• 2021-09-01 09:40:14
  • ព័ត៌មាន

ចាក់ឱ្យពេញៗទៅ ពីថ្ងៃនេះតម្លៃប្រេងសាំងទូទាំងប្រទេសកម្ពុជា ចុះថោកវិញហើយ

  • 2021-09-01 09:40:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រេងសាំងចុះថ្លៃមកតម្លៃត្រឹម ៣,៩០០រៀលក្នុងមួយលីត្រ បន្តធ្លាក់ថ្លៃជាងសប្ដាហ៍មុនបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ តម្លៃប្រេងសាំង គឺធ្លាក់ថ្លៃ១០០រៀលក្នុងមួយលីត្រ ។ ជាមួយគ្នានេះប្រេងម៉ាស៊ូត ក៏ធ្លាក់នៅត្រឹម៣,៥០០រៀលក្នុងមួយលីត្រ ផងដែរ។

បើផ្អែកទៅតាមតម្លៃមធ្យមនៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លែងលក់រាយប្រេងឥន្ធនៈនៅចន្លោះពេលដូចគ្នានេះ នឹងត្រូវលក់ក្នុងតម្លៃ៤,០៦០រៀល ក្នុងមួយលីត្រ សម្រាប់សាំងធម្មតា EA92 និង៣,៦៦០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត្រ។ ក្រោយពីមានការសម្របសម្រូលពីរដ្ឋាភិបាល ក៏ដូចជាការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា អំឡុងពេលនៃវិបត្តិវីរុសកូវីដ ១៩ ប្រេងឥន្ធនៈនឹងត្រូវលក់រាយលើទីផ្សារត្រឹមតែ៣,៩០០រៀលប៉ុណ្ណោះ ក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា និងតម្លៃ៣,៥០០សម្រាប់ប្រេងម៉ាស៊ូត៕

សូមមើលការគណនាលម្អិតថ្លៃលក់រាយប្រេងឥន្ធនៈដូចតារាងខាងក្រោម៖

អត្ថបទដោយ ៖ Su In

មតិយោបល់