• 2021-09-09 04:19:05
  • ព័ត៌មាន

អគារមានស្ថាបត្យកម្មដ៏ល្អឯកនេះ នឹងធ្វើឱ្យបរទេសស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់

  • 2021-09-09 04:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយើងក្រឡេកទៅមើលសន្ទុះនៃការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យរបស់បណ្តាប្រទេសមួយចំនួនស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ យើងសង្កេតឃើញថា មានវត្តមានអគារខ្ពស់ៗកប់ពពកជាច្រើន ដែលមានការរចនាបថឡូយឆាយ ស៊ីវិល័យ និងទាន់សម័យ រំលេចទៅដោយភ្លើងពណ៌ដ៏ស្រស់ឆើតឆាយ គួរឱ្យចង់គយគន់ក្នុងពេលរាត្រី។

ជាក់ស្តែង អគារទាំងនោះ បាននឹងកំពុងប្រែក្លាយតំបន់ ឬទីតាំងខ្លះក្នុងបណ្តាប្រទេសទាំងនោះជាទិសដៅសម្គាល់នៃតំបន់ទេសចរណ៍ដ៏មានសក្តានុពលដែលមិនអាចរំលងបាន។ ឧទាហរណ៍ដូចជាអគារមួយចំនួនដែលយើងអាចនឹងធ្លាប់បានស្គាល់កន្លងមករួមមាន Marina Bay Sands របស់សិង្ហបុរី Petronas Tower របស់ម៉ាឡេស៊ី King Power Mahanakhon ដែលជាអគារខ្ពស់ជាងគេក្នុងប្រទេសថៃ ក៏ដូចជា Landmark 81 របស់ប្រទេសវៀតណាមផងដែរ។

ដោយឡែកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើយើងងាកមកមើលសន្ទុះនៃការអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាវិញក៏មិនអន់ប៉ុន្មានដែរ។

យើងបានកត់សម្គាល់ពីការរីកដុះដាលរបស់អគារខ្ពស់ៗជាច្រើន ដែលបាននឹងកំពុងចាក់ឫសគល់ ក៏ដូចជាបង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និងស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាព ឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និងសក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសយើងផងដែរ។

ជាក់ស្ដែងតាមបណ្តោយមហាវិថីព្រះនរោត្តមផ្ទាល់តែម្ដង ដែលជាទីតាំងកណ្តាលនៃទីក្រុងភ្នំពេញ និងជាបេះដូងនៃរាជធានី ក្បែរវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ សាលារៀនជាតិ និងអន្តរជាតិ ផ្សារទំនើប និងមជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ មានគម្រោងមួយដ៏អស្ចារ្យ ដែលមានរចនាបថលេចធ្លោគ្មានពីរ ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតខ្ពស់ ដែលនឹងចូលរួមចំណែកផ្លាស់ប្តូរមុខមាត់ និងប្រែក្លាយទីក្រុងភ្នំពេញទាំងមូលឲ្យរឹតតែមានសក្ដានុពលទ្វេដង។ អគារដែលពោរពេញទៅដោយសក្តានុពល និងមានស្ថាបត្យកម្មដ៏ល្អឯកនេះគឺជាគម្រោង Odom (ឧត្តម)។

អគារ Odom គឺជាគម្រោងអភិវឌ្ឍន៍បែបចម្រុះមួយ ដែលរួមមានអគារការិយាល័យរហូតដល់ទៅ ៤៥ជាន់ គិតជាទំហំសរុបប្រមាណ ៤០.០០០ ម៉ែត្រការ៉េ អគារលំនៅដ្ឋានសម្រាប់រស់នៅមានកម្ពស់ ៣០ជាន់ ដែលមាន ១៣៨ យូនីត ហើយរាល់បន្ទប់នីមួយៗមានប្រភេទចាប់ពី ១បន្ទប់គេង រហូតដល់ ៤បន្ទប់គេង តភ្ជាប់ដោយ "Sky Bridge"។

អ្វីដែលកាន់តែពិសេសនោះគ គឺអគារពាណិជ្ជកម្មចម្រុះរបស់គម្រោងផ្ទាល់តែម្តងឈ្មោះថា Odom Square ហើយគម្រោងទាំងមូលមានបរិវេណធម្មជាតិបៃតងដល់ទៅជាង ៧.០០០ ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ ការរួមចំណែកបង្កើនសោភ័ណភាព និងសុខដុមភាពក្នុងការរស់នៅ និងធ្វើការផងដែរ។

ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោងដែលធ្វើឱ្យ Odom ក្លាយជាគម្រោងដ៏វិសេសវិសាល និងឈានមុខគេក្នុងរាជធានីភ្នំពេញ។

សំណង់អគារដ៏មានភាពទាក់ទាញរំលេចទៅដោយកំពូលស្ថាបត្យកម្មដ៏ល្អគ្មានពីរ ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និងគម្រោងដ៏ប្រណិតនេះ ត្រូវបានអភិវឌ្ឍន៏ឡើងដោយក្រុមហ៊ុន ULS Cambodia ដែលធ្លាប់មានស្នាដៃកសាងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលផ្តោតសំខាន់លើសហគមន៍ និងការរស់នៅរបស់មនុស្សជាគោល។

គួរបញ្ជាក់ផងដែរថា ការិយាល័យផ្ទះគំរូរបស់គម្រោងឧត្តមនឹងត្រូវបើកបង្ហាញជាសាធារណៈនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះហើយ។

ណាត់ជួបក្រុមការងារ Odom ដើម្បីទស្សនាការិយាល័យផ្ទះគំរូមុនគេ៖ 099 231 168

ហ្វេសប៊ុក៖ Odom Phnom Penh

វេបសាយ៖ odomphnompenh.com

ដើម្បី​ដឹងកាន់​តែ​ច្បាស់​ពីគម្រោង សូម​ទស្ស​នា​វីដេអូខាង​ក្រោមនេះ៖

អត្ថបទ៖ In Sopheng

មតិយោបល់