• 2021-09-17 03:24:08
  • ព័ត៌មាន

តោះMentionគ្នាឲ្យអស់មក! កន្លែងដើរលេងនៅខេត្តតាកែវមួយកន្លែង ខ្យល់អាកាសធម្មជាតិតាមជួរភ្នំរលករលេញស្រស់ស្រាយណាស់

  • 2021-09-17 03:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មើលមួយភ្លេតស្មានតែនៅប្រទេសស្វីស តាមពិតគឺនៅខេត្តតាកែវសោះ ។ ថ្ងៃនេះSabayសូមនាំប្រិយមិត្តទៅស្គាល់កន្លែងកម្សាន្តមួយកន្លែង ខ្យល់អាកាសបែបធម្មជាតិព្រៃភ្នំ សម្រស់សួនច្បារផ្កាភ្ញីគួបនឹងទេសភាពជួរភ្នំរលករលេញ ក៏ដូចជាលម្ហែប្របតាមមាត់ទឹកលើផ្ទៃដីដ៏ធំល្វឹងល្វើយ។

រមណីយដ្ឋានទេសចរណ៍កំពូលពេជ្រ ឬអន្លង់ភ្ញៀវកំពុងទទួលបានប្រជាប្រិយភាព មានកន្លែងសម្រាកលំហែ មានទាំងកញ្ចុះមាត់ទឹកសម្រាប់អង្គុយញាំអាហារ មានទាទឹកសម្រាប់ជិះលេង សួនទឹកធំសម្រាប់ក្មេងៗលេងយ៉ាងសប្បាយ ម្ហូបកុម្ម៉ង់ឆ្ងាញ់ៗជាច្រើនមុខ ព្រមទាំងមានមានសួនផ្កាស្អាតៗសម្រាប់ថតរូប ។ តោះMentionមនុស្សដែលអ្នកចង់មកជាមួយលំហែកាយនៅរមណីដ្ឋានកំពូលពេជ្រ កាត់សាញ កាត់ស្រ្តេស ស្រូបខ្យល់អាកាសធម្មជាតិព្រៃភ្នំ បំបាត់ទុកកង្វល់ឲ្យអស់ពីចិត្ត អ្វីដែលពិសេស ត្រង់ថាមិនបាច់ចំណាយពេលធ្វើដំណើរយូរនោះទេ។

រមណីយដ្ឋានទេសចរណ៍កំពូលពេជ្រ ធ្វើដំណើរតាមផ្លូវជាតិ ៤១ បត់ស្ដាំតាមផ្សារត្រពាំងអណ្ដើក (បើបត់ឆ្វេងផ្សារអង្គតាសោម) ចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ ផុតផ្លូវជាតិចូលផ្លូវលំ រមណីយដ្ឋានកំពូលពេជ្រ ស្ថិតក្នុងភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងគ្រញូង ស្រុក ត្រាំកក់ ខេត្ដតាកែវ ៕

ប្រភពរូបភាព៖ រមណីយដ្ឋានទេសចរណ៍កំពូលពេជ្រ និង Leng Tola

អត្ថបទដោយ​ ៖ ស៊ូ​ អីន

មតិយោបល់