- 2021-09-25 04:01:00
- ព័ត៌មាន
ងាយៗ និងសន្សំសំចៃ! គ្រាន់តែប្រើខ្ទឹមស និងកាកកាហ្វេអាចកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាព
- 2021-09-25 04:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ និងសន្សំសំចៃ! គ្រាន់តែប្រើខ្ទឹមស និងកាកកាហ្វេអាចកម្ចាត់មូសយ៉ាងមានប្រសិទ្ធភាព
ចន្លោះមិនឃើញ
សត្វមូសផ្ទុកនូវជំងឺជាច្រើន ហើយអាចចម្លងជំងឺទៅកាន់មនុស្សតាមរយៈការខាំរបស់វា។ ឈានចូលរដូវវស្សានេះ មានការដក់ទឹកធ្វើឱ្យមានមូសកើតច្រើន ដូច្នេះដើម្បីបង្ការកុំឱ្យប៉ះពាល់ដល់សុខភាព ដោយមិនចាំបាច់ប្រើប្រាស់ថ្នាំបាញ់សម្លាប់មូស លោកអ្នកអាចសាកល្បងជាមួយគ្រឿងទេសនៅផ្ទះងាយៗដូចជា៖ ខ្ទឹមស និងកាកកាហ្វេ។
នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព
- វិធីសាស្ដ្រធម្មជាតិដោយប្រើខ្ទឹមស៖ ខ្ទឹមស ជាវត្ថុធាតុដើមពីធម្មជាតិ អាចជួយកម្ចាត់មូសបានយ៉ាងមានប្រសិទ្ធភាព។ លោកអ្នកអាចសាកល្បង ចិញ្ច្រាំខ្ទឹមស រួចយកទៅស្ងោក្នុងទឹក។ បន្ទាប់មកអ្នកអាចច្រកចូលទៅក្នុងដបបាញ់ ( Spray bottle) ទឹកខ្ទឹមស អាចបាញ់បានគ្រប់ទីកន្លែងនៅក្នុងផ្ទះ។
បញ្ជាក់៖ ក្លិនរបស់ខ្ទឹមស មិនមានក្លិនជាប់យូរនោះទេ ដូច្នេះកុំបារម្ភរឿងមានក្លិនខ្ទឹមសាយភាយ បន្ទាប់ពីបាញ់រួចប៉ុន្មាននាទីក្លិនរបស់វានឹងហើរអស់។
- ដេញ និងកម្ចាត់មូសចង្រៃ ដោយប្រើប្រាស់កាកកាហ្វេ៖ និយមចូលចិត្តផឹកកាហ្វេ តែអ្នកមិនធ្លាប់យកកាកកាហ្វេមកប្រើប្រាស់ជាថ្នាំកម្ចាត់មូសមែនទេ?
តោះ សាកល្បងវិធីសាស្ដ្រក្នុងការកម្ចាត់មូសចង្រៃជុំវិញផ្ទះ ដោយយកកាកកាហ្វេទៅដាក់នៅកន្លែងដែលមានទឹកដក់ ឬកន្លែងដែលមូសបង្កបង្កើតពង ដើម្បីកុំឱ្យវាបន្តពូជបាន។
ស្រលាញ់គ្រួសារ ការពារកូនៗពីសត្វមូសចង្រៃ លោកអ្នកមិនគួរធ្វេសប្រហែសនោះទេ គ្រប់កន្លែងក្នុងផ្ទះគួររៀបចំឱ្យបានស្អាត បំផ្លាញកន្លែងដែលមូសអាចពង (បង្កបង្កើតកូន) បាន។ ព្រោះថា មូស ជាប្រភពនៃការចម្លងជំងឺ គ្រុនឈាម និងគ្រុនចាញ់ ហើយជំងឺទាំងពីរនេះអាចប៉ះពាល់ដល់អាយុជីវិតបាន៕
ប្រភពព័ត៌មាន៖ thebugman apartmentguide