• 2021-09-10 08:02:14
  • ព័ត៌មាន

ត្រូវដឹងកុំឲ្យច្រឡំទៀត! ទាំងនេះជាប្រាសាទបុរាណខ្មែរ ដែលស្ថិតនៅលើទឹកដីប្រទេសថៃបច្ចុប្បន្ន

  • 2021-09-10 08:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទបុរាណខ្មែរមិនត្រឹមតែមាននៅរាយពាសពេញប្រទេសកម្ពុជានោះទេ គេក៏ប្រទះឃើញប្រាសាទបុរាណខ្មែរជាច្រើនបន្សលទុកវត្តមាននៅក្នុងបណ្ដាប្រទេសជិតខាងមួយចំនួនដូចជា ប្រទេសថៃ ប្រទេសឡាវ និងភាគខាងត្បូងប្រទេសវៀតណាមជាដើម ។

ប្រាសាទបុរាណខ្មែរមួយចំនួនខាងក្រោមនេះ ធ្លាប់ស្ថិតនៅជាអតីតដែនដីអាណាចក្រខ្មែរ ដែលកសាងដោយបុព្វបុរសខ្មែរអាយុកាលរាប់សតវត្សន៍មកហើយ ។ ប្រាសាទខ្មែរបានបន្សល់ទុកនៅពាសពេញផ្ទៃប្រទេសថៃ នាបច្ចុប្បន្ននេះ។ តំបន់ដែលមានបន្សល់ប្រាង្គប្រាសាទខ្មែរច្រើនជាងគេភាគច្រើននៅតំបន់ឦសាន ដែលជាប់ទឹកដីកម្ពុជាមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ។

សូមស្វែងយល់ពីឈ្មោះប្រាសាទខ្មែរនៅតាមបណ្តាខេត្តរបស់ថៃមានដូចជា៖

១. ប្រាសាទភ្នំរុង ខេត្តបុរីរម្យ/Burriram (, Buriram Province)

២. ប្រាសាទពិមាយ (សៀមអានថាភិម៉ាយ មកពីសំស្ក្រឹត វិមាយ «គ្មានមាយា» ជាព្រះនាមរបស់ ព្រះពុទ្ធ១ព្រះអង្គ) ខេត្តនគររាជសីមា (គោរាជ) (Prasat Phimai, Khorat Province)

៣. ប្រាសាទភ្នំវាន់ ខេត្តនគររាជសីមា (គោរាជ) (Prasat Phnom Wan, Khorat Province)

៤. ប្រាសាទមឿងតាំ (Prasat Muang Tam, Buriram Province)

៥. ប្រាសាទស្ដុកកក់ធំ ខេត្តស្រះកែវ (Prasat Sdok Kok Thom, Srahkeo Province)

៦. ប្រាសាទមឿងសិង្ហ ខេត្តកាញ្ចនបុរី (Prasat Muang Sing, Kanchanaburi Province)

៧. ប្រាសាទកំពង់លែង

៨. ប្រាសាទនាងរាំ ខេត្តនគររាជសីមា (គោរាជ) (Prasat Hin Nang Ram, Khorat Province)

៩. ប្រាសាទប្រាង្គគូ ខេត្តស៊ីសៈកេត (Prasat Prang Ku, Sisaket Province)

១០. ប្រាសាទស៊ីខរភូមិ ខេត្តសុរិន្ទ (Prasat Si Khoraphum, Surin Province)

១១. ប្រាសាទសាំយ៉ត

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់