលកសិកម្ម ជារឿយៗ គេសង្កេតឃើញថា ផលិតផលជីកសិកម្មនានាតែងតែឡើងថ្លៃ ហើយគាប់ជួបផលិតផលនានា និងវត្ថុធាតុដើមកសិកម្មក៏ឡើងថ្លៃដែរ ប៉ុន្តែ ក្រុមហ៊ុនជីកសិកម្មកជប៉ុនសញ្ញាផែនដីប្រកាសថា នឹងមិនឡើងថ្លៃនោះទេ ថែមទាំងត្រៀមជីរហូតដល់១ម៉ឺនតោនដើម្បីទប់ទល់នឹងការឡើងថ្លៃទៀតផងដែរ។
លោកឧកញ៉ា ចាន់ សុឃាំង អគ្គនាយកក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានមានប្រសាសន៍ថា៖ «នៅក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតថាតម្លៃជីកសិកម្ម មានការឡើងថ្លៃយ៉ាងខ្ពស់គួរឱ្យកត់សម្គាល់ ដោយមូលហេតុគឺដោយសារតែតម្លៃនៃថ្លៃទំនិញ វត្ថុធាតុដើមទំនិញ និងការដឹកជញ្ជូនមានការឡើងថ្លៃ និងពិបាកក្នុងការដឹកជញ្ជូន ដែលជាកត្តាធ្វើឱ្យមានការឡើងថ្លៃរាល់គ្រប់មុខទំនិញនៃជីកសិកម្មទាំងអស់»។
លោកឧកញ៉ាបន្តថា៖ «សម្រាប់ក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី បានព្យាយាមអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីរក្សាតម្លៃជូនកសិករ ជាពិសេសនៅក្នុងពេលកសិករត្រូវការប្រើប្រាស់ជីដើម្បីប្រើប្រាស់ក្នុងវគ្គចុងក្រោយនៃរដូវវស្សានេះ ដូច្នេះ ក្រុមហ៊ុនសូមប្រកាសថា មិនឡើងថ្លៃទេ ហើយយើងនឹងដាក់ផលិតផលជីចំនួន១ម៉ឺនតោន ដើម្បីទប់នឹងការឡើងថ្លៃនេះនៅក្នុងទីផ្សារបច្ចុប្បន្ន»។
លោកឧកញ៉ាបន្ថែមថា បើសិនជាបងប្អូនប្រជាកសិករទៅទិញជីគីមី ឬជីធម្មជាតិពីក្រុមហ៊ុនផ្សេងៗ មានការឡើងថ្លៃ បងប្អូនអាចមករកជីធម្មជាតិជប៉ុនសញ្ញាផែនដី គឺមិនឡើងថ្លៃទេ ដោយរក្សាតម្លៃដដែលរហូតដល់អស់ពីស្តុកនូវចំនួន១ម៉ឺនតោន និងរក្សាគុណភាពជូនប្រជាកសិករដើម្បីបង្កបង្កើនផលដំណាំនានារបស់ពួកគាត់។
វិស័យកសិកម្មកម្ពុជា នៅក្នុងបរិបទកូវីដ១៩នេះ យើងបានឃើញថា មានការរីកលូតលាស់គួរឱ្យកត់សម្គាល់ផងដែរ ដោយបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ហើយកសិករក៏ទទួលបានចំណូលច្រើនជាងមុនសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងវិបត្តិ។ ម្យ៉ាងវិញទៀត អ្នកដែលមានមុខរបរផ្សេងក្រៅពីកសិករកាលពីមុនកូវីដ១៩ ក៏បានផ្លាស់មកធ្វើរបរកសិកម្មផងដែរ ក្រោយជួបវិបត្តិកូវីដ១៩ និងទទួលបានផលកាក់កបគួរឲ្យកត់សម្គាល់។
សូមបញ្ជាក់ថាប្រជាពលរដ្ឋដែលចង់បានជីធម្មជាតិជប៉ុនសញ្ញាផែនដីក្នុងតម្លៃដដែលឬព័ត៌មានបន្ថែមពីក្រុមហ៊ុនជីធម្មជាតិជប៉ុនសញ្ញាផែនដី សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ 071 33 55 006 ឬ 081 800 842 ឬចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook៖ Cambodia Agriculture៕
សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹងកាន់តែច្បាស់ការមិនឡើថ្លៃរបស់ជីធម្មជាតិសញ្ញាផែនដី៖