- 2021-09-18 02:01:00
- ព័ត៌មាន
ដឹងអត់? តើអ្នកគួរតែបង្រៀនពីចំណេះដឹងហិរញ្ញវត្ថុដល់កូនៗរបស់អ្នកចាប់ពីអាយុប៉ុន្មាន?
- 2021-09-18 02:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់? តើអ្នកគួរតែបង្រៀនពីចំណេះដឹងហិរញ្ញវត្ថុដល់កូនៗរបស់អ្នកចាប់ពីអាយុប៉ុន្មាន?
ចន្លោះមិនឃើញ
ប្រជាជនខ្មែរភាគច្រើនមិនសូវបើកចំហ រឿងហិរញ្ញវត្ថុដល់កូនៗនោះទេ ប៉ុន្តែជារឿងមួយដែលល្អ ប្រសិនបើឪពុកម្ដាយបង្រៀនកូនៗឱ្យយល់ដឹងពីបញ្ហាហិរញ្ញវត្ថុដល់កូនក្រោមវ័យ ២០ ឆ្នាំ។
នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព
ទម្លាប់ល្អៗជាច្រើនដែលឪពុកម្ដាយបង្រៀនកូនៗ ឱ្យយល់ដឹងពីផ្នែកបញ្ហាហិរញ្ញវត្ថុនោះគួរតែត្រូវបង្ហាញពីជំហាននីមួយៗ។
ជំហានដំបូង គឺពន្យល់ពីទស្សនៈសំខាន់ៗដូចជា៖ ការឱ្យតម្លៃនៃរូបិយបណ្ណ របៀបរកប្រាក់ ការចាយវាយ ការសន្សំថវិកា និងគោលដៅបន្ទាប់ទៅថ្ងៃមុខ។
កុមារអាចរៀនពីសារសំខាន់នៃការរស់នៅ ក្នុងមធ្យោបាយរបស់ពួកគេ ដែលនេះគឺជាគោលការណ៍គ្រឹះមួយនៃការសន្សំប្រាក់ និងរបៀបចាយវាយឱ្យបានត្រឹមត្រូវ។
ការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់កុមារតាំងពីវ័យក្មេង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖
១.យល់ច្បាស់ពីអត្ថន័យនៃ តម្រូវការ និងការចង់បាន៖
ជំហានដំបូង គួរបែងចែកឱ្យក្មេងយល់ច្បាស់ពី តម្រូវការ និងការចង់បាន ជាមុនសិន។
ឧទាហរណ៍៖ ប្រាប់ពួកគេឱ្យបានច្បាស់ដូចជា៖
២. កំណត់គោលដៅសន្សំ៖ ប្រសិនបើមានគោលដៅនៃការសន្សំច្បាស់លាស់ ជាវិធីល្អដែលជួយជំរុញពួកគេ ឱ្យចង់សន្សំប្រាក់ (អ្វីដែលពូកគេចង់បាន ក្រោយពេលសន្សំគ្រប់)។
៣. កន្លែងនៃការសន្សំ៖ បើពួកគេស្ថិតក្នុងវ័យកុមារច្បាស់ណាស់គឺឪពុកម្ដាយតែងតែទិញកូនជ្រូក ឬប្រអប់ដាក់សន្សំ ប៉ុន្តែបើពួកគេស្ថិតនៅវ័យជំទង់ អាចបើកគណនីសន្សំប្រាក់ក្នុងធនាគារបាន។
៤. បង្រៀនអំពីហានិភ័យហិរញ្ញវត្ថុ៖ យល់ដឹងកាន់តែច្បាស់ កុមារនឹងកាន់តែប្រសើរដើម្បីចៀសវាងបំណុលហិរញ្ញវត្ថុ និងការក្ស័យទុននាពេលអនាគត៕